(បទពាក្យប្រាំពីរ)
នៅពេលស្ថានការណ៍ ថៃបត់បែន ពលករម៉ឺនសែន បានយាត្រា
ទាំងតក់ក្រហល់ ខ្វល់ចិន្តា ចូលដែនសីមា លំនៅឋាន ។
សម្តេចនាយក បានឈ្វេងយល់ ចំពោះកង្វល់ ទាំងប៉ុន្មាន
បានចេញបញ្ជា គ្រប់មូលដ្ឋាន ចុះចូលតាមដាន ឲ្យបានអស់ ។
ក្រុមអាជ្ញាធរ ជាតិកងទ័ព វក់វីញឹកញាប់ ដោយស្មគ្រស្មោះ
រថយន្តធំតូច ស្ទើរទាំងអស់ ចុះជួយរំដោះ ពលករខ្មែរ ។
ដឹកនាំជញ្ជូន ទាំងថ្ងៃយប់ ស្ទើរពុំបានឈប់ គ្មានពេលល្ហែ
សំរួលការងារ ព្យាបាលថែ អ្នកចំការស្រែ ជនបទក្រុង ។
គណៈកម្មការ មមាញឹក ស្ទើរភ្លេចបាយទឹក ស្ទើរគ្មានប្រុង
ទោះបីថ្ងៃយប់ ល្ងិតសូន្យសុង ទំនុកបំរុង ទាន់ហេតុការណ៍ ។
ព្យាយាមដោះស្រាយ ដោយរួសរាន់ ផ្គត់ផ្គង់បន្ទាន់ ស្បៀងអាហារ
មាននំចំណី បរិភោក្គា គិតគូរយ៉ាងណា ការសំខាន់ ។
ការងារការទូត នៅបរទេស ខិតខំពុំធ្វេស អាទិត្យចន្ទ
ដោះស្រាយបញ្ហា ដែលពាក់ព័ន្ធ ប្រញាប់ឲ្យទាន់ ពេលវេលា ។
ពលករម៉ឺនសែន ផុតកង្វល់ ដោយបានមកដល់ កម្ពុជា
ផុតពីទុក្ខព្រួយ ក្តៅរងា ផុតពីវេទនា គ្រាអាសន្ន ។
ពលករឆ្លងដែន សែនសោមនស្ស មានចិត្តស្មគ្រស្មោះ និងដឹងគុណ
អ្នកជួយសង្គ្រោះ បន្ទាន់មុន បក្សប្រជាជន កម្ពុជា ។
ដោយ មូល មិត្ត
No comments:
Post a Comment