Wednesday, September 14, 2022

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ


នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប។ 


ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងជួសមុខឱ្យប្រជាជនកម្ពុជាទាំងអស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍គាំទ្រ និងជឿជាក់លើគោលការណ៍គ្រឹះនានា ដែលមានចែងក្នុងធម្មនុញ្ញរបស់អាស៊ាន ជាពិសេសការឯកភាពជាឯកច្ឆន្ទ និងមជ្ឈភាពអាស៊ាន គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់យន្តការនានា ដែលដឹកនាំដោយអាស៊ានក្នុងគោលដៅរក្សាសន្តិភាព ស្ថិរភាព  សន្តិសុខ និងការអភិវឌ្ឍ នៅក្នុងតំបន់ និងពិភពលោក។ កម្ពុជាបន្តគាំទ្រការធ្វើសមាហរណកម្មក្នុងអាស៊ានបន្ថែមទៀត និងធ្វើសមាហរណកម្មជាមួយប្រទេសជាដៃគូសេដ្ឋកិច្ចតំបន់ និងសកលលោក តាមរយៈ កិច្ចសហការ និងការចូលរួមវិភាគទានជាមួយបណ្តារដ្ឋជាសមាជិកអាស៊ានទាំង ៩ ទៀត ក្នុងការកសាងសហគមន៍អាស៊ាន ជាពិសេសសហគមន៍សេដ្ឋកិច្ចអាស៊ាន ស្របតាមផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥ និងការពង្រឹងកិច្ចសន្ទនាជាមួយដៃគូខាងក្រៅ ។ 

សម្ដេចតេជោបានមានប្រសាសន៍រៀបថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ជាមួយមូលបទ “អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» បានផ្ដោតអាទិភាពលើការធានាឱ្យបាននូវប្រសិទ្ធភាពរបស់អាស៊ាន ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យទាំងនេះ ជាពិសេសពន្លឿនការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ ។ ក្នុងស្មារតីនេះ កម្ពុជាបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៤ នៅក្រោម សសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖ ១)ការពង្រឹងការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ២)ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រជែង របស់អាស៊ាន ៣)ការជំរុញសមាហរណកម្ម បរិយាប័ន្ន ភាពធន់ និងភាពប្រកួតប្រជែង អាស៊ានឱ្យខ្លាំងជាងមុន និង ៤)អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ ។ 

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅដោយឈរលើគោលការណ៍សមភាព និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក តាមរយៈ ការទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ អាស៊ាន និងអាស៊ានបូក១ ដែលមានស្រាប់ ដោយការដំឡើងកម្រិតបន្ថែម ជាពិសេសការ

អនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០២២ កន្លងទៅនេះ ទាក់ទងនឹងការទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង អាសិប  ប្រទេសជាសមាជិកគួរខិតខំអនុវត្តនូវការសន្យានានា ហើយបន្តចរចាបើកច្រកទីផ្សារ សំដៅទាក់ទាញការចូលរួមពីបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចធំៗដទៃទៀត ក្នុងកិច្ចព្រម ព្រៀងនេះ ក្នុងន័យនេះ កិច្ចព្រមព្រៀងអាសិប ត្រូវតែមានលេខាធិការដ្ឋានរបស់ខ្លួនមួយ ដែលឯករាជ្យ និងម្ចាស់ការ ហើយដើរតួនាទីសំខាន់ក្នុងការងារសម្របសម្រួល ជំរុញ និង ត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនេះ ។ កម្ពុជានៅតែមានចំណាប់អារម្មណ៍ និងផ្តល់គ្រប់ លទ្ធភាព និងសម្បទានក្នុងការទទួលយកលេខាធិការដ្ឋាននេះ ។ 

