Monday, September 16, 2019

អនុប្រធានធនាគារពិភពលោក (World Bank)៖ កម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរឱ្យកោតសរសើរជាមួយកំណើនសេដ្ឋកិច្ចជាមធ្យមពី៧%ទៅ៨%

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារសហ ប្រតិបត្តិការជាមួយ លោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនគារពិភពលោក (World Bank) ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៅវិមានសន្តិភាព។ លោកស្រី Victoria Kwakwa ធ្លាប់បានមកកម្ពុជាកាលពី៣ឆ្នាំមុន ហើយពេលនេះបាន ឃើញកម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរអោយកោតសរសើរខ្លាំងបំផុតជាមួយកំណើនសេដ្ឋកិច្ចជា មធ្យមពី៧%ទៅ៨% ហើយអត្រាកាត់បន្ថយភាពក្រីក្រ និងអត្រាស្លាប់របស់ទារកនៅពេលកើតក៏បានថយចុះនេះជាជោគជ័យបញ្ជាក់ថាកម្ពុជាកំពុងតែបោះជំហានលើផ្លូវមួយត្រឹមត្រូវ។
លោកស្រី Victoria Kwakwa បានបន្តទៀតថា កន្លង មកនេះ ធនាគារពិភពលោក បានធ្វើការយ៉ាងច្រើនជាមួ យនឹងសហគមន៍ផ្សេងៗដែលសហគមន៍ទាំងនោះ ប្រ ជាពលរដ្ឋដែលទទួលបានដីសម្បទានសង្គមកិច្ចពីរាជ រដ្ឋាភិបាលហើយ គឺបានទទួលនៅធ្វើការដាំដុះបានលទ្ធ ផលជាទីគាប់ចិត្តជាទីមោទនៈ។ ក្នុងន័យនេះ លោកស្រីចង់បញ្ជាក់ថាដីសង្គមកិច្ចដែលរដ្ឋាភិបាលបានចែកជូនប្រជាពលរដ្ឋធ្វើការដាំដុះដំណាំកសិកម្មដែលបានជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រ សើឡើងដែលកូនចៅពួកគេទទួលបាននូវការអប់រំ និងសេវាសុខភាពប្រកមបដោយគុណភាពផងដែរ។
លោកស្រី Victoria Kwakwa បានលើកទឹកចិត្តដល់រាជរដ្ឋាភិបាល និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងធនាគារពិភពលោក និងរដ្ឋបាលរបស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងនោះគឺការចូលរួមរបស់ធនាគារពិភព លោកនៅក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាក្នុងវិស័យកសិកម្មផងដែរដើម្បីជួយជំរុញការបង្កើនទិន្នផល និងការនាំចេញរបស់កសិផលកម្ពុជា។ ជាពិសេស លោក ស្រី Victoria Kwakwa បានមានប្រសាសន៍ថា បន្ទាប់ ពីការវិលត្រឡប់របស់ធនាគារពិភពលោកមកកម្ពុជាពេលនេះបង្ហាញជាដៃគូដ៏ល្អប្រកបដោយជំនឿជឿជាក់ និងគ្នាទៅវិញទៅមកដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនខ្លាំងឡើង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកស្រី Victoria Kwakwa ដែលគាំទ្រ និងមានជំនឿក្នុងការចាប់ដៃគូជាមួយកម្ពុជាជំរុញការកសាងប្រទេសជាតិអោយរីកចម្រើនទៅមុខ។ លោក បានជម្រា បជូនលោកស្រីថានៅកម្ពុជាការផ្តល់ដីសម្បទានសង្គម កិច្ច គឺជានយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ រយៈ ពេល៧ ឆ្នាំហើយ ដែលរាជរដ្ឋាភិបាល មិនឲ្យដីសម្ប ទាន សេដ្ឋកិច្ចទៅក្រុមហ៊ុនឯកជនទៀតទេ ហើយក៏បានកាត់យកមកវិញនូវដីសម្បទានសេដ្ឋកិច្ចណា ដែលក្រុមហ៊ុនមិនអនុវត្តតាមគោលការណ៍ ឬក៏មិនមិនគោរពតាមច្បាប់របស់រាជរដ្ឋាភិបាល។ ដីសម្បទានសេដ្ឋកិច្ចមួយចំនួនក៏បានបែងចែកផ្តល់ជូនទៅដល់ប្រជាពលរដ្ឋ ដែលគ្មានដីប្រើប្រាស់សម្រាប់បង្កបង្កើនផលដើម្បីពលរដ្ឋមានជីវភាពរស់នៅកាន់តែល្អប្រសើរ។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ដីសម្បទានសង្គមកិច្ច ត្រូវការតភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។ ក្នុងន័យនេះលោក ក៏បានលើកទឹកចិត្តនិងជំរុញឲ្យធនាគារពិភពលោក ចូលរួមយ៉ាងសកម្មថែមទៀត ជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានដីសង្គមកិច្ច ពីរាជរដ្ឋាភិបាល ដើម្បីជួយឲ្យពួកគាត់ទទួលបាននៅការដាំដុះនឹងទទួលផលបានល្អ ដើម្បីលើកស្ទួយជីវភាពគ្រួសារអោយបានល្អប្រសើរ។ ការចូលរួមរបស់ធនាគារពិភពលោក នឹងជួយដល់ការកើនឡើងនៃគម្របព្រៃឈើឡើងវិញនៅកម្ពុជា។
នៅក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងអំពីតម្រូវការធនធានមនុស្សនៅក្នុងប្រទេសដោយបានស្នើសុំធនាគារពិភពលោក ពិនិត្យបន្តសហការ ជួយដល់កម្ពុជាលើធនធានការអភិវឌ្ឍធន ធានមនុស្សផងដែរ។ នៅក្នុងកិច្ចពិភាក្សានោះ លោក ក៏បានលើកឡើងអំពីសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធទាំងនៅក្នុងទីក្រុង និងតាមជនបទ។ កន្លងមក ហេដ្ឋា រចនា សម្ព័ន្ធនៅទីជនបទ គឺបានកំពុងតែអភិវឌ្ឍ ប៉ុន្តែត្រូវការធនធានច្រើនសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ។ ក្នុងន័យនេះ លោក បានលើកឡើងថា កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ីនិងកូរ៉េ បានដើររួមគ្នា ដែលកសាងផ្លូវពីផ្លូវដីក្រហម ទៅកាន់ផ្លូវកៅស៊ូពីរជាន់ (DBST) ហើយឥឡូវ នេះ គឺមានគុណភាពល្អ សម្រាប់តំបន់ដាច់ស្រ យាល តំបន់ជនបទ។ លោក បានស្នើឲ្យធនាគារពិភពលោក ពិនិត្យមើលលទ្ធភាព ចូលរួមនៅក្នុងដាក់កម្មវិធីកសាងផ្លូវ កែប្រែផ្លូវជនបទពីដីក្រហម ទៅជាផ្លូវកៅស៊ូពីរជាន់វិញ ដោយសារមូលហេតុថា ធនាគារពិភពលោក កំពុង តែចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍតំបន់ ជនបទនោះស្រាប់។

