
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០
ខែវិច្ឆិកា ឆ្នាំ២០១៤ បានបង្ហាញនូវព្រះរាជហឫទ័យ រីករាយចំពោះ រាជរដ្ឋាភិបាលសម្តេចតេជោ ដែលបានលើកស្ទួយវិស័យអប់រំជាតិ។
នៅក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យដំណើរការ«វិទ្យាល័យ ព្រះនរោត្តម សីហមុនី» នៅខេត្តកំពត ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងមានព្រះរាជបន្ទូលថា
ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីរីករាយចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានលើកឡើងអំពីយុទ្ធសាស្ត្រចតុកោណ ក្នុង នោះមានការលើកស្ទួយវិស័យអប់រំជាតិ។ “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា លោកបាន ដឹកនាំជំរុញការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ពិសេសវិស័យអប់រំជាតិមានសន្ទុះរីកចម្រើនយ៉ាងខ្លាំងក្លា”។
ក្នុងការរួមចំណែកកសាងអភិវឌ្ឍន៍លើវិស័យអប់រំ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ព្រះអង្គបានមានព្រះរាជបន្ទូលឲ្យប្រជាពលរដ្ឋជាកូនចៅ
ចៅទូតរបស់ព្រះអង្គដឹងថា ព្រះករុណាព្រះមហាវីរក្សត្រ
ព្រះវររាជបិតាជាតិខ្មែរ«ព្រះករុណា ព្រះបរមរតនកោដ្ឋ» កាលពី ព្រះអង្គនៅគង់ព្រះជន្ម
និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា បានប្រោសព្រះរាជទានកសាងអគារសិក្សានៅតាមសាលារៀននានាជាច្រើនកន្លែង រហូតដល់ជនបទទូទាំងប្រទេស សម្រាប់យុវជន យុវនារី
និងកុមារា កុមារី ជាកូនចៅ
ចៅទួតរបស់ព្រះអង្គ សិក្សារៀនសូត្របង្កើនចំណេះដឹង។
“ ខ្ញុំព្រះករុណា ខ្ញុំសូមអបអរសាទរព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «វិទ្យាល័យព្រះនរោត្តម សីហមុនី» សម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍សាធារណៈក្នុងវិស័យអប់រំជាតិតទៅ។ ចាប់ពីពេលនេះតទៅ ខ្ញុំសូមប្រគល់វិទ្យាល័យនេះ ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ
យុវជន និងកីឡា តំណាងរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងយ៉ាងណាឱ្យដំណើរការល្អជាប្រចាំ សម្រាប់សិស្សានុសិស្សខេត្តកំពត
ខេត្តតាកែវបានរៀនសូត្រតទៅ។ ខ្ញុំសង្ឃឹមថា
គណៈកម្មការទ្រទ្រង់សាលា និងបងប្អូនប្រជាពលរដ្ឋនៅ តំបន់នេះនឹងចូលរួមថែរក្សាវិទ្យាល័យនេះឱ្យបានល្អប្រសើរ”។
វិទ្យាល័យព្រះនរោត្តម សីហមុនី ស្ថិតនៅភូមិឈើទាល ឃុំម្រោម ស្រុកអង្គរជ័យ សាងសង់លើផ្ទៃដីប្រមាណជា
១១ហិកតា មានអគារសិក្សាជាច្រើន បំពាក់ដោយសម្ភារឧទ្ទេបសសិក្សាសម្រាប់សិស្ស និងសាស្ត្រាចារ្យ មានតបណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតចូលគ្រប់
បន្ទប់ មានអគារការិយាល័យ បន្ទប់បណ្ណាល័យ
បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍។ ចំណែកសំណង់អគារសាលាបឋមសិក្សាឈើទាលបាន
សាងសង់រួចហើយមាន អគារសិក្សាមានបំពាក់សម្ភារឧបទ្ទេស មាន តបណ្តាញអគ្គិសនី ទឹកគ្រប់បន្ទប់សិក្សា មានអគារទីចាត់ការ បណ្ណាល័យ
មានបន្ទប់អនាម័យ។ របាយការណ៍ របស់គណៈកម្មការសាងសង់ឱ្យដឹងថា ជាទូទៅ ព្រះសមិទ្ធផលនៅវិទ្យាល័យ ព្រះនរោត្តម សីហមុនី មានគ្រប់ហេដ្ឋារចនាសម្ព័ន្ធអប់រំកាយ និងកីឡា ដោយបានចំណាយថវិកាអស់ចំនួន ២.៣៨៩.៨៦៦.២៣៤រៀល
ដែលក្នុងនោះមានព្រះរាជទ្រព្យរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងចំនួនជាង២.០០០លានរៀល៕


No comments:
Post a Comment