សម្តេចតេជោ បើកការដ្ឋានស្ថាបនាស្ពានអាកាសទី៤ក្បែរស្តុបតិចណូ និងបានផ្ញើសារព្រមានបោះឆ្នោតទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភា
 |
រូបភាព៖ លោក កុក គី |
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត បើកការដ្ឋានស្ថាបនាស្ថានអាកាសទី៤ និងផ្លូវរូងក្រោមដី នៅស្តុបតិចណូ ដើម្បីបញ្ជៀសការកកស្ទះ ចរាចរណ៍នៅតំបន់នោះ ។
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ស្ពានអាកាសតិចណូ ដែលត្រូវបើកការដ្ឋានស្ថាបនានៅព្រឹកនេះ គឺរត់តាមបណ្តោយ មហាវិថីសហព័ន្ឋរុស្ស៊ី ឆ្លងកាត់ខាងលើ ប្រសព្វមហាវិថី គីម អ៊ីលស៊ុង និង មហាវិថី ម៉ៅ សេទុង មានបណ្តោយ ៣៨២ម៉ែត្រ , ទទឹង ១៥,៨ម៉ែត្រ ផ្លូវរត់ក្រោមដី មានប្រវែង៣៥៦ម៉ែត្រ និងទទឹងពី៦ទៅ៨ម៉ែត្រ ។ ស្ពានអាកាសទី៤នេះដែរ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា ( OCIC ) ត្រួតពិនិត្យបច្ចេកទេស ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ រយៈពេលសាងសង់១៦ខែ ដោយតាមគម្រោង នឹងបញ្ចប់ការសាងសង់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ និង ចំណាយថវិកា សាងសង់ ១៤,៥០២,៤៧៦ដុល្លារ បានមកពីគម្រោង វិនិយោគនានា របស់ក្រុមហ៊ុន OCIC ។
 |
រូបភាព៖ លោក កុក គី |
សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន ក៏បានមានប្រសាសន៍ព្រមានទៅលោកកឹម សុខា ដែល ជាអនុ ប្រធានទី១រដ្ឋសភា មកពីគណបក្សប្រឆាំង ផងដែរ ដែលតែងតែទៅអួតនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនថា ពួកគេឹងធ្វើ យុទ្ធ នាការបោះឆ្នោតទម្លាក់រដ្ឋមន្ដ្រី ដោយសារអំពើពុករលួយនោះនឹងកើតមានឡើង ។ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកឡើង ពីការបាញ់កាំភ្លើងធំក្ឌូងក្ឌាំង របស់អនុប្រធានទី១រដ្ឋសភា កឹម សុខា ពេលចុះទៅពង្រឹងមូលដ្ឋាន នៅតាមបណ្ដាខេត្ដមួយចំនួន ដូចជាខេត្ដតាកែវ ខេត្ដសៀមរាប និងខេត្ដកំពត កាលពីពេលថ្មីៗនេះ ដោយលោកកឹម សុខា បាន ជេរប្រមាថ មកលើរាជរដ្ឋាភិបាល និងមានគម្រោងបោះឆ្នោតទម្លាក់រដ្ឋមន្ដ្រីទៀតផង ។
 |
រូបភាព៖ លោក កុក គី |
ជាការព្រមានចំពោះលោក កឹម សុខា. សម្ដេចតេជោ បានបញ្ជាក់ត្រង់ចំណុចនេះថា ៉បទឈប់បាញ់មួយបានកើតឡើងរួចមកហើយ នៅក្នុងរដ្ឋសភា ទាំងលោកសម រង្ស៊ី ក៏បានប្រកាស ពីបទឈប់បាញ់ ហើយសម្ដេចក៏បានប្រកាសពីបទឈប់បាញ់ ៉ ដូច្នេះលោក សម រង្ស៊ី ត្រូវត្រួត ពិនិត្យ មើលកូនទាហានរបស់ខ្លួន ដែលបាននិងកំពុងបាញ់នោះ ។ សម្ដេចតេជោ បានបញ្ជាក់ថា ធ្លាប់ ប្រាប់ទៅប្រជាពលរដ្ឋ ឱ្យកត់ត្រាសំណីលោក សម រង្ស៊ី ពីបទឈប់បាញ់គ្នា ប៉ុន្ដែកូន ទាហាន នៅ បន្ដបាញ់ ដូច្នេះសូមត្រួតពិនិត្យមើលផង ។ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងថា ការ បោះឆ្នោតទម្លាក់អនុប្រធានទី១រដ្ឋសភា គឺគ្មានអីពិបាកនោះឡើយ មានន័យថា ក្នុងសំឡេង គណៈកម្មាធិការអចិន្ដ្រៃយរដ្ឋសភាមាន៧នាក់ គណបក្សប្រជាជនឈ្នះ ហើយបោះឆ្នោតទម្លាក់សំឡេង ៥០បូក១ ក៏ប្រជាជនឈ្នះដដែល ដូច្នេះសូមផ្ដាំទៅកុំចង់ទម្លាក់នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីនោះ ។
 |
រូបភាព៖ លោក កុក គី |
 |
រូបភាព៖ លោក កុក គី |
 |
រូបភាព៖ លោក កុក គី |
No comments:
Post a Comment