ហ្វូងមនុស្សរាប់ម៉ឺននាក់ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ ក្នុងទឹកមុខសប្បាយរីករាយ ចូលរួមអបអរសាទរខួប៥ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក នាព្រលប់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៣នេះ។
ទិដ្ឋភាពទាំងអស់នេះ បានកើតមានឡើងនៅក្នុងយុគសម័យតេជោ សែន ។ សម្តេចតេជោ គឺរដ្ឋបុរសដ៏ឆ្នើមរបស់កម្ពុជា។ សម្តេចតេជោ បាននាំមកនូវ សុខ សន្តិភាព វិបុលភាព និងការអភិវឌ្ឍន៍សម្រាប់ប្រជាជនកម្ពុជាទាំងមូល។
កេរ្ត៍ឈ្មោះរបស់កម្ពុជា បានល្បីរន្ទឺនៅលើឆាកអន្តរជាតិ ពិតជាបានកើតចេញពីបេះដូងដ៏បរិសុទ្ធ និងគំនិតដ៏ឆ្លាតវាងវៃរបស់ សម្តេចតេជោ ហ៊ុន សែន។
នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ បាននាំមកជូនប្រជាជនកម្ពុជាឱ្យបានស្គាល់នូវជីវិតថ្មី ដែលពោរពេញទៅដោយស្នាមញញឹម និងភាពសុខដុមរមនា។
ជយោ! ព្រះរាជាណាចក្រកម្ពុជា!
ជយោ!រាជរដ្ឋាភិបាលកម្ពុជា!
ជយោ!គណបក្សប្រជាជនកម្ពុជា!
ជយោ! សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ជយោ! លេខរៀងទី៤ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣
No comments:
Post a Comment