Saturday, May 07, 2016

ទស្សន​​វិភាគ៖ ​​តាក់​​ទីច​​"គំនិត​ខ្មៅ"​ធ្វើ​​"បដិវត្តន៍​​ពណ៌ខ្មៅ"​​គឺជា​ល្បិច​​​នយោបាយ​​​ដ៏​​ថោក​ទាប​​​របស់​ពួក​​​ប្រឆាំង​​នឹង​​​ប្រជាជន​​ដែលមិន​​អាច​ទៅ​រួច​ឡើយ​

តាមទិដ្ឋភាពនយោបាយជាក់ស្តែងគឺ៖
) នៅកម្ពុជាមាន NGOs ជាង៥០០០ពាន់ដែលល្អធ្វើសកម្មភាពចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជា ។ មានបុគ្គលមួយក្រុមតូចប៉ុណ្ណោះ មិនដល់ 0,001%ផងទេ ដែលរស់ក្រោមផ្លាក NGO តែធ្វើ សកម្មភាពបម្រើឲ្យផលប្រយោជន៍នយោបាយពួកប្រឆាំង និងបម្រើមនោគមន៍វិជ្ជាបរទេស។ ពួកនេះធ្វើសកម្មភាពក្នុងរូបភាពផ្សេងគ្នា តែក្នុងគោលដៅតែ១ គឺប្រឆាំងរាជរដ្ឋាភិបាល និង ប្រឆាំងសេចក្តីសុខនិងផលប្រយោជន៍ប្រជាជនឯង។
) ហេតុអ្វីបានជាចេញ "គំនិតខ្មៅ" ធ្វើ "បដិវត្តន៍ពណ៌ខ្មៅ" នេះឡើង? កន្លងមកមានបុគ្គល បានខិតខំបរិយាយបំភ្លៃសាច់រឿងការពារ CNRP ជាពិសេសការពារ កឹម សុខា ក្នុងរឿងអា ស្រូវផ្លូវភេទ ដែលកំពុងធ្លាក់ប្រជាប្រិយភាព។ ការខិតខំនេះ តូចពេកហើយមិនបានសាច់ ការទេ។ ដូច្នេះហើយ ទើបបុគ្គលនេះលើកផ្លាក លើកប៉ាយ អំពាវនាវឲ្យអ្នកឯទៀតចូលរួម តែការពិតគេជាមនុស្សឯកោគ្មានប្រជាប្រិយភាពទេ ។
៣) តើគេបង្កើត "គំនិតខ្មៅ" ធ្វើ "បដិវត្តន៍ពណ៌ខ្មៅ" ដើម្បីអ្វី ? នេះជាការសាកល្បងម្តងទៀត ក្នុងការប្រមូលកម្លាំង ដូចដែលពួកប្រឆាំងធ្លាប់ធ្វើក្រោយចាញ់ឆ្នោតឆ្នាំ២០១៣។ បច្ចុប្បន្ន ជា​ផ្លូវចិត្ត គឺ កឹម សុខា បាក់ខ្លាំង  រីឯ សម រង្ស៊ី អស់ឥទ្ធិពលទាំងក្នុងនិងក្រៅ។ ដូច្នេះ ពួក​ ប្រឆាំងកំពុងតែបាក់មិនហ៊ានចេញមុខខ្លួនឯងទេគឺត្រូវប្រើមនុស្សដែលបង្កប់ក្រោមផ្លាកសង្គម ​​​​ស៊ីវិលឲ្យចេញមុខបំភ័ន្តមហាជននិងអន្តរជាតិជាមុនសិន។ បើកម្លាំងនេះធ្វើបាន គេ​នឹង​ចេញ​ទាំងព្រម ! តែឱកាសមិនផ្តល់ឲ្យពួកគេប្រព្រឹត្តអំពើថោកទាបបំផ្លាញសន្តិសុខ ជីវភាព និង សេដ្ឋកិច្ច​ជាតិជាថ្មីទេ។
៤) សួរថា "គំនិតខ្មៅ" ធ្វើ "បដិវត្តន៍ពណ៌ខ្មៅ" ធ្វើបានទេ? ចម្លើយ គឺមិនបានទេ ! មូលហេតុ ដោយ​សារក្នុងក្រុមនេះ គឺបែកបាក់គ្នារួចទៅហើយ។ ក្រោមការផ្តួចផ្តើមពីបរទេស ក្បាល​ចលនា "គំនិតខ្មៅ" ដំបូងមានពីរ គឺ ម្ខាង អ៊ូ វីរៈ និងម្ខាង ប៉ាង ងួនទៀង ។ ប្រវត្តិ ២នាក់នេះ គឺជាកូនចៅ កឹម សុខា កាលនៅជាអង្គការ CCHR ហើយ២នាក់នេះ គឺមិនត្រូវគ្នាទេ។ អញ្ចឹង​ហើយ​បានជាវាបែកចេញជា វិទ្យុ VOD និង អង្គការ CCHR រហូតមកទល់សព្វថ្ងៃនេះ។
៥) តើអ្វីជាសារជាតិរបស់ "គំនិតខ្មៅ" ឬ "អ្នកធ្វើបដិវត្តន៍ពណ៌ខ្មៅ"នេះ ?