មុននឹងបញ្ជប់ការពិភាក្សា លោកស្រី Victoria Kwakwa បានសន្យានឹងពង្រឹងកិច្ចសហការជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាដៃគូដែលជួយគ្នា និងស្តាប់យោបលគ្នាទៅវិញទៅមកដើម្បីជំរុញការអភិវឌ្ឍន៍កម្ពុជាអោយក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ខាងមុខ៕








របៀបវារៈ ៤ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តទី៣ ឆ្នាំទី១

ក្រចេះ ៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តក្រចេះ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទុយ ប៊ុនសេរីរត័្នមុន្នី អភិបាលរងខេត្តក្រចេះ និងមានការចូលរួមពីក្រុមប្រឹក្សាខេត្តទាំង២១រូប ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង បណ្ដាអង្គការដែគូរ អាជីវករ និងតំណាងប្រជាពលរដ្ឋផងដែរ។
ក្នុងកិច្ចប្រជុំបានលើកយករបៀបវារៈចំនួន ៥ រួមមាន :
ទី១- ពិនិត្យ និងអនុម័តលើសេចក្ដីកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្ត
ទី២- ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបការងារលើគ្រប់វិស័យប្រចាំខែសីហា របស់រដ្ឋបាលខេត្ត ទី៣- ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចកែសម្រួលសមាសភាពក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវីនិយោគខេត្ត
ទី៤- ពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ណែនាំផ្នែកគោលនយោបាយផែនការអភិវឌ្ឍ៥ឆ្នាំ ២០២០ ២០២៤ របស់រដ្ឋបាលខេត្ត និងទី៥ បញ្ហាផ្សេងៗ ។
បន្ទាប់ពីកិច្ចប្រជុំបានពិភាក្សា និងអនុម័តតាមរបៀបវរៈខាងលើ លោក ហ៊ឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត មានចំណាប់អារម្មណ៍ទៅលើសភាពការណ៍គ្រោះមហន្តរាយដោយទឹកជំនន់ ដោយបានថ្លែងអំណរគុណរចំពោះអង្គព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាល ប្រធានកាកបាទក្រហមកម្ពុជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អង្គការដៃគូរក្នុងខេត្ត ពិសេសក្រុមការងារទាំងអស់ក្នុងរដ្ឋបាលខេត្ត ដែលបានយកចិត្តខ្ពស់អំពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយឧបត្ថម្ភ គាំទ្រជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

