Wednesday, May 10, 2023

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អាស៊ាន អញ្ជើញទស្សនាតំបន់ទេសចរណ៍ក្នុងទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី

 

ក្នុងឱកាសនៃការអញ្ជើញអបដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី រួមទាំងលោកជំទាវ ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ លោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកជំទាវភរិយាឯកឧត្តមប្រធានាធិបតីហ្វីលីពីន លោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីសឹង្ហបុរី បានអញ្ជើញទស្សនាតំបន់ទេសចរណ៍មាត់សមុទ្ទដ៏ប្រណិត នៃក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។ 

វត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវជាភរិយាថ្នាក់ដឹកនាំនៃប្រទេសឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ត្រូវបានការធ្វើគារវកិច្ចយ៉ាងស្និទ្ធនិងរ៉ាក់ទាក់បំផុត ពីលោកជំទាវ ចូកូ វីដូដូ ភរិយារបស់ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ នៅក្នុងដំណើរទស្សនកិច្ចនៅតំបន់កំសាន្តឆ្នេរលំហែកាយមាត់សមុទ្ទដ៏ប្រណិតនោះ លោកជំទាវជាភរិយាដ៏ឧត្តុង្គឧត្តមនៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន  បានអញ្ជើញគយគន់សម្រស់ធម្មជាតិ នៃតំបន់ឆ្នេរនៃក្រុងឡាប៊ូនបាចូ ពីលើជ្រលងនៃអគាររបស់ក្រុង។ 

សូមបញ្ជាក់ថា ឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានដីកោះ ច្រើនជាងគេបំផុត នៅលើពិភពលោក ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចន្លោះមហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូង។ ប្រទេសដែលជាស្ថាបនិក និងជាសមាជិកអាស៊ាន ឬក៏គេស្គាល់ជាទូទៅថា បងធំរបស់អាស៊ានមួយនេះ មានព្រំដែនគោកជាប់ជាមួយប្រទេសម៉ាឡេស៊ី ទីម័រខាងកើត និងប៉ាពួរញូហ្គីណេ ព្រមទាំងមានព្រំដែនសមុទ្រជាប់នឹងអូស្រ្តាលី, ឥណ្ឌា, ប្រទេសដីកោះផាឡាវ (Palau), ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម។ ឥណ្ឌូណេស៊ីមានកោះរហូតដល់ ១ម៉ឺន៧ពាន់កោះ និងស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ជាហេតុធ្វើឱ្យប្រទេសនេះតែងតែជួបប្រទះជាញឹកញាប់ នូវគ្រោះរញ្ជួយដីនិងបន្ទុះភ្នំភ្លើង។ កោះដែលធំជាងគេមានដូចជាស៊ូម៉ាត្រា កោះជ្វា, ប័រណេអូ (Borneo) ឬហៅជាភាសាឥណ្ឌូណេស៊ីកាលីម៉ាន់តាន់ (Kalimantan), ស៊ុឡាវេស៊ី (Sulawesi) និង ញូហ្គីណេ (New Guinea)។ ឥណ្ឌូណេស៊ីមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥណ្ឌូណេស៊ី មានរដ្ឋធានីឈ្មោះ ហ្សាការតា។ មានផ្ទៃដីទំហំ ១.៩លានគីឡូម៉ែត្រក្រឡា។ 

នៅក្នុងដំណើរទស្សនាកំសាន្តក្រុងឡាប៊ូនបាចូ លោកជំទាវថ្នាក់ដឹកនាំអាស៊ានបានអញ្ជើញទទួលទានតែពេលព្រឹក ជាមួយនិងការស្តាប់នូវបទចំរៀង និងរបាំដែលច្រៀងដោយក្រុមកុមារ នៃក្រុងឡាប៊ូនបាចូ ពិសេសទាក់ទិនទៅនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្រុងឡាប៊ូនបាចូ។ នៅក្នុងពិធីស្វាគមន៍តាមបែបប្រពៃណីរបស់ជនជាតិឥណ្ឌូណេស៊ី លោកជំទាវភរិយាឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះសម្តេច លោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និងសឹង្ហបុរី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកទស្សនាតំបន់ឆ្នេរលំហែរកាយមាត់សមុទ្ទដ៏ល្អប្រណិត របស់ក្រុងឡាប៊ូនបាចូ។ លោកជំទាវភរិយា ឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រសិទ្ធពរ និងជូនពរសម្តេច លោកជំទាវ ទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា និងមានសុខសុវត្តិភាព ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញការងារអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នេះ។ 