- អ៊ូ វីរៈ ៖ គឺមនុស្សរបស់ កឹម សុខា ហើយមានបងប្រុស២នាក់នៅក្នុង CNRP ។ ដូច្នេះ ចង់​ មិន​ចង់ គឺ៨០% មានមនោសញ្ចេតនានឹងបក្សប្រឆាំង អញ្ចឹងហើយដែលការវិភាគ ការ​បញ្ចេញ​​​មតិកន្លងមកគឺមិនមែនរឿងសិទ្ធិមនុស្សផេះស្អីទេគឺនយោបាយមួលបំភ្លៃសាច់​រឿង​សុទ្ធ​សាធ​។
- ប៉ាង ងួនទៀង ៖ ក៏ចេញពី កឹម សុខា ។ គាត់មានមិត្តភក្តិនិងចរន្តគឺទៅខាងឆ្វេងទាំងអស់ តែ​ចរឹត​​គាត់មិនកោងដូច អ៊ូ វីរៈ ទេ ។
 - គុល បញ្ញា ៖ ម្នាក់នេះ ចង់ធ្វើការនៅ គ.ជ.ប ខ្លាំងណាស់ តែមិនបានសម្រេច ហើយក៏មាន​គំនុំខ្លាំងនឹងអជ្ញាធរដែរ ។ ក្នុង Facebook ភាគច្រើនសម្តែងមតិរឿងនយោបាយ  និយាយ​ពី​បច្ចេកទេសបោះឆ្នោតធ្វើម៉េចឲ្យល្អគឺគ្មាន ។ ក្នុងសកម្មភាព មានចរឹតនយោបាយជាងធ្វើ​ការ​ងារ​លើបច្ចេកទេស។ ម្នាក់នេះបានតែនិយាយទេ តែវាមិនហ៊ានចេញមុខឡើយ។ គាត់​មិន​​​មក​ពាក់អាវខ្មៅធ្វើឆ្កួតជាមួយ អ៊ូ វីរៈ ដែលយ៉ុងចិត្តនឹងរឿងបណ្តឹងរបស់CPPនោះឡើយ។
 - ពុង ឈីវហ្គេច ៖ គាត់ចាស់ទុំ មានការថ្លឹងថ្លែង គាត់មិនវក់តាមក្មេងឈាវរាវនោះទេ ។
- NGO ផ្សេងទៀត គឺមិនចេញមុខទេ តែបើដាក់ឈ្មោះក្នុងសេចក្តីថ្លែងការណ៍រួម គឺបាន ដើម្បី​ឲ្យ​ម្ចាស់ជំនួយឃើញថា ហៃអើនឹងគេនឹងឯងដែរ ។
 ៦) ដូច្នេះ សមាសភាព "គំនិតខ្មៅ" ធ្វើ "បដិវត្តន៍ពណ៌ខ្មៅ" នេះ គឺតូចណាស់ ។ បើតូច​យ៉ាង​នេះ ពួកគេគ្មានជម្រើសអ្វីក្រៅពីទៅពឹងអ្នកបឹងកក់ និង និងពឹងសកម្មជនមកពីបក្សប្រឆាំង ដើម្បី​ឃើញចំនួនតែជាខ្លឹមសារគ្មានទេ ។
 ៧) ពិតជាគួរឲ្យសោកស្តាយដែល ខ្មែរមួយក្រុមតូច ខ្វះការពិចារណាទាំងលើប្រវត្តិសាស្ត្រ និង របៀបដោះស្រាយបញ្ហាតាមផ្លូវច្បាប់ ក្នុងបរិបទអ្វីដែលហៅថាប្រជាធិបតេយ្យ។ "គំនិត​ខ្មៅ" ធ្វើ "បដិវត្តន៍ពណ៌ខ្មៅ" វាមិនមែនជាសេរីភាពទេ ! ក្នុងរឿងក្តីដែលបានព្រឹត្តជាខ្សែសង្វាក់ អ្នក​ពាក់ព័ន្ធពិតជាមានសិទ្ធិឈឺឆ្អាល តែមិនអាចទៅ​បញ្ជាស្ថាប័នមួយតាមអំពើចិត្តថា ឲ្យដោះ​លែង​ដោយគ្មានលក្ខខ័ណ្ឌនោះទេ។ ផ្ទុយទៅវិញ អ្នកត្រូវមានមេធាវី ភស្តុតាង ដើម្បីតតាំង​ក្នុង​ផ្លូវ​ច្បាប់ នេះហើយនីតិរដ្ឋ ! កុំយក​សេរីភាព​អណាធិបតេយ្យមកបន្លំភ្នែកគេឯង តាម​អំពើ​ចិត្ត !
៨) នៅកម្ពុជា ពណ៌ខ្មៅនេះ គឺជាពណ៌របស់ "បដិវត្តន៍ ប៉ុល ពត" ហើយនៅបរទេសពណ៌ខ្មៅ គឺជា​ពណ៌របស់ "បដិវត្តន៍ ISIS" ដែលកាត់ក្បាលសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃ ... អ្នក​ជ្រើសរើសវិធី និង ពេលវេលាខុសហើយ ! អ្នកកំពុងប្រឆាំងប្រជាជនខ្លួនឯងហើយ !