ជាមួយគ្នានោះ លោក ទុយ ប៊ុនសេរីរត័្នមុន្នី អភិបាលរងខេត្តក្រចេះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារនាពេលកន្លងមក សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ហើយលោកក៏បានស្នើដល់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិថ្មីនេះ ខិតខំបន្តសហការរួមគ្នាជាមួយគណ:អភិបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីបន្តរុញច្រានឲ្យរដ្ឋបាលខេត្ត អាចសម្រេចបានលទ្ធផលការងារប្រកបដោយផ្លែផ្កាជាបន្តបន្ទាប់ទៀត៕



កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៥សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម

សៀមរាប៖ កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៥ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV)ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រ​វេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» នៅសណ្ឋាគារ អប្សរាផាឡេស នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩ ខេត្តសៀមរាប។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍លើកឡើងថា ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានបានប្តេជ្ញារួមគ្នាក្នុងការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍តាមរយៈការចេញសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ឆ្នាំ២០០៧ និងបានចេញឯកច្ឆន្ទភាពអាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាឆ្នាំ២០១៧។
ទោះបីជាមានលិខិតូបករណ៍អាស៊ាន និងបទដ្ឋានអន្តរជាតិក៏ដោយ រដ្ឋជាសមាជិកបានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានគតិយុត្តនៅក្នុងប្រទេសរបស់ខ្លួនដើម្បីធានាថាសិទ្ធិ ផលប្រយោជន៍ កិត្តិយស និងសេចក្តីថ្លែថ្នូររបស់ពលករទេសន្ដរប្រវេសន៍ត្រូវបានធានា ក្នុងនោះប្រទេសជាសមាជិកបានបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាច្រើន។ ជាក់ស្តែង កិច្ចសហប្រតិបត្តិការលើវិស័យការងារក្នុងក្របខណ្ឌនៃប្រទេស CLMTV ត្រូវបានចាប់ផ្តើមឡើងក្នុងឆ្នាំ២០១៥ នៅប្រទេសថៃ ស្របតាមស្ថានភាពជាក់ស្ដែងនៃតម្រូវការប្រទេសទាំង៥នេះ។
តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ យើងបានរួមគ្នាផ្តួចផ្តើមគិតគូរជាពិសេសលើចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ នៃបណ្តាប្រទេសទាំង៥។ ជាពិសេស ផ្អែកតាមសេចក្តីថ្លែងការណ៍នៃសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី២ កាលពីឆ្នាំ២០១៧ និងលទ្ធផលនៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៤ កាលពីឆ្នាំ២០១៨ នៅប្រទេសវៀតណាម យើងបានឯកភាពគ្នាជំរុញឱ្យមានយន្តការក្នុងការផ្ទេរអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីប្រទេសទទួលមកប្រទេសបញ្ជូនពលករ ដោយបានផ្ដួចផ្ដើមគំនិតមួយចំនួន ជាអាទិ៍ (១) សិក្សារៀបចំច្បាប់ និងគោលនយោបាយជាតិមានសង្គតិភាពគ្នាជាមួយនឹងបទដ្ឋាន ឬលិខិតតូបករណ៍គតិយុត្តអន្តរជាតិពាក់ព័ន្ធនឹងចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ (២) ផ្តល់ និងផ្លាស់ប្តូរទិន្នន័យជាក់លាក់អំពីពលករទេសន្តរប្រវេសន៍ដែលគ្របដណ្តប់ដោយរបបសន្តិសុខសង្គមនៅក្នុងប្រទេស CLMTV (៣) បង្កើនការចូលរួមរបស់កម្មករនិយោជិត និយោជក និងរដ្ឋាភិបាលនៅកម្រិតជាតិ ដើម្បីអភិវឌ្ឍ និងអនុវត្តគំនិតផ្តួចផ្តើមអំពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV (៤) ធ្វើការងារឆ្ពោះទៅកាន់ការរៀបចំក្របខណ្ឌរួមសម្រាប់ប្រទេស CLMTV ស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ (៥) ជំរុញការចុះកិច្ចព្រមព្រៀងទ្វេភាគីស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV ចំពោះផ្នែកសេដ្ឋកិច្ចដែលពាក់ព័ន្ធ (៦) ពង្រឹងយន្តការនៅក្នុងប្រទេស CLMTV អំពីរបៀបទទួលបាននូវអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម និង(៧)លើកកម្ពស់ការសម្របសម្រួលរវាងស្ថាប័នទទួលបន្ទុករបបសន្តិសុខសង្គមនៅក្នុងប្រទេស CLMTV។

