នៅក្នុងព្រៈរាជពិធីបុណ្យ អុំទូក អកអំបុក សំពៈព្រៈខែ និងបណ្តែតប្រទីប ដែលនិង ប្រារព្ធ ធ្វើឡើង នៅមុខព្រៈបរមរាជវាំង ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៤ នេះ ខេត្តតាកែវ បានត្រៀមទូកអុំ និងទូកចែវ ចំនួន៧ដើម្បីមកចូលរួម គឺបន្ទាប់ពីព្រះរាជពិធីនេះ បានផ្អាក អស់រយៈពេល ៣ឆ្នាំជាប់ គ្នាកន្លងមក។
ពិធីអុំទូក អកអំបុក បណ្ដែតប្រទីបនិងសំពះព្រះខែ គឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែល តែង ប្រារព្ធ ធ្វើឡើងជា រៀងរាល់ឆ្នាំ។ បុណ្យនេះមានដើមកំណើតតាំងពីបុរាណកាលមក មានការចែងទុកក្នុងឯកសារជាតិ និង អន្តរជាតិ ឬនៅតាមសិលាចារឹក នៅតាមបណ្ដាប្រាសាទ នានា ដើម្បីរំលឹកអំពីវិរៈភាព កងទ័ព ជើងទឹក ដែលចេញធ្វើសឹកសង្គ្រាម បង្ក្រាបជាតិបរទេស ដោយប្រើកងទ័ពទូកក្នុងការរំដោះក្រុងកម្ពុជា ឲ្យរួចផុតពីកណ្ដាប់ដៃខ្មាំងសត្រូវ ។
ជួបជាមួយចំណុះទូកដែលកំពុងហ្វឹកហាត់នៅ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល នាព្រឹក ថ្ងៃទី២៦ ខែតុលា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមាន ប្រសាសន៍ ថា៖ ពីធីបុណ្យអំទូកនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីថែរក្សាទំនាមទំលាប់ វប្បធម៌ខ្មែរ ឲ្យនៅគង់វង្សក៍ដូចជាការរំលឹកឡើងវិញអំពីវិរៈភាពរបស់បុព្វរសខ្មែរដែលបានប្រើប្រាស់មធ្យោបាយទូកក្នុងការការពារបូរណៈភាពទឹកដីឲ្យបានគង់វង្សរហូតមកដល់បច្ចុប្បន្ន។
ឯកឧត្តម បានបញ្ជាក់ទៀតថា៖ បញ្ហាសំខាន់មួយទៀតដែលរាជរដ្ឋាភិបាលប្រារព្វធ្វើពិធីបុណ្យនេះ គឺចង់ បង្ហាញថា ឲ្យមតិមហាជនបានដឹងថាក្រោយពីព្រឹត្តការណ៏បោះឆ្នោតឆ្នាំ២០១៣កន្លងមកគឺកម្ពុជាយើងរក្សាបាននូវសុខសន្ដិភាព ស្ថេរភាពដ៏ល្អ ហើយនូវរាល់ កិច្ចការលើគ្រប់វិស័យរបស់ជាតិ នៅតែដំណើរការជាប្រក្រតីពុំមានហេតុផលអ្វីកើតឡើងនោះឡើយ។
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បាន ថ្លែងអំណរគុណ ចំពោះ គណៈកម្មការរៀបចំ គ្រូបង្វឹក ព្រមទាំង ឯ.ឧ លោកជំទាវនិងសប្បុរសជន ទាំងអស់ ដែលបានជួយឧបត្ថម្ភ សម្លៀក បំពាក់ថវិកា និងគ្រឿងឧបភោគ បរិភោគ ដើម្បីផ្គត់ផ្គងក្នុងការហ្វឹកហាត់ បំប៉នបច្ចេកទេស របស់ ចំណុះទូក ឲ្យ ទទួលបាន ជ័យជំនះ រាល់ៗឆ្នាំ ជាបន្តបន្ទាប់ ។ ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីក៏ បាន សំណូមពរ ដល់កីឡាករឲ្យ ប្រឹងប្រែងហ្វឹក ហាត់ និង ខិតខំរក្សា សុខភាពឲ្យបានល្អ ដើម្បីដណ្ដើមយកជោគជ័យឲ្យបានពីការប្រមួតក្នុងការនាំមកនូវកិត្តិយស់សម្រាប់ខេត្តតាកែវទាំងមូល។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu-lPVR6J3970nJiH1J4cebTccKmn4dkU3BzY8Hb35LAV-o6ZKUmAoN0UxWcO6OYTpNGrJA4eanSWr7PT3Slu3_4CqH_nCPPIxHLaqbzpB6wErxOmXoE_nKrd-F4iuXSHQLxZz7mqptNUL/s1600/20141026_DPMSA-KD_1950.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjOGDWJj91HqwAxxx1-CyTxq8u4gTqCGyPyRBIRe7D5NfRm-rGfeHvxSlyD2oFQ4-UHU5TJPmSrnjsEqzWlkNoGWj_6u2BObbKT5_3O2nVcGu9rBnOA7VzaGFDwyFlRdzB4ZedIpfIM8p2/s1600/20141026_DPMSA-KD_1955.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiouBGFj5-PYehoo2xSsp9iS76WDj8rseOnZTIrPRC6W6Mm_QN_efCswiFK7R9GrvkzZDojlHWooGkdIGiPGO-kg2JBO4uWHOJZ5JR1dvZiVGCEkCqwfrJjPDP8_Y_vWREkhU-LRN5HSFg/s1600/20141026_DPMSA-KD_1913.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8krKV9qyZjxbbFXkie5X82JcU64a0cGwN0C7kIUotyrqOgoKEwkKZx-wf0BZ3XMpjMIfc9ux8yJ4nbqmuydNOh-8wFn6FQfEcCeh3aUh-SvIsORYQ_vwJFaiKtRLI4fYGLNdOZ62Woyz3/s1600/20141026_DPMSA-KD_1931.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHI2A9f14vYl1NKBx7MRJnUrAWjuulPufy6u4RPfnTrPhpEJS0_JyxSYb9myqSgVKTq2fC2qqYvBbdlupKVCDw9GtQErLDlh5NmryAVUEqDOe4vCVEjGC0Lgv3eHCxEMtA1K3eGLVKoRrz/s1600/20141026_DPMSA-KD_2046.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm0_nOIIABeMI7Gg_OR4uQGmuIT7t74vfw4MFUxelJZ058mygU6Q75mM1fxTrPDfVCW0yjjBsQevuTatzDLEyCRO79ZStpGzTkh973OOffdbRic6ZXnIqloD6zj3jNDHxZk7W5XDIO39QM/s1600/20141026_DPMSA-KD_2086.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQyqPV_WoZY_9MfbRmy5PSLf9Wm3mOj3Cc_mUCTRd9-4VcWnvChoB3Yzie88ntqKFRCFXNVpBCc_om9KmnaDJ7CYCC_d4KnO28np6iOAf7NjQPOJTmihmt_0FoxRRXpgz0YxTLjAnKbGlL/s1600/20141026_DPMSA-KD_2097.jpg)
No comments:
Post a Comment