បញ្ហាសំខាន់មួយទៀត ដែលអាស៊ានត្រូវគិតគូបន្ថែមទៀត គឺការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងនិន្នាការថ្មីៗនៅក្នុងនិម្មាបនកម្មពាណិជ្ជកម្មសកល ។ ពិតណាស់ថា បញ្ហាថ្មីៗ រួមមាន វិបត្តិប្រេងឡើងថ្លៃ អត្រាអតិផរណាខ្ពស់ បរិស្ថាន បម្រែបម្រួលអាកាស ធាតុជំងឺឆ្លងរាតត្បាត ជាដើម កំពុងជំរុញឱ្យមាននិន្នាការឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មក្នុង គន្លងថ្មីក្នុងតំបន់ និងក្នុងពិភពលោក ក៏ប៉ុន្តែមិនមានន័យថាបញ្ហាទាំងនេះ នឹងតម្រូវឱ្យបណ្តា ប្រទេសនៅក្នុងពិភពលោកប្រើប្រាស់ជាឧបករណ៍គាំពារនិយម បង្កើតជារបាំងពាណិជ្ជកម្ម និងបន្ទច់បង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក ឬខិតខំកសាងច្បាប់ និង កិច្ចព្រមព្រៀងអន្តរជាតិ ដែលបម្រើឱ្យតែប្រទេសខ្លួន ឬក្រុមប្រទេសមួយក្តាប់តូច ដែលជា បក្សពួកខ្លួននោះឡើយ។ក្នុងន័យនេះអាស៊ានគួររួមគ្នាជាធ្លុងមួយ ដើម្បីសម្របសម្រួល និងជំរុញឱ្យមានការរៀបចំក្របខ័ណ្ឌជាសកលសម្រាប់ពាណិជ្ជកម្មអន្ដរជាតិ ដែលបម្រើឱ្យ ផលប្រយោជន៍គ្រប់ប្រទេសទាំងអស់ ប្រកបដោយតម្លាភាព និងគ្មានការរើសអើង ។ 

 តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះសមាជិកអាស៊ានទាំងអស់ ព្រមទាំងលេខាធិការដ្ឋានអាស៊ាន ដែលបានបន្តផ្ដល់ការគាំទ្រយ៉ាងពេញលេញដល់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ នេះ។ សម្ដេចតេជោក៏បានជូនពរឲ្យដំណើរការនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធដំណើរការដោយរលូន និងទទួលបាននូវភាពជោគជ័យ៕






















សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃខេត្តសៀមរាប, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២




សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃខេត្តសៀមរាប, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២


Remarks by Samdech Akka Moha Sena Padei Techo Hun Sen at the Opening Ceremony of the 54th ASEAN Economic Ministers’ (AEM) Meeting and Related Meetings Siem Reap, the Kingdom of Cambodia, September 14th 2022

ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ។  
កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់អាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបនឹងវិបត្តិដែលកំពុងកើតមានលើសាកលលោកនាពេលបច្ចុប្បន្នបណ្តាលមកពីការប្រកួតប្រជែងឥទ្ធិពលនយោបាយ ការរាតត្បាតជំងឺកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។
ក្នុងពិធីបើកកិច្ចប្រជុំនាព្រឹកថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក៏ដូចជាផ្តល់នូវទស្សនទានមួយចំនួន ដើម្បីជាធាតុចូលសម្រាប់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក៏ដូចជារដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសដៃគូ យកទៅជជែកស្វែងរកកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងដោះស្រាយវិបត្តិ។

Tuesday, September 13, 2022

ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

   

 រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។ ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។ គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន ៦,៩៩១ក្បាលដី។

Monday, September 12, 2022

សុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់អាស៊ាន ដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស»



Opening Remarks by Samdech Techo HUN SEN Prime Minister of the Kingdom of Cambodia At the 2022 ASEAN Leadership and Partnership Forum Under the Theme “Partnership for a Cohesive and Responsive ASEAN “










ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ (ASEAN LEADERSHIP AND PARTNERSHIP FORUM)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ (ASEAN LEADERSHIP AND PARTNERSHIP FORUM) ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។ 

វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា។ វេទិកានេះ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់អាស៊ាន» ដោយមានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំស្ថាប័នអ្នករៀបចំខាងលើ ស្ថាប័នធុរកិច្ច ក្រុមហ៊ុន វិនិយោគិន ធនាគារ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងតំណាងអង្គទូតនានា។ 

កម្មវិធីថ្ងៃស្អែកនេះ ក្រៅតែពីការប្រកាសបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ហើយនោះ ក៏មានការប្រកាសបើកជាផ្លូវការ «ក្លឹបសេដ្ឋកិច្ចអាស៊ាន» ដែលបង្កើតឡើងដោយវិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) ផងដែរ៕

Sunday, September 11, 2022

អតីតបុគ្គលិកក្រុម​​ហ៊ុន​​ណា​ហ្គាវើលដ៏ដែល​បាន​បញ្ឈប់​ពីការងារ​ ដឹកនាំ​ដោយ​ឈឹម ស៊ីថរ ​បង្កភាព​អានាធិបតេយ្យ​កាន់​តែខ្លាំង​ឡើងៗ ក្នុង​រាជធានី​ភ្នំ​ពេញ​