ជាការពិតណាស់ ទោះបីជាប្រទេសនីមួយៗមានក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងស្ថានភាពសង្គមសេដ្ឋកិច្ច មិនដូចគ្នាទាំងស្រុងក៏ដោយ ប៉ុន្តែក្នុងក្របខណ្ឌអន្តរជាតិ និងក្របខណ្ឌតំបន់ យើងពិតជាអាចស្វែងរកនូវចំណុចរួមមួយដើម្បីសម្រេចគោលដៅ និងផលប្រយោជន៍រួម ពោលគឺពលករទេសន្តរប្រវេសន៍គ្រប់រូបអាចទទួលបាននូវរបបសន្តិសុខសង្គមទោះបីគេផ្លាស់ទីកន្លែងធ្វើការពីកន្លែងមួយទៅកន្លែងមួយ ឬពីប្រទេសមួយទៅប្រទេសមួយក៏ដោយ៕


កម្ពុជា នឹងបន្តធ្លាក់ភ្លៀងចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកញ្ញា សូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ទឹកជំនន់ និងរលកសមុទ្រ

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ដោយសារតែឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយលើកម្ពុជានោះ ធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកញ្ញា ភ្លៀងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ទឹកជំនន់ និងរលកសមុទ្រ។

ក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា នៅរយៈពេលនេះ (ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកញ្ញា) ខេត្តភាគខាងត្បូង ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ដែលធ្វើឲ្យផ្នែកមួយចំនួននៃបណ្តាខេត្តទាំងនេះ បន្តប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។ ដោយឡែកនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកបក់បោកខ្លាំង ៕

កម្ពុជាផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងទេសចរណ៍ ក្នុងព្រឹត្តិការណ៍ពិភពលោក

ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចម្រុះ មកកាន់ប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត កម្ពុជាបានផ្សព្វផ្សាយអំពីសក្តានុពលវប្បធម៌ ទេសចរណ៍ និងប្រពៃណីរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ពិភពលោក នៅប្រទេសបារាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។
លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងសហការីបានចូលរួមព្រឹត្តិការណ៍ពិធីបុណ្យអគ្គកុងស៊ុលពិភពលោកឆ្នាំ២០១៩ (World Consular Festival 2019) នៅទីក្រុងលីយ៉ុង ប្រទេសបារាំង ដែលមានប្រទេសចូលរួមចំនួន៥០។
ព្រឹត្តិការណ៍នេះ មិនមែនត្រឹមតែជាឱកាសក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេស និងប្រទេសប៉ុណ្ណោះទេ តែជាឱកាសដ៏វិសេសក្នុងការផ្សព្វផ្សាយពីសក្តានុពល និងគោលដៅទេសចរណ៍ដ៏សម្បូរបែរប្រកបដោយភាពទាក់ទាញ វប្បធម៌ និងប្រពៃណីខ្មែរដ៏ឧត្តុងឧត្តមរាប់ពាន់ឆ្នាំ ដល់ពិភពលោក។ ការរៀបចំព្រឹត្តិការណ៍នេះ ត្រូវបានចូលរួមនិងជួយគាំទ្រផងដែរពីសមាគមន៍ខ្មែរ បងប្អូនខ្មែររស់នៅលីយ៉ុង និងនិស្សិតខ្មែរដែលកំពង់បន្តការសិក្សានៅបារាំង។
ជារៀងរាល់ឆ្នាំដែរ ប្រតិភូក្រសួងទេសចរណ៍ តែងតែមានកម្មវិធីជួបជុំជាមួយតំណាងប្រទេស អគ្គរាជទូត អគ្គរដ្ឋទូត និងអគ្គកុងស៊ុលនានា។ លើសពីនោះក្រសួងទេសចរណ៍និងអគ្គកុងស៊ុលកិត្តិយសខ្មែរប្រចាំទីក្រុងលីយ៉ុងក៏មានរៀបចំស្តង់តាំងពិព័ណ៌ទេសចរណ៍ និងការដង្ហែរក្បួន។
សម្រាប់ការតាំងពិព័ណ៌ទេសចរណ៍ភ្ញៀវទេសចរជាច្រើន បានបង្ហាញការចាប់អារម្មណ៍ និងរៀបចំផែនការធ្វើដំណើរឆ្ពោះមកកាន់កម្ពុជាសម្រាប់រដូវក្តៅនាពេលខាងមុខនេះ។

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍នេះ មានភ្ញៀវចូលរួមទស្សនាចម្រុះជាតិសាសន៍ ប្រមាណ៤មឺននាក់៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពពេញលេញទើបប្រជាពលរដ្ឋពុទ្ធបរិស័ទខ្មែរយើងមានឱកាសធ្វើបុណ្យទានតូចធំទៅតាមប្រពៃណីជាតិ

