Friday, May 31, 2024

Selected Comments Samdech Moha Bovor Thipadei Hun Manet, at the Cambodian Artists Association “Heirs (of Cambodian Culture)” under the slogan – “Keep the Old, Create and Develop the New” [Unofficial Translation]

 CMF:

[3]

(1) Innovation must have Cambodian-style rule

Today, our theme is to inherit (as heirs to the Cambodian culture under) the slogan – “keep the old, create and develop new”. This is the right word and we should uphold it regularly. We cannot ignore or forget the existing achievements. We cannot ignore the achievements that the previous generations have left us, despite whatever evolution and development there may be. In art […] for innovation, new development, in particular, there must be a rule, which is the globalization of art culture. Cambodia is also developing its culture/arts, but it has to be done the Cambodian way. We do not copy the culture of any country […] we develop it according to a modern society, but the Cambodian style must be maintained […]

(2) Some art forms are at risk of extinction

While seeing progress in many arts, whereby our artists have played a very important role in preserving our cultural arts […] we also have some art forms that are at risk of being lost due to either lack of market or any other factors […] we have a research team at the Ministry of Culture and Fine Arts (to conduct research and compilation of those arts), but our promotion seems to be falling behind […] for the works that we have to keep up safeguarding is – firstly, working together in research to compile and especially take care of the remaining artists […]; secondly, reach out through grouping and training and performance […]; and thirdly, inspire the masses, youth in all possible ways, to be active […]

(3) Artistic achievements to be created based on culture, and let us develop both contemporary and creative arts

May the Ministry of Culture and Fine Arts continue to pay close attention to high-risk art forms, while at the same time – firstly, create artistic achievements based on cultural background […] and secondly, further develop both the contemporary and the creative arts that are attractive in line with the current situation. Keeping the old is important […] we do not create new and will only have the new but let the old disappear […] in this sense, I thank our artists who have worked hard in their own personal possibilities to promote all art forms, more or less […] some have even brought their arts to the international stage, […] Idol artists with tens of thousands of fans could be a n influential model for millions of young people […]

(4) Whether there is a market or not, we all have an obligation to preserve the ancestral cultural/artistic heritages

[…] I decided to set up a fund to help preserve high-risk art groups. It is in the sense of motivating and empowering, especially focusing on vulnerable forms […] there are things (that depend on) the market to survive sustainably, but there are things, especially cultural arts, which are the ancestral heritages, that we all have an obligation to keep alive, not to perish, whether there is or there is not a market […] In this market era, things need marketing to be sustainable. Where there is a shortage of market interest, the state, the philanthropists and all of us have an obligation to participate (to safeguard and maintain those cultural/artistic arts/artifacts) regarding of no benefits and marketing interest, because the protection and upkeeping of our ancestral heritages is of immense value that no budget can measure it. We must contribute to the protection (of our ancestral heritages) […]

(5) Establish a forum to raise awareness of culture and arts for the next Cambodian generation

I am asking HE Thong Khon and HE Vath Chamroeun to organize a free competition only for Khmer martial arts – whether it is Khmer martial arts, Bokator, Kaom, or Srongae Pen (a kind of martial art), etc. to compete to glorify revival. I think we can do the same for culture and arts. Let us create a forum, raise interest and awareness (of our culture and arts) […] we have researched and compiled many different performance art forms. We shall present them to the next generation of Cambodian children, who also want to learn about them […] let us promote artisitic development based on the Cambodian national cultural identity. We do not copy anyone’s culture to make it our own. We ourselves are doing them […] we can take the original art form and transform it in a different way to preserve it (and to make it grow) but they are still Cambodian […]

(6) Preserve and promote culture/arts in the art school but also through popular star activities

Art teachers and heroic artists are a repository of culture stored from previous generations […] and who will transfer and share to later generations. Art is not only trained in art schools. It must be widely practiced, especially artists, who are popular stars can help raise awareness […] if we Khmers do not take care of Khmer art No one came to take care of us. No one would safeguard the Cambodian culture and arts for us Cambodians. Should we, from one generation to another, constantly deviate from the original or let our identity to slip through, we will lose them all […] (in this regard,) the partnership between the state and the private sector, the state and the civil society organizations, or the state with all sectors together, must embark of the path of “help think, help do and help take responsibility” to protect and preserve our arts/culture […] as they are the soul of the nation […]

[5]

(7) In principle, there will be tax exemption for the production of cultural feats, financial help to the CAA and the First Lady to become the Board Chairman

I agree in principle to the request of Nak Oknha, the President of the (Cambodian Artists) Association, to apply a tax exemption for the production of cultural feats/works of the Cambodian Artists Association (CAA) […] I would like to contribute to CAA a sum of US$100,000 per year for five years […] I lobbied my wife to be the chairman of the board. She agreed […] let us continue to work together to leave (a legacy) for our children. Wherever we go, we can see the Khmer arts, the royal dance performance, and we are proud. Seeing the Khmer performance arts and our artists walking the red carpet at Cane, we are happy to support it, as the Cambodians are together like this. In addition to our territory, culture, art, religion, language itself are keeping and presenting our national identity […]./.