ថ្នាក់​ដឹក​នាំ​និ​ង​មន្ត្រីរាជកា​រទាំ​ងអស់​របស់​អង្គភាព​ព័ត៌មាន និងប្រតិកម្មរហ័ស​ស្ម័គ្រ​ចិត្ត​បរិច្ចាគប្រាក់​ខែ ១ខែ​របស់ខ្លួន ដើម្បីយក​ថវិកាសម្រាប់​ស្តារស្រះ​ចំនួន ១៥ នៅក្នុង​ឃុំកុមារាជា ដោះស្រាយ​បញ្ហាទឹកជូនប្រជាពលរដ្ឋ




ថ្នាក់​ដឹក​នាំ​និ​ង​មន្ត្រីរាជកា​រទាំ​ងអស់​របស់​អង្គភាព​ព័ត៌មាន និងប្រតិកម្មរហ័ស​ស្ម័គ្រ​ចិត្ត​បរិច្ចាគប្រាក់​ខែ ១ខែ​របស់ខ្លួន ដើម្បីយក​ថវិកាសម្រាប់​ស្តារស្រះ​ចំនួន ១៥ នៅក្នុង​ឃុំកុមារាជា ដោះស្រាយ​បញ្ហាទឹកជូនប្រជាពលរដ្ឋ

Friday, May 06, 2016

អ្នកជំនាញជប៉ុនកោតសរសើអាជ្ញាធរជាតិអប្សរាពីការប្រើប្រាស់បច្ចេកទេសបុរាណក្នុងការជួសជុលប្រាសាទ

ប្រទេសជប៉ុនបានរីកចម្រើនដល់ដំណាក់កាលមួយ ដែលគេលែងចង់ប្រើបច្ចេកទេសបុរាណក្នុងការជួសជុលសំណង់បុរាណ តែកម្ពុជានៅរក្សាបាន ដោយអាជ្ញាធរជាតិអប្សរានៅតែបន្តអនុវត្តការជួសជុលសំណង់ប្រាសាទ និងរចនាសម្ព័ន្ធផ្សេងៗតាមរយៈបច្ចេទេសបុរាណ។ នេះជាប្រសាសន៍លើកឡើងរបស់លោក OKAZAKI SEIJI អ្នកជំនាញដាប់ថ្មរបស់ជប៉ុននាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត ជាទីដែលលោកកំពុងតែងបណ្តុះបណ្តាលកម្មករខ្មែរអំពីវិធីដាប់ថ្មជួសជុលប្រាសាទ។

  លោក OKAZAKI SEIJI ជាអ្នកជំនាញខាងដាប់ថ្មទី៦ហើយ ដែលបានធ្វើការស្ម័គ្រចិត្តមកបណ្តុះបណ្តាលកម្មករជំនាញរបស់អាជ្ញាធរជាតិអប្សរាស្តីពីបច្ចេកទេសដាប់ថ្ម តាមរយៈការសម្របសម្រួលរបស់សាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន។ លោកបានលើកឡើងថា លោកពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមចំណែកជាមួយកម្ពុជា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ លោកបានស្គាល់ និងមានបំណងមកឃើញអង្គរតាំងពីលោកនៅរៀនអនុវិទ្យាល័យម្ល៉េះ។ នេះជាលើកទី១សម្រាប់រូបលោកមកកាន់កម្ពុជា សម្រាប់រូបលោកផ្ទាល់ ប្រាសាទអង្គរវត្តគឺកម្ពុជា កម្ពុជាគឺប្រាសាទអង្គរវត្ត។ ខ្ញុំពិតជាសរសើរ និងគោរពដោយស្មោះចំពោះកម្មករខ្មែរ ដែលមានការតស៊ូអត់ធ្មត់ក្រោមកម្ដៅថ្ងៃ ក្នុងការជួសជុលប្រាសាទបុរាណ តាមរបៀបបុរាណដោយដៃខ្មែរខ្លួនឯង
 