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ដែលត្រូវជាថ្ងៃបុណ្យកាន់បិណ្ឌថ្ងៃទី៣ តាមរយៈបណ្តាញសង្គមហ្វេសបុករបស់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ពីកត្តាសុខសន្តិភាព និងស្ថិរភាពពេញលេញទើបប្រជាពលរដ្ឋពុទ្ធបរិស័ទខ្មែរយើងមានឱកាសក្នុងការប្រារព្ធពិធីបុណ្យតូចធំនៅក្នុងប្រទេសជាតិបាន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងថ្ងៃកាន់បិណ្ឌទី៣នេះ សូមបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទូទាំងប្រទេសទទួលបាននូវបុណ្យកុសល និងជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពរ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។ ដោយសារសន្តិភាព និងស្ថិរភាពពេញលេញ ទើបយើងមានឱកាសប្រារព្ធពិធីបុណ្យតូចធំទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរនៅក្នុងប្រទេសជាតិបានប្រកបដោយក្តីសប្បាយសោមន្យរីករាយជួបជុំជាមួយញាតិមិត្ត បងប្អូន និងក្រុមគ្រួសារ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងទេសចរណ៍អោយបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅគ្រប់ទីកន្លែងទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់អាធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ៕






លិខិតមិត្តអ្នកអាន៖ "សម រង្ស៊ី ស្រាយគំនុំគ្រួសារ នៅចុងបញ្ចប់នៃ ជីវិតនយោបាយរបស់ខ្លួន! "

អំណឹះតទៅ គេលែងមានការសង្ស័យទៀត ហើយចំពោះលោក សម រង្ស៊ី ពីព្រោះគាត់កំពុងតាំងខ្លួនយ៉ាងចំហរក្នុងការប្រមាថដល់ព្រះចេស្តារបស់ព្រះមហាក្សត្រទោះបីជាព្រះអង្គត្រូវបានការពារយ៉ាងរឹងមាំដោយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសក៏ដោយ។ ទាំងពាក្យសម្តី និងទាំងសារនៅលើហ្វេសប៊ុកផ្លូវការ សម រង្សីមិនញញើតកោតក្រែងអ្វីឡើយក្នុងការវាយប្រហារត្រង់ៗទៅលើព្រះ ករុណាជាអម្ចាស់ដែលជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ។


សម រង្ស៊ី បានទាញព្រះ មហាក្សត្រភ្ជាប់ទៅរឿងនយោបាយដើម្បីធ្វើជាកម្មវត្ថុនៃការវាយប្រហាររបស់ខ្លួនទៅលើព្រះអង្គ។ សម រង្ស៊ី បានត្មះតេះដៀលព្រះមហាក្សត្រ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថាជាព្រះមហាក្រត្រមិនគួរជាទីគោរពស្រឡាញ់ដោយសារតែព្រះអង្គមិនបានអន្តរាគមន៍ជួយដល់ខ្លួន និងគូកនរបស់ខ្លួន នៅពេលកំពុងជាប់ផុងកាន់តែជ្រៅទៅៗដោយសារតែខ្លួនឯងជាអ្នកសាងកំហុស។ សម រង្ស៊ី បានលើកករណីដែលព្រះ មហាក្សត្រអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត និងការដែលព្រះអង្គយាងធ្វើជាព្រះរាជអធិបតីក្នុងការបើកសម័យប្រជុំរដ្ឋសភាថា ជាការបិទព្រះនេត្រ មិនខ្វល់ខ្វាយអំពីសុខទុក្ខរបស់រាស្ត្រ។ សម រង្ស៊ី បានលើកយកព្រះហស្ថលេខាប្រកាសឲ្យប្រើច្បាប់នានារបស់ព្រះមហាក្សត្រថា ជាការចាំតែប្រថាប់ត្រា។ សម រង្ស៊ី បានហៅច្បាប់ទាំងឡាយដែលរដ្ឋសភាអនុម័ត និងប្រកាសឲ្យប្រើថាជាច្បាប់ដ៏ឃោរឃៅ?
ហេតុអ្វីបានជា សម រង្ស៊ី អាចនិយាយពាក្យទាំងនេះចេញមករួច? ហើយតើហេតុអ្វីបានជាសម រង្ស៊ី ភ្ជាប់ព្រះហាក្សត្រទៅនឹងរឿងនយោបាយដើម្បីមានលេសវាយប្រហារទៅលើព្រះអង្គយ៉ាងឃោរឃៅបែបនេះ? គោលបំណងតែមួយគត់របស់ សម រង្ស៊ី គឺការស្រាយគំនុំគ្រួសារជាមួយអង្គព្រះ មហាក្សត្រនេះឯង។