ជាការឆ្លើយតបទៅនឹងប្រសាសន៍របស់លោកជំទាវភរិយាឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវ ជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណជូនចំពោះលោកជំទាវភរិយាឯកឧត្តមប្រធានាធិបតី ឥណ្ឌូណេស៊ី ដែលបានរៀបចំនូវកម្មវិធីដ៏ល្អនេះ ដែលមិនអាចបំភ្លេចនូវសម្រស់ដ៏ល្អ ធម្មជាតិពិតៗ នៃតំបន់ឆ្នេរសមុទ្ទរបស់ក្រុងឡាប៊ូនបាចូ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសំដែងរបាំនិងចំរៀងរបស់កុមារា កុមារី ដែលទាក់ទិនទៅនិងតំបន់ឆ្នេរដ៏ស្រស់ស្អាត ជីវភាពរស់នៅរបស់ប្រជាជន ពិសេសទាក់ទិនទៅនិងការធ្វើដំណើរតាមទូក កាណូត កាប៉ាល់ របស់ប្រជាជនរស់នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។ សម្តេចកិត្តិព្រឹទួ្ធបណ្ឌិតមានអារម្មណ៍រីករាយបំផុត ដោយបានមានប្រសាសន៍ទៅកានលោកជំទាវភរិយាប្រធានាធិបតីឥណ្ឌូណេស៊ីមុនពេលជំរាបលាថា ថ្ងៃណាមួយសម្តេច នឹងអញ្ជើញមកទស្សនាក្រុងឡាប៊ូនបាចូល ជាថ្មីម្តងទៀត ដោយសាសម្តេចមានអារម្មណ៍ដក់ជាប់នឹងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង នៃតំបន់ឆ្នេររបស់ក្រុងឡាប៊ូនបាចូ នេះ៕



Tuesday, May 09, 2023

បេក្ខភាពឈរឈ្មោះបោះឆ្នោតតំណាងរាស្ដ្រ នៅមណ្ឌលខេត្តកណ្ដាល របស់លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានច្រានចោល និងគ.ជ.ប បានតម្រូវឲ្យគណបក្សភ្លើងទឿន ប្ដូរបេក្ខជនថ្មី

 នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប-NEC) បានចេញលិខិតជូនដំណឹងជាផ្លូវការមកគណបក្សភ្លើងទៀន (CLP) ឲ្យបំពេញលក្ខខណ្ឌដែលខ្វះខាតលើការសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលក្នុងនោះ គ.ជ.ប ក៏បានតម្រូវឲ្យគណបក្សភ្លើងទៀន ធ្វើការប្ដូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសបេក្ខភាពលោក រ៉ុង ឈុន ជាបេក្ខជនពេញសិទ្ធិលំដាប់លេខរៀងទី១ នៅមណ្ឌលខេត្តកណ្ដាល ផងដែរ ៕










Monday, May 08, 2023

ផ្សាយបន្តផ្ទាល់ពិសេស៖ ព្រះរាជពិធីបុណ្យទ្វាទសមាស ច្រត់ព្រះនង្គ័ល និងព្រះរាជពិធីតាំងពិពណ៌ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក នៅទីវាលព្រះស្រែ នៅទីរួមខេត្តកំពង់ធំ

 ផ្សាយបន្តផ្ទាល់ពិសេស៖ ព្រះរាជពិធីបុណ្យទ្វាទសមាស ច្រត់ព្រះនង្គ័ល និងព្រះរាជពិធីតាំងពិពណ៌ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក នៅទីវាលព្រះស្រែ នៅទីរួមខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា   នៅទីព្រះស្រែ ក្នុងបរិវេណកីឡដ្ឋាន នៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣

=========


#ច្រតព្រះនង្គ័ល #Royal_Ploughing

#ព្រះមហាក្សត្រ #King

#កម្ពជា #Cambodia

Saturday, May 06, 2023

ពិធីបើកព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា 🇰🇭

🔥 ពិធីបើកព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា 🇰🇭 🔥 Opening Ceremony of the 32nd SEA GAMES, 2023 Phnom Penh, Kingdom of Cambodia ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ 05 May 2023
#អាស៊ីអាគ្នេយ៍លើកទី៣២ #32ndSEAGAMES #កីឡារស់ក្នុងសន្ដិភាព #SPORTS_LIVE_IN_PEACE #កម្ពុជា២០២៣ #Cambodia2023