យោងតាមគោលការណ៏នៃសេចក្តីថ្លែងការណ៏
ស្តីពីទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន និង ព្រះរាជាណាចក្រកម្ពុជា
ខេត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណាន នៃសាធារណរដ្ឋប្រជា មានិតចិន
បានឯកភាពគ្នាក្នុងការបង្កើតនូវទំនាក់ទំនងជាមេត្រីភាព រវាងខេត្តនៃប្រទេសទាំងពីរ។
ពិធីនេះ បានធ្វើឡើងនៅសាលាខេត្តកណ្តាល
នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៤ ដោយមានឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា
និងឯកឧត្តម លី យ៉ា អភិបាលរងខេត្ត ហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
ភាគីទាំង២បានឯកភាពតាមគោលការណ៏ទទួលផលប្រយោជន៏ពីគ្នាទៅវិញទៅមក
ដោយធ្វើការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការតាមពហុទម្រង់ក្នុងវិស័យសេដ្ឋកិច្ច
ពាណិជ្ជកម្ម បច្ចេកវិទ្យា វប្បធម៌ ការអប់រំកីឡា សុខាភិបាលនិងធនធានមនុស្សដើម្បីជំរុញឲ្យមានការអភិវឌ្ឍន៏។
ភាគី
ទាំង២នឹងរក្សាទំនាក់ទំនងគ្នាជានិច្ច
ដើម្បីពិគ្រោះពិភាក្សាគ្នា អំពីកិច្ចការផ្លាស់ប្តូរ
និងកិច្ចសហប្រតិបត្តិការព្រមទាំងបញ្ហាដែលភាគីទាំង២ផ្តោតការយក
ចិត្តទុកដាក់។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានសុពលភាពរយៈពេល៥ឆ្នាំ
ប៉ុន្តែ និងជម្រុញបន្តពិភាក្សាបន្ថែម
ដើម្បីកិច្ចសហប្រតិបត្តិការទំនាក់ទំនងក្នុងវិស័យខាងលើ។
ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាល
នៃគណៈអភិបាលខេត្តកណ្តាល បានលើកសំណូមពរ ឲ្យខេត្តហឺណានជួយការងារបច្ចេកទេសដល់ខេត្តកណ្តាល
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ភា្ជប់ទៅភ្នំពេញ និងតាមបណ្តាស្រុក រៀបចំប្រព័ន្ធទឹកលូ បង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្ត
និងការលើកឡើងទាក់ទងការងារកសិកម្មកសិឧស្សាហកម្ម និងទីផ្សារពាណិជ្ជកម្ម
និងការអភិវឌ្ឍន៏វិស័យទេសចរណ៏ខេត្ត៕
អត្ថបទ៖
ខេត្តកណ្តាល
No comments:
Post a Comment