Tuesday, September 16, 2014

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Zhang Gaoli ឧបនា​យក​រដ្ឋ​មន្រ្តីទី១ នៃ​រដ្ឋា​ភិបាល​ចិន

 ក្នុងជំនួបដែលធ្វើឡើងនៅផ្ទះ​សំណាក់​រដ្ឋ ក្នុងទីក្រុងណាននីង សាធារ​ណ​រដ្ឋ​ប្រជា​មានិតចិន ដែល ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី១៥នេះដែរ  ឯកឧត្តម Zhang Gaoli ឧបនាយករដ្ឋមន្រ្តីទី១ នៃ​រដ្ឋា​ភិបាលចិន មានប្រសាសន៍​ជំរាបជូន​សម្តេច​តេជោនាយករដ្ឋមន្រ្តីថា កាលពី​ឆ្នាំ​២០០៨ឯកឧត្តមបានអញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ហើយនៅឆ្នាំ២០១០ឯកឧត្តមបានទទួលសម្តេចតេជោនាយក រដ្ឋមន្រ្តី ដែលបាន​អញ្ជើញ​មកបំពេញទស្សនកិច្ចនៅប្រទេសចិន។ ឯកឧត្តមមានប្រសាសន៍បន្តថា កម្ពុជា ចិន គឺជាមិត្តចាស់ក្នុងនោះសម្តេចតេជោគឺជាមិត្តដ៏ល្អរបស់ប្រទេស និង​ប្រជាជន​ចិន។

  
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា នេះគឺជាការ​អញ្ជើញ​មកចូល​រួម​ការ​តាំង​ពិព័រណ៌ចិន - អាស៊ាន លើកទី៨ នៅទីក្រុងណាននីងរបស់សម្តេច ដែល​នោះ​ត្រូវ​បានចាត់ទុកថា គឺជាព្រឹត្តិការណ៍ប្រវត្តិ សាស្រ្តថ្មីមួយទៀត នៃទំនាក់ទំនងកម្ពុជា ចិន ក៏ដូចជាទំនាក់ទំនងចិន អាស៊ាន។ ក្នុងជំនួបពិភាក្សាគ្នានោះ ដែរ សម្តេច​តេជោ​នាយករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើង ពីគំរោងរបស់​កម្ពុជាក្នុង​ការ​ប្រើប្រាស់​ជំនួយឥត សំណង៧០០លានយ័ន និងកម្ចីឥតការប្រាក់ចំនួន២០០លានយ័ន ដែល​សម្តេចតេជោនិងឯកឧត្តមប្រធា នាធិបតីចិន ស៊ី ជិនពីង បាន​ពិភាក្សា​គ្នា​ក្នុង​ដំណើរ​ទស្សន​កិច្ចរបស់សម្តេចទៅកាន់ទីក្រុងសៀងហៃ កាលពី ខែឧសភាកន្លងទៅ។ សម្តេច​តេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា កម្ពុជានឹងប្រើប្រាស់ជំនួយទាំងនោះ ដើម្បីក្នុងការកសាងអគារពហុកីឡាដ្ឋានជាតិអូរឡាំពិកថ្មី កសាង​អគារ​រដ្ឋបាល​សាលា​​ខេត្តត្បូងឃ្មុំ កសាង មជ្ឈមណ្ឌលការពារជំងឺឆ្លង និងបញ្ហា​ជាក់​ស្តែង​ដទៃ​ទៀត ដែលកម្ពុជាកំពុងត្រូវការជាបន្ទាន់នោះ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេច​តេជោនាយករដ្ឋមន្រ្តីបានស្នើដលើភាគីចិន បន្តរក្សានូវអត្រាការប្រាក់,២៥​% ក្នុង១ឆ្នាំសំរាប់រាល់កម្ចីរបស់កម្ពុជា។ ជាមួយគ្នា​នេះសម្តេច​តេជោ​បានស្នើ​ដល់​ភាគី​ចិន ផ្តល់នូវឥណទាន ដល់កម្ពុជា ក្នុងការពង្រឹងដល់វិស័យគមនាគមន៍ និង​សន្តិសុខជាតិសំរាប់កម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោក៏បានស្នើដល់ភាគីចិន ជួយសាងសង់ឃ្លាំងរក្សាស្តុកស្រូវអង្ករដល់កម្ពុជា សំដៅធ្វើយ៉ាងណា ឲ្យកម្ពុជា ឈានទៅសំរេចបាននូវការនាំអង្ករចេញឲ្យបាន១លានតោននៅឆ្នាំ២០១៥ខាងមុខ។ តាមរយៈនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានស្នើដល់ភាគីចិន ជួយ​ទិញ​នូវ​កសិផលមួយចំនួនដូចជា ពោត សណ្តែកសៀង កៅស៊ួ អង្ករ ចេក ស្វាយ ពិសេស​ជួយ​ជំរុញការនាំចូលមកកាន់ប្រទេសចិនដោយគ្មានកូតា គ្មានកំណត់ចំនួន និង​ដោយ​គ្មានការបង់ពន្ធនៃការនាំចូលប្រទេសចិន។

  
   ឯកឧត្តមឧបនាយករដ្ឋមន្រ្តីចិន Zhang Gaoli មាន​ប្រសាសន៍​គាំទ្រ​ចំពោះ​គំរោង​នៃការប្រើប្រាស់ ជំនួយឥតសំណង និងកម្ចីគ្មានការប្រាក់របស់ប្រទេសកម្ពុជា ក្នុង​ការកសាងអគារពហុកីឡាដ្ឋានជាតិអូរឡាំពិកថ្មី អគាររដ្ឋបាលសាលាខេត្តត្បូងឃ្មុំ  និង​មជ្ឈមណ្ឌលការពារជំងឺឆ្លងដែលជាបញ្ហាជាក់ស្តែងរបស់កម្ពុជា ឯកឧត្តម​មាន​ប្រសាសន៍បន្តថា ភាគីចិន​និង​ពិនិត្យលើ​គំរោង​ដែល​បាន​លើក​ឡើង​ដោយ​ភាគី​កម្ពុជា ដែល ភាគីទាំងពីរត្រូវតែសហការគ្នាជាបន្តទៀត។ ជាមួយ​គ្នានេះ​ឯកឧត្តម​ក៏បានគាំទ្រ និងស្វាគំន៍ចំពោះការនាំចូល និងទិញ​នូវកសិផល​បន្ថែមទៀត​ពី​ប្រទេស​កម្ពុជា ដែលក្នុងនោះឯកឧត្តមនឹងស្នើដល់ក្រសួងពាណិជ្ជ កម្ម និងគយ​របស់ប្រទេសចិន ធ្វើការសិក្សាដៀម្បីឈានទៅការទិញកសិផលបន្ថែមពីកម្ពុជា។  


No comments:

Post a Comment