Friday, July 05, 2013

សមាជិកគណបក្សសង្គ្រោះជាតិ បន្តចាកចេញ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា


ប្រភព៖ dap-news.com  (5.6.2013)

កំពង់ចាម៖ កាលពីចុងខែមិថុនា ការដើរចេញរបស់សមាជិកគណបក្សសង្រ្គោះជាតិ ទៅរួមរស់ជា មូយគណបក្សប្រជាជនកម្ពុជា មានសកម្មភាពយ៉ាងផុលផុស ដោយសមាជិកទាំងអស់នោះ សុទ្ធ តែបាននិយាយដូចៗគ្នាថា ពួកគេអស់ជំនឿលើការដឹកនាំរបស់ថ្នាក់ដឹកនាំដែលគ្មានជំហរនយោ បាយ ច្បាស់លាស់ ជាពិសេសអំពើពុករលួយផ្ទៃក្នុងរបស់បក្សប្រឆាំងមួយនេះ តែម្តង។
ទោះការបោះឆ្នោតកាន់ខិតជិតមកដល់យ៉ាងក្តី តែសកម្មភាពនៃការដើរចេញរបស់សមាជិក គណ បក្សសង្រ្គោះជាតិ បន្តកើតមានទៀតហើយ។ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៣ នេះ លោក សែម អនុស្សនៈ អនុប្រធានក្រុមការងារគណបក្សសង្រ្គោះជាតិ រាជធានីភ្នំពេញ បានដឹកនាំ​សមា ជិក សមាជិការរបស់ខ្លួននៅក្នុងស្រុងកងមាស ជិត១០០នាក់ ទៅរួមរស់ ជាមួយ​គណបក្ស ប្រជា ជន កម្ពុជា។
ពិធីបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ដោយមានការ ទទួលស្វាគមន៍យ៉ាងរ៉ាក់ទាក់ពីលោក ឡាន់ ឆន តំណាងលោក ហ៊ុន ណេង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត កំពង់ចាម។
មិនខុសពីលើកមុនៗដែរ សមាជិកដែលដើរចេញពីគណបក្សសង្រ្គោះជាតិទាំងនោះ សុទ្ធតែ​អះអាងថា ពួកគេអស់ ជំនឿលើកការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ជាពិសេស​ការ​កើតថ្មីនៃបណ្តុំបក្សប្រឆាំងដែលធ្លាប់ជាសត្រូវនឹងគ្នាទាំងពីរនេះ បានធ្វើឲ្យសមាជិកផ្ទៃក្នុង​កំពុង មានការរង្គោះរង្កើយ៉ាងខ្លាំង។ សមាជិកទាំងនេះ នៅបន្តទៀតថា អំពើពុករលួយក្នុងបក្ស ក៏ជាបញ្ហា ធំផងដែរ ថ្នាក់ដឹកនាំបក្សមួយនេះ មិនដែលកើតពីសុខទុក្ខរបស់ សមាជិកថ្នាក់ក្រោម ដែលខំតស៊ូ រាប់ឆ្នាំកន្លងមកនោះទេ ពោលពួកគេគិតតែអ្នកមានធនធាន និងទ្រព្យសម្បត្តិ ច្រើន​សម្រាប់ ផ្គត់ផ្គង់បក្សតែប៉ុណ្ណោះ។
លោក ឡាន់ ឆន ក្នុងពិធីទទួលសមាជិកថ្មីនេះ បានថ្លែងសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅ ព្រម​ទាំង​ចាត់ទុកថា ការសម្រេចចិត្តរបស់អតីតសមាជិកបក្សសង្រ្គោះជាតិ ជាការសម្រេចចិត្ត​ដ៏​ត្រឹម​ត្រូវ និងទាន់ពេលវេលា ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើននៅកម្ពុជា ជា​មួយ​​គណបក្សប្រជាជនកម្ពុជា ប្រសើរជាងនៅចំណាយកម្លាំង និងថវិកាចិញ្ចឹម និង​បម្រើ​ថ្នាក់ដឹកនាំ បក្សប្រឆាំង តែប៉ុន្មាននាក់នោះ៕
 
 ក្រុម​អ្នក​ចាក​ចេញ​ពី​គណបក្សសង្គ្រោះ​ជាតិ​ ដោះអាវ ដោះ​មួក
​ មក​ចូល​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​


No comments:

Post a Comment