ដើម្បីយល់ពីបញ្ហានេះ យើងអាចពិចារណាហេតុផលដូចតទៅ៖

ទី១៖ សម រង្ស៊ី មិនមែនមិន ដឹងទេថា រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស មាត្រា ៧ ចែងថា ព្រះ មហាក្សត្រគ្រងរាជសម្បត្តិ ប៉ុន្តែព្រះអង្គមិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រជាបុគ្គលដែលគ្មាននរណារំលោភបំពានបានឡើយ។ រដ្ឋធម្មនុញ្ញនេះក៏មានចំណែកលោក សម រង្ស៊ី ខ្លួនឯងជាអ្នកលើកដៃគាំទ្រផងដែរ។ សម រង្ស៊ី ក៏ដឹងដែរថា ព្រះ មហាក្សត្រមិនធ្វើនយោបាយ និងមិនពាក់ព័ន្ធនឹងនយោបាយទេ។ ប៉ុន្តែ សម រង្ស៊ី នៅតែទាញព្រះអង្គឲ្យមកពាក់ព័ន្ធរឿងនយោបាយ។

ទី២៖ សម រង្ស៊ី បានទម្លាក់កំហុសនយោបាយទាំងអស់ទៅលើព្រះ មហាក្សត្រថាមិនបានដោះស្រាយ។ ប៉ុន្តែ សម រង្ស៊ី មានបានចោទសួរខ្លួនឯងទេថា បញ្ហានយោបាយទាំងអស់នោះ អ្នកណាជាអ្នកបង្កើតឡើង? គឺគ្មានអ្នកណាក្រៅពី សម រង្ស៊ី ខ្លួនឯងឡើយ។ តើមានរឿងរ៉ាវប៉ុន្មានដែលសម រង្ស៊ី បានបង្កើតឡើងក្នុងមួយអាណត្តិៗរាប់តាំងពីមុនបោះឆ្នោត ពេលបោះឆ្នោត និងក្រោយបោះឆ្នោត? តើរឿងទាំងនោះអ្នកណាមាន លទ្ធភាពដោះស្រាយបាន? គឺគ្មានទាល់តែសោះពីព្រោះអ្វីដែល សម រង្ស៊ី ចង់បានគឺខ្លួនឈ្នះឆ្នោតឡើងកាន់អំណាច។  សូម្បីខ្លួនមិនដែលឈ្នះឆ្នោតសោះក៏ សម រង្ស៊ី ទាមទារថាខ្លួនឈ្នះដែរ។ តើព្រះមហាក្សត្រ ឬអ្នកណាដែលអាចកាត់ក្តីឲ្យ សម រង្ស៊ី ឈ្នះខណៈដែលខ្លួនចាញ់ឆ្នោតរាល់លើកដូច្នេះ?

ទី៣៖ សម រង្ស៊ី បានយកព្រះបរមរតនៈកោដ្ឋ ព្រះបាទនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រមកប្រៀបធៀបដើម្បីវាយប្រហារ បន្តុះបង្អាប់ព្រះមហាក្សត្របច្ចុប្បន្ន។ ប៉ុន្តែ សម រង្ស៊ី ប្រហែលភ្លេចហើយថា សូម្បីតែព្រះបរមរតនៈកោដ្ឋ ក៏ព្រះអង្គមិនអាចដោះស្រាយបញ្ហាជូយ សម រង្ស៊ី បានដែរពីព្រោះព្រះអង្គមិនអាចកាន់ ជើងសម រង្ស៊ី ហើយផ្តល់ភាពត្រឹមត្រូវអោយ សម រង្ស៊ី បាន ទេបើសម រង្ស៊ីខ្លួនឯងចង់បានអ្វីដែលខ្លួនមិនត្រូវបាននោះ? សម រង្ស៊ី មាននៅចាំទេ កាលពីថ្ងៃ 5 ធ្នូ 2003 ព្រះបរមរតនៈកោដ្ឋធ្លាប់បានសម្រេចនយោបាយផ្សះផ្សារជាតិតែសម រង្ស៊ី មិនទទួល យកហើយថែមទាំងធ្លាប់បានវាយប្រហារទៅលើព្រះបរមរតនៈកោដ្ឋទៀតផង។ ដោយសារតែសម រង្ស៊ី មិនទទួលយកដំណោះស្រាយតាមព្រះរាជតម្រិះរបស់ព្រះបរមរតនៈកោដ្ឋហើយទើបនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកប្រតិបត្តិការ 18 ម៉ោងដើម្បីចងសម្ព័ន្ធភាពតែជាមួយ សម្តេចក្រុមព្រះដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដោយគ្មានសម រង្ស៊ី។ ព្រឹត្តិការណ៍នោះបានធ្វើឲ្យសម រង្ស៊ី រឹតតែចុកឈាមហើយរឹតតែចងគំនុំជាមួយលោក ហ៊ុន សែន និងព្រះរាជវង្សកាន់តែខ្លាំង។
ដូច្នេះ ទោះជាមានព្រះបរមរតនៈកោដ្ឋ 10 អង្គក៏ដោះស្រាយរឿងសម រង្ស៊ី មិនឈ្នះដែរ។