កម្មករជំនាញដាប់ថ្មមួយរូប ដែលជាអ្នកភូមិស្រះស្រង់ និងជាអ្នកដែលត្រូវបានគ្រូបណ្តុះបណ្តាលជប៉ុនស្ទើរគ្រប់រូបសរសើរមិនដាច់ពីមាត់ថាជាកម្មករជំនាញ គឺលោក យ៉េង។ លោករៀបរាប់ថា តាមរយៈការបណ្តុះបណ្តាលបន្ថែម និងការអនុវត្តប្រចាំថ្ងៃ ធ្វើឲ្យលោកចេះវិធីដាប់ថ្ម និងរៀបថ្ម ដែលជួយឲ្យលោកអាចធ្វើបានស្អាត ឆាប់រហ័ស និងធ្វើបានយូរមិនឆាប់ចុករោយដៃជើង ជាពិសេសគឺមានសុវត្ថិភាព។ ក្នុងវគ្គបណ្តុះបណ្តាលនេះ លោកបានទទួលការបង្ហាត់ឲ្យចេះប្រើឧបករណ៍ថ្មីៗមួយចំនួន ដែលលោកមិនធ្លាប់ប្រើពីមុនមក។ លោកបានបន្តទៀតថាលោកបានទទួលបទពិសោធន៍ថ្មីៗបន្ថែមទៀត ក្រោយពីបានការបង្រៀននិងការចង្អុលបង្ហាញព្រមទាំងការអនុវត្តផ្ទាល់ជាមួយលោកគ្រូSEIJI


  លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថាបច្ចេកទេសដាប់ចាំងថ្មនេះជាបច្ចេកទេសខ្មែរបុរាណ។ យើងបានដឹងថា ការជួសជុលនេះជារបៀបបុរាណ ដោយសំអាងទៅលើស្លាកស្នាមដែលមាននៅលើប្រាសាទ និងស្នាមលើផ្ទាំងថ្មជាដើម ជាពិសេសគឺឧបករណ៍ដែលយើងបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវតាមស្ថានីយផ្សេងៗ។ លោកអះអាងថា តាមបទពិសោធន៍ដែលយើងទទួលបានពីការជួសជុលស្ពានហាលមុខប្រាសាទអង្គរវត្តប្រវែង១០០ម៉ែត្រកន្លងមក គឺគេធ្វើដោយបច្ចេកទេសបុរាណ យើងចង់ស្វែងយល់ និងរក្សាវិធីបុរាណនេះតទៅទៀត។ ម្យ៉ាងទៀត សព្វថ្ងៃ ការជួសជុលអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ គឺយើងប្រើបច្ចេកទេសបុរាណផង បច្ចេកទេសទំនើបផង តែការជួសជុលខ្លះទាមទារឲ្យយើងប្រើដៃដូចជាការតថ្ម ការជួសជុលនៅកន្លែងចង្អៀតកន្លៀតកន្លុក ការដាប់ ចាំង ចិត រំលីង លាក់ថ្មជាដើម។ ដូច្នេះ ការជួសជុលរបៀបបុរាណនៅតែមានសារៈសំខាន់ ដើម្បីរក្សារបៀបធ្វើរបស់បុព្វបុរសខ្មែរផង និងជាពិសេស គឺសមគ្នានឹងប្រាង្គប្រាសាទដែលរបស់បុរាណផង៕










Wednesday, May 04, 2016

អាជ្ញាធរជាតិអប្សរាស្តារត្រពាំងបឹងជូនប្រជាពលរដ្ឋនៅភូមិគោកស្រុក

នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ មន្ត្រីអាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សានិងជាប្រធានក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យការស្តារត្រពាំងបុរាណប្រវែងបណ្តោយ១៣០ម៉ែត្រ ទទឹង៧០ម៉ែត្រ និងជម្រៅ២ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ការស្តារត្រពាំងជូនប្រជាពលរដ្ឋនៅពេលនេះ គឺស្របពេលប្រជាពលរដ្ឋកំពុងជួបប្រទះការរីងស្រះ អណ្តូង និងប្រភពទឹកផ្សេងៗក្នុងភូមិដោយសារអាកាសធាតុក្តៅហួតហែងនៅតែអូសបន្លាយ ហើយក៏ស្រប តាមអនុសាសន៍របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងកាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦-២០៣០ នៅវិមានសន្តិភាពថា ឆ្នាំនេះគឺជាឆ្នាំដែលមានគ្រោះមហន្តរាយធំ ដែលក្នុងរង្វង់១០០ឆ្នាំមកនេះ គឺមិនទាន់មានគ្រោះមហន្តរាយបែបនេះកើតឡើង ហើយគ្រោះរាំងស្ងួតនៅឆ្នាំ២០១៦នេះក៏តម្រូវឱ្យរាជរដ្ឋាភិបាលត្រូវជីកអណ្តូងនិងស្រះទឹកឱ្យជ្រៅជាងដង្ហើមទឹកឆ្នាំនេះផងដែរ។