ក្រុម​បាតុករខុសច្បាប់​ប្រមាណ​ជាង​១០០នាក់​ ជា​អតីត​បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គាវើលដ៏​ ដឹកនាំ​ដោយ​មេសហជីព​ផុត​អាណត្តិ​ ឈឹម ស៊ីថរ ដែល​បាន​បញ្ឈប់​ពី​ការងារ​អស់​ពេលជាច្រើន​ខែមក​ហើយ ​នៅព្រឹក​ថ្ងៃអាទិត្យទី១១ ខែ​កញ្ញា ឆ្នាំ​២០២២នេះ​​ ដែល​ជាថ្ងៃ​ឈប់​សម្រាករបស់​មន្ត្រីរាជការ​​ បែរជា​ពួក​គេធ្វើ​ការ​​ប្រមូល​ផ្តុំ​គ្នា​ និង​ដើរស្រែក​តវ៉ាយ៉ាង​អានាធិបតេយ្យ​នៅ​តាម​សង​ផ្លូវ​សាធារណៈក្នុង​រាជធានីភ្នំ​ពេញ​ និង​​ពុំ​បាន​ស្នើ​សុំ​ច្បាប់​អនុញ្ញាតពី​សាលារាជធានី​ភ្នំ​ពេញ​ទៀត​ផង​។​

ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំ​ណើរ​នៅ​តាម​ដង​ផ្លូវមួយ​ចំ​នួន​ បាន​រិះ​គន់​ចំ​ពោះ​សកម្មភាព​អានាធិបតេយ្យ​នេះយ៉ាង​ខ្លាំង​ និង​​ចាត់​ទុកថាជាទង្វើ​បង្កភាព​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់ សន្តិសុខ និង​ជា​ការ​ញុះ​ញង់​ បង្កភាព​វឹក​វរចលាចល​ក្នុង​សង្គម​ ដែល​ជា​ទង្វើ​រំ​លោភ​បំ​ពាន​ម្តង​ហើយ​ម្តង​ទៀត​លើគោល​ការណ៍​ច្បាប់​។

តាម​រយៈការដើរស្រែក​តវ៉ា​ ប្រមូល​ផ្តុំគ្នា​​​ធ្វើ​បាតុកម្មខុសច្បាប់​ ដឹកនាំ​ដោយមេសហជីព​ដែល​គេដឹង​ថា​មាន​ការ​ពាក់​ព័ន្ធ​នឹង​របៀប​វារៈនយោបាយ​បម្រើ​ក្រុមប្រឆាំង​នៅ​ពីក្រោម​ខ្នង​ ឈ្មោះ​​​ ឈឹម ស៊ីថរ និង​បក្ខពួក​មួយ​ចំ​នួន​នៅ​ថ្ងៃនេះ​ ពួក​គេបាន​ធ្វើ​ការ​ចោទ​ប្រកាន់​ និង​ទម្លាក់​កំ​ហុស​មកលើ​ក្រសួងការងារនិង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដោយ​ពុំ​មាន​ហេតុ​ផល​ត្រឹម​ត្រូវ​ និង​បង្ក​ការ​រំ​ខានដល់សណ្តាប់​ធ្នាប់​ក្នុង​រាជធានី​ភ្នំ​ពេញ ក្រោម​លេសទាម​ទារ​សិទ្ធិ​បង្កើត​សហជីព​ ខណៈដែល​ពួក​ក្រុម​បាតុករខុសច្បាប់​ទាំង​នេះ ត្រូវ​បាន​ក្រុម​ហ៊ុន​ណាហ្គាវើលដ៏បញ្ឈប់​ពី​ការងារ​ជា​យូរ​មកហើយ​។ អ្វី​ដែល​ហួសចិត្ត​ជាង​នេះ​ទៅទៀតនោះ​ វាជា​ការ​គួរ​ឱ្យ​ខ្មាស់អៀន​ជាទីបំ​ផុត នៅ​ពេល​បាន​ឮនាង ឈឹម ស៊ីថរ មេសហជីព​ក្លែង​ក្លាយ​និយាយ​ទាំង​បំ​ផ្លើស បំ​ភ័ន្តសាធារណមតិ​ និង​ប្រាស់​ចាក​ពី​ការ​ពិត​ដោយ​ចេតនាទុចរិត ដែល​​អះអាង​ថា  « ពួក​គេតស៊ូណាស់ ប្រឹង​ណាស់ សុខ​ចិត្ត​អត់ប្រាក់​ខែ​៩ខែ​...» និងខំ​​ធ្វើ​សកម្មភាព​សព្វ​បែប​យ៉ាង​ដើម្បី​ទាម​ទារចង់​​បង្កើត​សហជីព»។