ទី៤៖ ពេលខ្លួនបង្កបញ្ហាម្តងៗ សម រង្ស៊ី មិនដែលនឹកឃើញស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រភ្លាមៗទេ ហើយសម រង្ស៊ី ក៏មិនដែលឲ្យតម្លៃលើការជជែកគ្នារវាងខ្មែរនិងខ្មែរដែរ។ ជាបឋម សម រង្ស៊ី តែងនឹកឃើញតែម្យ៉ាងគត់គឺការរត់ទៅពឹងពាក់បរទេសឲ្យជួយដាក់សម្ពាធមកលើរដ្ឋាភិបាលបក្សកាន់ អំណាចពឹងបរទេសឲ្យកាត់ជំនួយ កុំឲ្យទិញទំនិញពីកម្ពុជា ។ល។ និង។ល។ សម រង្ស៊ី តែងអួតក្អេងក្អាងអំពីមហាអំណាចដែលនៅពីក្រោយខ្នង ហើយតែងរំពឹងថា ពួកគេអាចជួយខ្លួនបាន។ ទាល់តែបរទេសជួយមិនបាន អស់ក្រឡាដើរ ហក់លែងរួច និងពេលទឹកហៀបចូលច្រមុះ ទើបសម រង្ស៊ី ងាកមករកសុំចរចាជាមួយបក្សកាន់អំណាច ឬក៏សុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ។ ក្នុងស្ថានភាពនេះ តើអ្នកណាអាចជួយ សម រង្ស៊ី បាន?
សរុបទៅ ការដែលសម រង្ស៊ី ទាញព្រះមហាក្សត្រឲ្យជាប់ ពាក់ព័ន្ធនឹងនយោបាយគឺជាចេតនារបស់សម រង្ស៊ី ក្នុងការ បង្កើតលេសដើម្បីវាយប្រហារទៅលើព្រះអង្គ។ គោលដៅពិតប្រាកដរបស់ សម រង្ស៊ី គឺការស្រាយគំនុំសងសឹកជំនួសឪពុកដែលត្រូវបានព្រះបរមរតនៈកោដ្ឋពេលនោះចោទថាជា«ជនក្បត់ជាតិ»។ គំនុំគ្រួសារបានឆេះងំក្នុងខ្លួន សម រង្ស៊ី រហូតដោយគ្មានថ្ងៃស្រាកស្រានឡើយ។

តាមពិត សម រង្ស៊ី ជាអ្នក ប្រឆាំងរាជានិយមតាំងពីដំបូងមកម៉្លេះ ហើយគោលដៅរបស់ សម រង្ស៊ី គឺចង់ស្រាយគំនុំនេះជាមួយព្រះបរមរតនៈកោដ្ឋដោយផ្ទាល់តែម្តង។ កាលណោះ សម រង្ស៊ី ធ្វើជាគោរពព្រះបរមរតនៈកោដ្ឋតែនៅចំពោះមុខព្រះអង្គតែប៉ុណ្ណោះ ប៉ុន្តែនៅពីក្រោយវិញ សម រង្ស៊ី មិនដែលគោរព និងឲ្យតម្លៃព្រះអង្គឡើយ។

ជាអកុលស សម រង្ស៊ី គ្មានឱកាសបានស្រាយគំនុំជាមួយព្រះនបរមរតនៈកោដ្ឋឡើយរហូតដល់ព្រះអង្គចូលសោយទីវង្គត។ សម រង្ស៊ី ពិតជាសោកស្តាយខ្លាំងណាស់ដែលមិនបានចេញមុខវាយប្រហារ តិះដៀលព្រះបាទនរោត្តម សីហនុ បានពេលព្រះអង្គនៅមានព្រះជន្មពីព្រោះ សម រង្ស៊ី មិនហ៊ានព្រោះដឹងថា ព្រះបរមរតនៈកោដ្ឋមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។ បើ សម រង្ស៊ី ហ៊ានប៉ះព្រះអង្គជាចំហរ ច្បាស់ជាចប់ហើយជីវិតនយោបាយរបស់គាត់តាំងពីពេលនោះម៉្លេះ។