ឯកឧត្តម សុខ លក្ខិណា មានប្រសាសន៍ថា  មុននឹងធ្វើការស្តារត្រពាំងបឹងនេះ អាជ្ញាធរជាតិអប្សរាបានធ្វើការសិក្សាតាមលក្ខណៈបច្ចេកទេស ឃើញថាមិនមានផលប៉ះពាល់អ្វីដល់រចនាសម្ពន្ធត្រពាំងបុរាណនេះឡើយ ហើយចំពោះអាចមន៍ដីដែលស្តារត្រពាំង អាជ្ញាធរជាតិអប្សរាសម្រេចប្រគល់ជូនដាក់តាមកន្លែងសាធារណៈដូចជា មន្ទីរពេទ្យ សាលារៀន សាលាឃុំ ប៉ុស្តិ៍នគរបាល សាលាស្រុកជាដើម លើសពីនេះទៀតនោះ អាជ្ញាធរជាតិអប្សរាក៏បានប្រគល់ជូនប្រជាពលរដ្ឋណាដែលមានសេចក្តីត្រូវការផងដែរ។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតដែរពីភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ដែលមិនមែនមានតួនាទីត្រឹមតែថែទាំ ជួសជុល អភិរក្សប្រាសាទប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាជននៅក្នុងតំបន់អង្គរទាំងមូលផងដែរ ដូចជាចូលរួមចំណែកក្នុងជួសជុល សាងសង់ហេដ្ឋារចនាសម្ពន្ធ សាលារៀន មន្ទីរពេទ្យ។ល។ ដើម្បីបម្រើសេចក្តីត្រូវការប្រជាពលរដ្ឋ។ ចុងក្រោយឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យប្រជាពល រដ្ឋរួមគ្នាជួយថែរក្សាត្រពាំងនេះ ព្រមទាំងឱ្យប្រុងប្រយ័ត្នចំពោះកូនចៅកុំឱ្យមានគ្រោះថ្នាក់ដោយសារទឹកត្រពាំងនេះផង ព្រោះវាមានជម្រៅជ្រៅ។ 


អ្នកស្រី ជា រី ដែលជាប្រជាពលរដ្ឋនៅក្នុងភូមិគោកស្រុក បានរៀបរាប់ពីត្រពាំងនេះថា តាំងពីអ្នកស្រីកើតមករហូតដល់ដឹងក្តី អ្នកស្រីមិនដែលឃើញត្រពាំងនេះខះរីងស្ងួត ដូចពេលឥឡូវនេះទេ ហើយពីមុនអ្នកស្រីក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ គឺអាស្រ័យទឹកក្នុងត្រពាំង ដើម្បីស្រោចស្រពដំណាំដាំដុះជាលក្ខណៈគ្រួសារ។ លើសពីនេះទៀតនោះ ត្រពាំងនេះមិនដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិខ្វះម្ហូបរហូតខួបប្រាំងខួបវស្សា ព្រោះត្រពាំងបឹងនេះសម្បូរណាស់ត្រី។ អ្នកស្រីបានបន្តថា អ្នកស្រីសូមថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលបានយកចិត្តទុកដាក់និងសាងក្តីសង្ឃឹមដល់ប្រជាពលរដ្ឋក្នុងភូមិដោយការស្តារត្រពាំងបុរាណនេះឱ្យមានទឹកឡើងវិញ៕





អាកាសយានដ្ឋានអន្ដរជាតិទាំ៣ទីតាំងរបស់កម្ពុជា បានត្រៀមលក្ខណៈលើផ្នែកសន្ដិសុខនិង សុវត្តិភាពមុននឹងអង្គការអាកាសចរណ៍អន្ដរជាតិមកធ្វើសវនៈកម្ម

បញ្ហា​រសន្ដិសុខ និងសុវត្តិភា​ពអាកាស​យានដ្ឋាន​ គឺជាកក្ក​តា​ដ៍សំខាន់ ដែល​បណ្ដា​ប្រទេស ជាស​មាជិក​ នៃអង្គ​ការអា​កាសចរណ៍​អន្ដរជាតិ ត្រូវបង្កើនការ​យកចិត្ត​ទុកដាក់ខ្ពស់ ដើម្បី​រក្សា បាននូវស​ណ្ដា​ប់​ធ្នាប់ សន្ដិសុខ សុវត្តិ​ភាព និងបញ្ជៀស​បានរាល់ហា​នីភ័យ ដែលកើត​ឡើង ដោយ​ប្រការផ្សេងៗ។

