សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ
១ម៉ឺននាក់ មកពីបណ្តាឃុំនានាក្នុងស្រុក កោះអណ្តែត
បានអញ្ជើញមកចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយ ឯកឧត្តម សុខ អាន សមាជិកអចិន្រ្តៃយ៏
គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
នាព្រឹកថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៣ ក្នុងឃុំព្រៃខ្លា ស្រុក កោះអណ្តែត ខេត្តតាកែវ។
ឯកឧត្តម សុខ អាន បានមានប្រសាសន៍ពន្យល់ថា
ការតម្លើងថ្លៃស្រូវរបស់កសិករជូនកសិករ ក្រៅពីការដាក់ចេញគោលនយោបាយនាំអង្ករចេញ
១ លានតោន ក្នុងឆ្នាំ២០១៥ គឺត្រូវទាក់ទាញការវិនិយោគរោងម៉ាស៊ីនកិនស្រូវ ដើម្បីកែច្នៃអង្ករនាំចេញឲ្យមានស្តង់ដារអន្តរជាតិ
និងការស្វែងរកទីផ្សារ ទើបធ្វើឲ្យតម្លៃស្រូវរបស់កសិករកើនឡើង មិនមែនគ្រាន់តែសន្យានោះទេ។
ឯកឧត្តម សុខ អាន បានចាត់ទុកការឃោសនារបស់គណបក្សប្រឆាំងអំពីវិធីរកថវិកាដើម្បី
តម្លើងប្រាក់បៀរវត្សរ៍ដល់កម្មករ មន្ត្រីរាជការ គឺជាការភូតកុហក់ គ្មានលក្ខណៈវិទ្យាសាស្ត្រទាល់តែសោះ។
បញ្ហាប្រាក់ខែកម្មករកម្ពុជាមធ្យមជាង ១៣០ ដុល្លារអាមេរិក ដែលបច្ចុប្បន្នខ្ពស់ជាងប្រទេសមួយចំនួនរួចទៅហើយ
នឹងកើនឡើងនៅពេលដែលការវិនិយោគរោងចក្រកាន់តែច្រើនក្រោមការទាក់ ទាញដោយរាជរដ្ឋាភិបាល
សម្តេចតេជោ
និងដោយសារតែប្រទេសមានសុខសន្តិភាព ហើយកម្មករកាន់តែមានសមត្ថភាពផលិត។ ឯកឧត្តម
សុខ អាន បានបដិសេធថា
ការប្រកាសយកចំណូលពីទេសចរចូលមើលរមណីយដ្ឋានអង្គរវត្ត
ដើម្បីតម្លើងប្រាក់បៀរវត្សរ៍ គឺមិនអាចធ្វើបាន ព្រោះចំណូលនេះមិនគ្រប់គ្រាន់សម្រាប់ថែរក្សា
និងអភិរក្សតំបន់រមណីយដ្ឋានអង្គរផងទេ ហើយដៃគូអន្តរជាតិដែលបច្ចុប្បន្នកំពុងជួយជួសជុលប្រាសាទនានា
មិនគាំទ្រឡើយ។ ឯការប្រកាសលុបចោលបំណុលរបស់ប្រជាពលរដ្ឋក្នុងពេលដែលប្រទេសកម្ពុជា
អនុវត្តសេដ្ឋកិច្ចទីផ្សារសេរី គឺមិនអាចធ្វើបាន ហើយជាការភូតកុហក់។
រដ្ឋគ្រាន់តែជាអ្នកសម្របសម្រួល តែមិនអាចចាប់បង្ខំឲ្យធនាគារឯកជនណាមួយលុបចោលបំណុលបានឡើយ។
ឯកឧត្តម សុខ អាន បានបញ្ជាក់ថា បើបងប្អូនប្រជាពលរដ្ឋណាជឿតាមបក្សប្រឆាំង
ហើយទៅខ្ចីលុយធនាគារ ដោយសង្ឃឹមថា គេនឹងលុបបំណុលនោះ
អាចនឹងជួបផលវិបាកជាមិនខាន។
ឯកឧត្តម សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា
គណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យក្នុងការបោះឆ្នោត ជាពិសេសកំណើនអសនៈមណ្ឌលខេត្តតាកែវជាបន្តបន្ទាប់
គឺដោយសារការដឹកនាំដ៏ល្អរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ឯកឧត្តម សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា
ដូច្នោះ បើស្រឡាញ់, បើអាណិត, បើពេញចិត្ត, បើជឿទុកចិត្ត
សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា
គណបក្សប្រជាជនកម្ពុជាមានសសរស្តម្ភពីរសំខាន់ គឺទី១,រំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍
ហើយបច្ចុប្បន្នមេដឹកនាំជាន់ខ្ពស់បំផុតនៃរបបខ្មែរក្រហមកំពុងទទួល ការកាត់ទោសដោយតុលាការ
ដោយមានការចូលរួមពីចៅក្រមបរទេស។ ទី២, កសាងបានសុខសន្តិភាព
និងអភិវឌ្ឍន៍ប្រទេសជាតិ កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ ឯកឧត្តម សុខ
អាន បានមានប្រសាសន៍បញ្ជាក់ថា ការរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជាយើងសព្វថ្ងៃ
គឺដោយសារប្រទេសយើងមានសុខសន្តិភាព ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន សម្រេចបាន។ អ្នកដែលធ្លាប់ឆ្លងកាត់សង្គ្រាមបានដឹងថា សុខសន្តិភាពមានតម្លៃប៉ុណ្ណា?។ បច្ចុប្បន្ន គម្រូរបស់កម្ពុជាក្នុងការកសាងសុខសន្តិភាព
និងការបង្រួបបង្រួមជាតិ ការអភិវឌ្ឍន៍ប្រទេសទទួលបានការចាប់អារម្មណ៍នៅក្នុងពិភពលោក។
ប្រជាពលបានប្តេជ្ញាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា
ដែលមានលេខរៀងទី៤ ដោយសារគណបក្សប្រជាជនកម្ពុជាមានគុណសម្បត្តិដែលជាសសរស្តម្ភពីរ
សំខាន់ គឺការរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ និងការកសាងសុខសន្តិភាព
និងការអភិវឌ្ឍន៍ជាតិ ជាពិសេសគណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ
ហ៊ានទទួលខុសត្រូវ មិនសន្យាចោលទេ។
អត្ថបទដោយ៖ សម ភក្តី
No comments:
Post a Comment