Thursday, June 05, 2014

ICC នឹង​ប្រើប្រាស់​បច្ចេក​វិទ្យា​ជាន់​ខ្ពស់ និង​ទំនើប​​បំផុត​​ដើម្បី​​សិក្សា​​ការ​អភិរក្ស និងការ​អភិវឌ្ឍន៏អង្គរ

បច្ចេកវិទ្យាជាន់ខ្ពស់និងទំ​នើបបំ​ផុត​​​ដើម្បី​ប្រើ​​ប្រាស់​ក្នុង​ការ​ស្រាវ​ជ្រាវ​អភិរក្ស​ និង​ការ​អភិវឌ្ឍន៏​អង្គរ  ត្រូវ​បាន​អ្នក​បច្ចេកទេស​ជំនាញ​របស់​គណៈ​កម្មាធិការ​អន្តរ​ជាតិ​សម្រប​សម្រួល​​កិច្ចគាំពារ និង​អភិវឌ្ឍន៍​​​រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC-Angkor) លើកយកមក​បង្ហាញ​នៅក្នុងកិច្ចប្រជុំបច្ចេកទសលើកទី២៣របស់​គណៈកម្មាធិការ​អន្តរ​ជាតិ​សម្រប​សម្រួល​កិច្ចគាំ​ពារ​ និងអភិវឌ្ឍន៍​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្រ្ត​អង្គរ (ICC-Angkor)​ដែលប្រារព្ធធ្វើនៅក្រុងសៀមរាបរយះពេល២ថ្ងៃកន្លងមកនេះ ។

នៅ​​ក្រោយ​ពីបញ្ចប់​កិច្ច​​ប្រជុំ​បច្ចេក​ទេស​លើក​ទី២៣​ របស់​គណៈកម្មាធិការ​អន្តរ​ជាតិ​សម្រប​សម្រួល​កិច្ចគាំ​ពារ​ និងអភិវឌ្ឍន៍​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្រ្ត​អង្គរ (ICC-Angkor)​ នៅល្ងាច​ថ្ងៃព្រហ្បសតិ៍​ទី០​៥​មិថុនាឆ្នាំ២០១៤ឯកឧត្តម​បណ្ឌិត​សភាចារ្យ  សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋ​មន្រី្ត​ទទួល​បន្ទុក​ទីស្ដី​ការ​គណៈ​រដ្ឋមន្រ្តី និង​​ជា​ប្រធាន​អាជ្ញា​ធរអប្សរា​បាន​មាន​ប្រសាសន៍ឲ្យដឹង ​​ ​​ ថា កិច្ច​ប្រជុំ​ដែល​បាន​ប្រព្រឹត្ត​ទៅរយៈ​ពេល២​ថ្ងៃ​មក​នេះក្រុម​​អ្នក​ជំនាញ​ជាន់​​ខ្ពស់​ជាង​២០០នាក់ ​មក​ពីបណ្តា​ប្រទេស​ផ្សេងៗ និង​មក​ពីអង្គ​ការយូណេស្កូបាន​​ ពិ​ភា​ក្សា​​​លើ​​បញ្ហា​ជំនាញ និង​បា​ន​ពិនិត្យ​​​លើ​លទ្ធផល​ទាំងឡាយ  ដែល​​អ្នក​ជំនាញ​ទាំង​​អស់​​ បាន​ធ្វើការ​​​​អភិ​រក្ស និង​ការ​ជួសជុល​ប្រាសាទ​ផ្សេងៗ ជា​ពិសេស​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​គណៈ​ប្រតិភូ​បាន​លើក​​បង្ហាញ​​អំ​ពី​​បច្ចេក​ទេស​ទំនើប​បំផុត​ដែល​ពុំធ្លាប់​មាន​ដើម្បី​ការ​ប្រើប្រាស់​លើការ​​សិក្សាអំពី​ប្រាសាទ​ដើម្បី​​អភិ​​រក្ស ​និង​​​​ជួស​ជុល​ប្រាសាទ​នានា។កិច្ចប្រជុំនេះក៏បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​​សំ​ខាន់​​​បន្ថែម​ទៀត​​​​គឺ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស  ដោយ ICC បាន​បញ្ចាក់​ពី​ជំហរ​ជាថ្មី​ថា​នឹង​ជួយ​​ដល់​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​

​ទាក់​ទង​និង​ការងារ​បណ្តុះ​បណ្តាល​ធនធាន​​មនុស្ស​ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ  អាន បានឲ្យដឹងដែរថា ​ អាជ្ញា​ធរ​អប្សរា ​​បាន​​​​រៀប​ចំបង្កើត​ជាមជ្ឈម​ណ្ឌល​ ​​សម្រាប់​​ធ្វើការ​បណ្តុះ​បណ្តាល​លើ​​មុខ​វិជ្ជា និង​ជំនាញ​ខ្ពស់ៗ​​ដែល​​យើង​ត្រូវ​ការ។

សូមបញ្ជាក់ដែរថានៅ​ក្នុង​ឱកាស​នៃកិច្ច​ប្រជុំ​បច្ចេក​ទេស​លើក​ទី២៣ របស់​ គណៈ​កម្មាធិការ​អន្តរ​ជាតិ​សម្រប​សម្រួល​​កិច្ចគាំពារ និង​អភិវឌ្ឍន៍​​​រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC-Angkor)  នេះ ក៏​មាន​ការ​ចុះ​​ហត្ថលេ​ខា​​​​លើ​​​​កិច្ច​ព្រម​ព្រៀង​មួយ​រវាង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ជាមួយ​ និង​រដ្ឋាភិបាល​នូវ៉ែលហ្សេឡង់ ​លើ​ក​គម្រោង​​ដំ​ណាក់​​កាល​​ទី​​បី​មាន​ទឹក​ប្រាក់​​ជាង​​៣​​លាន​៧សែន​ដុល្លារ​អាមេរិក ដើម្បី​បន្ត​អនុវត្ត​ន៏​ការ​ងារ​សហគមន៏​​ប្រជា​ពល​រដ្ឋ​​ក្នុង​​ការ​ជួយ​សម្រួល​ដល់​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ដែល​រស់​នៅ​ក្នុង​តំបន់​អង្គរ​នេះ   ​ទាំង​នេះ​​គឺជា​​លទ្ធ​​ផល​​​ថ្មីៗ ដែល​​សម្រេច​បាន​ពី​​​កិច្ច​ប្រជុំ​បច្ចេកទេស​​ ​​រយៈ​ពេល​ពីរថ្ងៃ​មក​នេះ។​

ឯកឧត្តមបានបញ្ជាក់ទៀតថា កិច្ច​ប្រជុំ​នេះគឺ​ធ្វើឡើង​ដើម្បី​បន្ត​អនុវត្ត​នូវ​អ្វី​ដែល​សន្និ​សីទ​​អន្តរ​រដ្ឋាភិបាល​លើក​ទី៣ ប្រចាំ​ទសវត្សរ៏​ស្តីពី​ការ​អភិរក្ស​ និង​ការ​អភិវឌ្ឍន៏​អង្គរ​ដែល​បាន​​កំណត់​ទិសដៅ​សំខាន់ៗ ដើម្បី​ការ​អភិរក្ស និង​​អភិ​វឌ្ឍន៏​​អង្គរ​ដោយ​​ផ្អែក​​លើ​ទិដ្ឋភាព​បីមាន​ វប្បធម៌, ធម្មជាតិ និងមនុស្ស​ ដែល​បាន​រៀបចំ​នៅ​ទីក្រុង​​សៀម​​រាប​អង្គរ​កាល​ពី​ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ។

No comments:

Post a Comment