ក្នុង​ន័យនេះដែរ រដ្ឋលេខាធិកា​រដ្ឋានអាកាស​ចរណ៍ស៊ីវិលកម្ពុជា បានអញ្ជើញ​អ្នកជំនាញ​បច្ចេកទេសផ្នែក​សន្ដិសុខ សុវត្តិភាពអាកាស​យានដ្ឋាន​អន្ដរជាតិ​អូស្រ្ដាលីមួយក្រុ​មដឹកនាំ​ដោយ​ លោក  HONDO GRATTON ​ដើម្បីមកពិ​និត្យវាយ​តម្លៃ ជាក់ស្ដែង​រាល់ចំណុច​ខ្វះខាត អាកា​ស យានដ្ឋាន​អន្ដរ​ជាតិទាំង៣​ទីតាំងរបស់​កម្ពុជា មុនពេល​ដែលអង្គការ​អាកាសចរណ៍​អន្ដជាតិ មកធ្វើ សវនកម្ម ​ក្នុងអំឡុង ​ខែតុលា ឆ្នាំ២០១៦ខាង​មុខនេះ។ នេះបើយោង​តាមប្រភព​ពីលោកប្រធាន​អាកាសយាន​ដ្ឋានអន្ដរ​ជាតិភ្នំពេញ និងជាប្រធាន​សន្ដិសុខ អាកាស​យានដ្ឋាន​កម្ពុជា បានថ្លែង​ប្រាប់ដល់​បណ្ដាញសារពត៌មាន​ បន្ទាប់ពី​បញ្ចប់កិច្ច​ប្រជុំពិភាក្សា​ជាមួយ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយ​ករដ្ឋមន្រ្ដី​ រដ្ឋមន្រ្ដីទទួ​លបន្ទុក​ទីស្ដីការគណៈ​រដ្ឋមន្រ្ដី ដែលបាន​ធ្វើឡើងនៅ​អាគារមិត្ដភាព នា​ព្រឹកថ្ងៃទី៣ ខែ​ ឧសភា ឆ្នាំ២០១៦។

លោ​កប្រធានអាកាស​យានដ្ឋានអន្ដរ​ជាតិភ្នំពេញបា​នឲ្យដឹងទៀតថា៖​ បន្ទាប់ពីគណប្រ​តិភូ ​ជំនាញបច្ចេក​ទេ​ស អា​កាសចរស៊ីវិលអូស្រ្ដា​លី បានចុះ​ទៅពិនិត្យ បច្ចេកទេ​សតាមបណ្ដាចំ​ណតអា​កាសយានដ្ឋា​ន ទាំង៣ទី​តាំងឃើញថា​ នៅមានចំ​នុចកង្វះខាត​តិចតួចដូចជា​ បញ្ហារបង​សន្ដិសុខ ជ​ញ្ជាំង​កញ្ចក់​ និងរបាំ​ងការពារក​ញ្ចក់ ហើ​យបញ្ហារនេះ​ត្រូវបាន ​ឯក​ឧត្តមប​ណ្ឌិត​សភាចា​រ្យ សុខ​ អាន ជំរុញ​ដល់​មន្រ្ដីជំនា​ញ និងអង្គភា​ពពាក់ព័ន្ធ​ ធ្វើការកែ​លំអរឡើងវិ​ញឲ្យបានឆា​ប់ ដើម្បីជា​ឆ្លើយ​ទៅនឹងត​ម្រូវកា​រចាំបា​ច់ នៃ​ការ​កើនឡើ​ងនូវចំនួន​អ្នក ដំណើរ​ជាតិ និងអន្ដ​រជាតិ ដូ​ច្នេះក​ម្ពុជាត្រូ​វការបង្កើន​និ​ងពង្រឹង លើ​សកម្ម​ភាពការងា​រការហោះ​ហើ​រពង្រឹង​ ការផ្នែក​សុវត្តិភាព ​សន្ដិសុខ សណ្ដា​ប់ធ្លាប់​បន្ថែ​មទៀត ពិសេ​សក្នុងកា​រឆ្លើយ​តបទៅនឹងសន្ធិ​សញ្ញា ឈីកាហ្គោ​ឆ្នាំ១៩៤៤ ដោ​យផ្តោតសំខា​ន់លើ​កាងា​រ​សន្ដិសុខ កា​រគ្រប់គ្រ​ងអាកាស​ចរណ៍ស៊ី​វិល និងការគ្រ​ប់គ្រងអា​កាស​យាន​ដ្ឋាន​អន្ដរជាតិ នៅតាម​បណ្ដា​ប្រទេ​សនិ​មួយៗ៕







សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបន្តយុទ្ធនាការចែកចាយទឹកទូទាំងប្រទេស រួមទាំងការ ជីកស្រះ និងអណ្តូងឲ្យបានច្រើនថែមទៀត