ឥឡូវនេះ សម រង្ស៊ី ដល់ពេលដែលត្រូវស្រាយគំនុំរបស់ខ្លួនហើយពីព្រោះជនក្បត់រាជ បល្ល័ង្គរូបនេះយល់ច្បាស់ពេកថា ជីវិតនយោបាយរបស់ខ្លួនពិតជាបានដល់ទីបញ្ចប់ហើយ។ ដូច្នេះ សម រង្ស៊ី ក៏ឆ្លៀតឱកាសដែលខ្លួនកំពុងទឹកចូលច្រុមុះក៏ចេញមុខជា
ចំហត្រដរខ្យល់វាយប្រហារទៅលើព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី តែម្តងទៅដើម្បីបានស្រាយគំនុំគ្រួសារផង និងក្រែងលោប្រមូលបានការគាំទ្រពី
ក្រុមដែលមិនពេញចិត្តនឹងព្រះមហាក្សត្របានខ្លះផង។ នេះគឺជាអ្វីដែល សម រង្ស៊ី រំពឹងថាជាយុទ្ធសាស្ត្រ«ព្រួញមួយបាញ់បានសត្វពីរ»។ ប៉ុន្តែ ជាអកុសល គ្រាប់ព្រួញចុង ក្រោយរបស់ សម រង្ស៊ីនេះ ជាព្រួញដែលអស់ខ្យល់ផងនិងបញ្ច្រាសទិសខ្យល់ផងដែលមិនអាចអោយខ្លូនសំរេចគោលដៅបាន។

ពិតណាស់ថា ការប្រកាសធ្វើ សង្គ្រាមជាមួយអង្គព្រះ មហាក្សត្រនៅពេលនេះបានធ្វើឲ្យសម រង្ស៊ី បាក់មុខមាត់ អស់តម្លៃនិងបាត់បង់ការគាំទ្រកាន់តែខ្លាំងទៅៗ។  ជាក់ស្តែងសូម្បីតែអ្នកវិភាគមួយចំនួនដែលពីមុនធ្លាប់កាន់ជើងសម រង្ស៊ី ក៏ពេលនេះពួកគេយល់ថា ទង្វើរបស់សម រង្ស៊ី គឺជាចរិតព្រហើនកោងកាចយ៉ាងខ្លាំងដែលមិនសមជាអ្នក នយោបាយទាល់តែសោះគួបផ្សុំនឹងការថ្កោលទោសក៏ឃើញមានចេញពីគ្រប់មជ្ឈដ្ឋាននិងគ្រប់ស្រទាប់សង្គមទាំងក្នុងនិងក្រៅប្រទេស។
លើសពីនេះ សម រង្ស៊ី ក៍បានបង្កើតកំហុសឲ្យខ្លួនឯងដល់ កម្រិតអតិបរមាហើយនៅពេលនេះ ពោលគឺទោសពានវាំងតែម្តង។ មិនត្រឹមតែប្រមាថព្រះមហាក្សត្រដោយខ្លួនឯងប៉ុណ្ណោះទេ សម រង្ស៊ី បានបើកទំព័រហ្វេសប៊ុករបស់ខ្លួនជា
ទីលានប្រមាថព្រះមហាក្សត្រយ៉ាងព្រៃផ្សៃបំផុត។ អំពើនេះបានបកអាក្រាតសារជាតិក្បត់រាជបល្ល័ង្គរបស់សម រង្ស៊ី ឲ្យសាធារណៈជនទូទៅបានដឹងជាសាធារណៈតែម្តង។

បើនិយាយពីជំនឿវិញ ពេលនេះ សម រង្ស៊ី ដល់ពេលដែលត្រូវ ទទួលកម្មពៀរហើយ។ អំពើ
អាក្រក់ដែលជននេះបានសាងចំពោះជាតិ ចំពោះប្រជាជន និងចំពោះព្រះមហាក្សត្រទាំងប៉ុន្មាន កំពុងវិលមកសង្កត់កសម រង្ស៊ី ឲ្យវិលក្បុង វង្វេង គិតអ្វីមិនឃើញ
ក្រៅពីការប្រព្រឹត្តអំពើអាក្រក់ជួរជាតិរហូតដល់ហ៊ានប្រឆាំងនឹងព្រះមហាក្សត្រជាចំហរ។ បើនិយាយតាមបែបរឿងល្ខោនវិញ នេះជាឈុតចុងបញ្ចប់ហើយដែលតួអាក្រក់ត្រូវស្លាប់ ឬជាប់ គុក ចំណែកតួល្អបានសម្រេចតាមបំណងដែលខ្លួនប៉ងប្រាថ្នា។ និយាយតាមបែបអក្សរសិល្ប៍គឺសាច់រឿងត្រូវបានបញ្ចប់ដោយសង្ឃឹម។ តួអាក្រក់កំពុង
ស្លឈាមសូម្បីគ្រូរបស់ខ្លួនក៏ ហ៊ានប្រមាថដែរ។ ប៉ុន្តែ បន្ទាប់ពីឈុតចុងក្រោយនេះទៅ វាំងននជីវិតនយោបាយបៀមដោយគំនុំគ្រួសាររបស់ សម រង្ស៊ី ក៌ត្រូវបិទតែ
ត្រឹមនេះជាស្ថាពរទៅតាមជោគជាតាកម្មដែលគាត់បានសាង៕

ដោយ: អ្នកតាមដាននយោបាយតុកាហ្វេ