សម្តីរបស់​នាង ឈឹម ស៊ីថរ តវ៉ាក្នុង​បញ្ហានេះ​ ពិតជាការ​បោកប្រាស់​ដ៏អាក្រក់​ ពី​ព្រោះ​នៅលើ​លោកនេះ តើមានក្រុមហ៊ុនណានៃ​ប្រទេស​ណា​មួយ​ ដែល​បន្ត​បើក​ប្រាក់​ខែទៅ​ដល់​បុគ្គលិក​ដែលត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​ហើយ​នោះ​? ចម្លើយ គឺប្រាកដជា​គ្មានទេ។​

 

តាម​ច្បាប់ការងារ​​ ក្រុម​បាតុករអតីតបុគ្កលិក​ណា​ហ្គាវើល​ដ៏ដែល​កំ​ពុង​តវ៉ាអស់​ទាំង​នេះ​​ គ្មាន​សិទ្ធិ​ដើម្បី​បង្កើត​សហជីព ឬមាន​អ្នក​តំ​ណាង​​ថ្មីណាទៀត ដើម្បី​​បង្កើតនូវ​ភាព​អានាធិបតេយ្យ​ អុកឡុក​​ រំ​ខាន​កិច្ច​ការងារ​ប្រកប​អាជីវកម្ម​​របស់​ក្រុម​ហ៊ុន​ណាហ្គាវើលដ៏បាន​ទៀតឡើយ ពី​ព្រោះ​ពួក​គេសព្វ​ថ្ងៃនេះ​​មិន​មែន​ជា​បុគ្កលិករបស់​ក្រុម​ហ៊ុន​ណាហ្គាវើលដ៏ ហើយ​ក្រុម​ហ៊ុន​ក៏មិន​អាច​ទទួល​យក​សំ​ណូម​ពររបស់​ពួក​គេ ដែលសុំ​ទាម​ទារ​​ប្រាស់​ចាកពី​គោល​ការណ៍​ដែល​មាន​ចែក​ក្នុង​ច្បាប់​ការងារ​បាន​ឡើយ​​ ​។ ដូច​នេះ ក្រុម​បាតុករដែលដឹ​កនាំ​ដោយនាង​ ឈឹម ស៊ីថរ​ គឺពុំ​អាច​ធ្វើ​សកម្មភាព​ណាមួយ​ក្នុង​ការ​បន្ត​ស្រែក​តវ៉ា​ ការ​ប្រមូល​ផ្តុំ​គ្នា​ ឬ​ក៏​ប្រើ​ភាព​ជា​តំ​ណាង​របស់​បុគ្គលិក​ក្រុម​ហ៊ុន​ណា​ហ្គាវើល​ដ៏ស្រប​ច្បាប់​បាន​ទៀត​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ ពួក​គេគប្បី​ទៅ​ស្វែង​រក​ការងារ​ថ្មី​ ដែល​ជា​ជម្រើសល្អ​ ដែល​មិន​ត្រូវ​បន្ត​ដឹកនាំ​ធ្វើ​បាតុកម្ម​ខុសច្បាប់​យ៉ាង​អានាធិបតេយ្យ​បែប​នេះ​ឡើយ។

 

ទង្វើ​អានាធិបតេយ្យ​ ដឹកនាំ​ដោយ​ នាង​ ឈឹម ស៊ីថរ ត្រូវ​បាន​អ្នក​ធ្វើ​ដំ​ណើរនៅ​តាម​ដង​ផ្លូវ​ បាន​លើក​ឡើង​ជា​សំ​ណូម​ពរថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​តែចាត់​វិធាន​ការ​ច្បាប់​ ដែល​មិន​គួរ​បន្ត​បណ្តែតបណ្តោយឱ្យ​ពួក​គេដើរស្រែក​តវ៉ា​ តាម​ទី​សាធារណៈយ៉ាង​អានាធិបតេយ្យ​បែប​នេះ​ទេ។ មិន​ត្រឹម​តែប៉ុណ្ណោះ​ ប្រជា​ពលរដ្ឋមួយ​ចំ​នួន​​ទៀត​បាន​និយាយ​ថា សមត្ថកិច្ចរបស់​រាជរដ្ឋាភិបាល​ត្រូវ​តែឆាប់​បំ​ផ្លាញ​ក្រុម​នេះ​ តាម​វិធាន​ការ​ច្បាប់​ឱ្យបាន​ទាន់​ពេល​វេលា ដែល​ពុំ​គួរ​ទុក​ឱ្យ​ពួក​គេប៉ុនប៉ង​ប្រព្រឹត្ត​តាម​ទង្វើ​របស់​ក្រុម​គណបក្សប្រឆាំង​ដែល​បាន​បង្ក​ភាព​វឹក​វរចលាចល​សង្គម​ដូចព្រឹត្តិការ​ណ៍​​កាល​ពីអំ​ឡុង​ឆ្នាំ​២០១៣នោះ​ឡើយ​៕