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងផេក
របស់សម្តេច ដែលមានឈ្មោះថា   Samdech  Hun Sen ,  Cambodian Prime Minister   ដោយ
សម្តេចបានអំពាវនាវ និងបញ្ជាក់បន្ថែមអំពីដំណើរការក្តៅគគុកនៃយុទ្ធនាការចែកចាយទឹកជូនប្រជាពលរដ្ឋ  ​ដែលកំពុងខ្វះទឹកទទួលទាន  ​គឺត្រូវបន្តធ្វើនៅទូទាំងប្រទេស ​​ រួមទាំងការ
ជីកអណ្តូងថ្មី ស្តារអណ្តូងចាស់ ជីកស្រះថ្មី ស្តារស្រះចាស់ និងជីកប្រឡាយថ្មី ស្តារប្រឡាយចាស់ ដើម្បីប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់រដូវកាល។ ចំពោះទីតាំងដែលមានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយ គឺយកទីតាំងនោះសម្រាប់ចែកចាយបន្តទៅតាមផ្ទះឬទីកន្លែងណាដែលខ្វះទឹកប្រើប្រាស់ដូចជាសាលារៀនជាដើម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះការជីកអណ្តូង និងស្រះគឺជីកអោយជ្រៅជាងដង្ហើមទឹក ហើយសូមបន្តជីកស្រះ និងអណ្តូងអោយបានច្រើនថែមទៀត។ បើមានប្រជាពលរដ្ឋបាក់រលំផ្ទះគឺត្រូវដោះស្រាយ ជួយជួសជុលសាងសង់ឡើងវិញអោយបានលឿនជាបន្ទាន់ ដើម្បីបងប្អូនមានជម្រកស្នាក់នៅឡើងវិញ។ ការផ្លាស់ប្តូរបម្រែបម្រួលធាតុអាកាសពិភពលោក គឺធ្វើអោយមានគ្រោះធម្មជាតិកើតឡើងលើពិភពលោក។ នេះជាគ្រោះធម្មជាតិដែលមិនធ្លាប់កើតឡើងជាង១០០ ឆ្នាំមកនេះ មិនថាតែកម្ពុជាទេ គឺកើតឡើងនៅលើពិភពលោកតែម្តងដែលយើងត្រូវរួមគ្នាដោះស្រាយ។

សម្តេចតេជោ ហ៊ុន សែន ក៏សូមបញ្ជាក់បន្ថែមសារជាថ្មីដោយសូមឲ្យក្រសួងផ្អាកការប្រជុំនៅភ្នំពេញ គឺត្រូវចុះទៅតាមខេត្តដើម្បីជួយប្រជាពលរដ្ឋកំពុងត្រូវការទឹក ជាពិសេសអភិបាលខេត្តត្រូវតែស្ថិតប្រចាំការនៅក្នុងខេត្ត។ តែបើមានកិច្ចប្រជុំចាំបាច់គឺអភិបាលរងឬក្រុមប្រឹក្សាខេត្តអាចមកចូលរួមប្រជុំនៅភ្នំពេញបាន។ បញ្ហាអត់ទឹកនេះគឺមិនមែនតូចតាចធម្មតានោះទេ តែវាជាគ្រោះមហន្តរាយដ៏ធំមួយដែលត្រូវប្រមូលផ្តុំកម្លាំងដើម្បីដោះស្រាយ។

សម្តេចតេជោ ហ៊ុន សែន ក៏សូមអរគុណសារជាថ្មីដល់ក្រុមហ៊ុនឯកជន សប្បុរសជនទាំងឡាយ និងអាជ្ញាធរ កាកបាទក្រហម ព្រមទាំងយុវជនស្ម័គ្រចិត្តដែលបាន និងកំពុងយកចិត្តទុកដាក់ជួយផ្តល់ទឹក   ​​ ជីកនិងស្តារស្រះ   ​​​ ​អណ្តូង ​​  ​​ ​​និងជួសជុលផ្ទះសម្បែងជូន

ប្រជាពលរដ្ឋ៕





NGO Forum ស្នើសុំឲ្យមានកិច្ចសហការល្អជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ របស់រដ្ឋសភា លើការងារថវិកាជាតិ

អង្គការវេទិកានៃអង្គ​ការមិនមែនរដ្ឋា​ភិបាល​ស្ដីពី​កម្ពុជា ហៅកាត់ថា NGO Forum បានស្នើសុំឲ្យមានកិច្ចសហការល្អ រវាងអង្គការខ្លួន ជាមួយ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ របស់រដ្ឋសភា ដោយក្នុងនោះ NGO Forum បានស្នើសុំឲ្យមានការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក​ជុំវិញបញ្ហា​សេដ្ឋកិច្ច ហិរញ្ញវត្ថុរបស់ជាតិ។ ការ​ស្នើសុំបានធ្វើឡើងនៅ​ពេលដែល ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនា​គារ និងសវនកម្មនៃរដ្ឋសភា អនុញ្ញាតឲ្យក្រុមការងារថវិកា របស់ NGO Forum ដឹកនាំដោយលោក តឹក     វណ្ណា​រ៉ា ជួប​ពិភាក្សាការងារ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។
នៅក្នុងកិច្ចប្រជុំនេះ លោក តឹក វណ្ណារ៉ា ដែលជានាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានលើកឡើងនូវសំណើចំនួនបួន ដល់គណៈកម្មការ។ សំណើទំាងនោះរួមមាន សុំឲ្យមានផ្លាស់ប្តូរព័ត៌មានគ្នា រវាង​អង្គការសង្គមស៊ីវិល​ជាមួយ​គណៈកម្មការជំនាញរដ្ឋសភា។ សុំឲ្យ គណៈកម្មការ​​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ធំៗ របស់អង្គការសង្គម​ស៊ីវិលដែលរៀបចំឡើង ហើយសុំ​ជួបប្រជុំជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ជា​ទៀង ទាត់​អោយបាន២ដង​ក្នុង១ឆ្នាំ និង​​ស្នើសុំអោយមានការចូលរួមពី អង្គការសង្គមស៊ីវិលសម្រាប់​​​​កិច្ច​ប្រជុំធំៗ ​របស់​គណៈកម្មការ​រៀបចំឡើង ដែលពាក់ព័ន្ធ ទៅនឹងច្បាប់ថវិកាជាតិ។
លោក តឹក វណ្ណារ៉ា បានគូសបញ្ជាក់ថា ​ក្រុមការងារថវិកា របស់អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) ​បានរៀបចំឡើង​តាំងពី​ឆ្នាំ២០០៦ មកម្ល៉េះ។ គម្រោងនេះបានធ្វើការងារផ្តោតលើកិច្ចការមួយចំនួន ដូចជាការកសាងសមត្ថភាពអង្គការ​សង្គម​ស៊ីវិលដែលពាក់ព័ន្ធទៅនឹង​ថវិកា និង​ចំណូល​​រវាងរដ្ឋាភិបាល និងអង្គការជាដៃ​គូ​។ ការងារទាក់ទងទៅនឹងគោលនយោបាយ​ថវិកា​ជាមួយ​ក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និង​ការរួមចំណែកទាក់ទងទៅនឹងច្បាប់ថវិកា ជាពិសេសច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំនីមួយៗ​ របស់រាជរដ្ឋាភិបាល។
លោក តឹក វណ្ណារ៉ា បានមានប្រសាសន៍បន្តថា ក្រុមការងារថវិកា របស់ NGO Forum  មាន​សមាជិក ជាអង្គការជាតិ ​និងអន្តរជាតិ ចំនួន៨។ ក្រុមការងារ នេះ បានធ្វើការរួមគ្នាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​កម្ពុជា ក្នុងការធ្វើឲ្យមានតម្លាភាព​ថវិកា​រដ្ឋ។
ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានឯកភាពទៅនឹងសំណើដែលបានលើកឡើង ព្រមទំាង​បានថ្លែងកោតសរ​សើរនិងវាយតំលៃខ្ពស់ ​ចំពោះអង្គ​ការ​មិនមែនរដ្ឋាភិបាល ​ដែលរយៈពេលកន្លងមកបាន​សំដែង​នូវការជឿ​ជាក់​ និង​ទុកចិត្ត​ទៅ​លើ​ស្ថាប័ននីតិប្បញ្ញត្តិ ​ក៏​ដូចជានីតិប្រតិបត្តិ។ ឯកឧត្តមបណ្ឌិតរដ្ឋ បានលើកឡើងថា ការចូលរួមរបស់​អង្គការមិនមែនរដ្ឋាភិបាល គឺជាផ្នែកមួយ​យ៉ាង​សំខាន់ ដែលបានជួយដល់រាជរដ្ឋា​ភិបាល   ​កម្ពុជា ​ក៏ដូច​ជា​ស្ថាប័ននីតិប្បញ្ញត្តិ​ ផងដែរ។

ទាក់ទងនឹងបញ្ហាថវិកាជាតិ ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប បានគូសបញ្ជាក់ថា នៅថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០១៦ ខាងមុខ ​គណៈ​កម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា នឹងធ្វើសិក្ខាសាលាថ្នាក់ជាតិ​ ស្តីអំពី​ការកសាង​ក្របខ័ណ្ឌម៉ាក្រូ​សេដ្ឋកិច្ច ដើម្បីប្រមូលព័ត៌មាន សម្រាប់រៀបចំ ផែនការថវិកា​សម្រាប់​ឆ្នាំ​២០១៧ និងដើម្បីសិក្សាស្រាវជ្រាវទៅលើការងារ​ទាំងឡាយ ​ដែល​រាជរដ្ឋាភិបាលកម្ពុជា​កំពុង​រៀបចំក្របខ័ណ្ឌកសាងម៉ាក្រូ សេដ្ឋកិច្ចរបស់ជាតិ ក្នុងការរៀបចំ​កសាងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់​គ្រប់គ្រងឆ្នាំ២០១៧។ ឯកឧត្តមបណ្ឌិតរដ្ឋ​ ក៏បានអញ្ជើញ​អង្គការ ​NGO Forum និងសមាជិកទាំងអស់​ចូលរួម​ក្នុងកម្មវិធីសិក្ខាសាលា នោះដែរ ៕