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ពិសាភោជនាហារជាមួយសិល្បករ/ការិនីអ្នកស្នងមរតក ក្រោមពាក្យស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី”

CMF: 

 ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល 

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ

ព្រឹទ្ធាចារ្យ វីរសិល្បករ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បងប្អូន សិល្បករ/ការិនី និងភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី!


ថ្ងៃនេះ​ ខ្ញុំ មានកិត្តិយសដែលបានចូលរួមជាមួយភរិយា ក្នុងកម្មវិធី អ្នកស្នងមរតក ក្រោមពាក្យស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី”  ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ ក្នុងគោលបំណងជួបជុំ រំលឹកដល់គុណូបការៈ និងជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ព្រឹទ្ធាចារ្យ វីរសិល្បករ លោកគ្រូ អ្នកគ្រូ បងប្អូនសិល្បករ សិល្បការិ​នី គ្រប់ទម្រង់​ ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព រួមគ្នាលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិយើង។


[ចាប់ផ្តើមសេចក្តីអធិប្បាយ១]


ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះការសម្តែងនូវសិល្បៈច្រើនទម្រង់មុននេះ ដែលមានភាពរស់រវើកបង្ហាញអំពីកេរ្តិ៍មរតកដូនតារបស់យើង ដែលកូនខ្មែរជំនាន់ក្រោយនៅបន្តថែរក្សា និងជំរុញបន្តទៅទៀតរួមគ្នា។


[ចប់សេចក្តីអធិប្បាយ១]


ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ និងថ្លែងនូវការអបអរសាទរចំពោះ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានទទួលការបោះឆ្នោតគាំទ្រ និងផ្តល់សេចក្តីទុកចិត្តជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរ សម្រាប់អាណត្តិទី៦ និងសូមអរគុណចំពោះ លោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៥ ព្រមទាំងអតីតប្រធានសមាគមសិល្បករខ្មែរគ្រប់អាណត្តិ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងធនធាន ក្នុងការដឹកនាំសមាគម នាពេលកន្លងទៅប្រកបដោយជោគជ័យ និងភាពរឹងមាំ។


ជាការពិត មូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព​ គឺជាកត្តាចម្បងបំផុត ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត។ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ដែលក្នុងនោះ សិល្បករក៏បានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខដុមនីយកម្មសង្គម  តាមរយៈ សកម្មភាពនៃការចូលរួមថែរក្សា និងផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ ដ៏ល្អផូរផង់របស់យើង ហើយដែលខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះទឹកចិត្តស្រឡាញ់ និងការលះបង់របស់សិល្បករគ្រប់ៗរូប។


ខ្ញុំសូមឯកភាពចំពោះការលើកឡើងដោយសង្ខេបរបស់ អ្នកឧកញ៉ា ម៉ៅ ចំណាន ពាក់ព័ន្ធនឹងតួនាទីគន្លឹះរបស់សិល្បករគ្រប់ទម្រង់ក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតាយើង ព្រមទាំងការអភិវឌ្ឍ​ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះ ទៅលើឆាកអន្តរជាតិ ជាពិសេស ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤ នេះ។


ជាងនេះទៅទៀត សិល្បករខ្មែរដ៏ច្រើនរាប់មិនអស់ នៅគ្រប់ជំនាន់ បានបូជាកម្លាំងកាយចិត្ត ស្មារតី ទេពកោសល្យ រហូតជីវិតរបស់ខ្លួន ដើម្បីថែរក្សាការពារកេរមរតកដូនតាគ្រប់ៗទម្រង់ ដោយបានបំផុសនូវគំនិត និងការច្នៃប្រឌិតថ្មីៗ តាមរយៈសិល្បៈវប្បធម៌ខ្មែរបុរាណ និងបែបបទនៃការរស់នៅរបស់ប្រជាជនខ្មែរជាមួយធម្មជាតិ ដែលមាននៅតាមចម្លាក់នានា ក្នុងប្រាង្គប្រាសាទខ្មែរ ក្បាច់ក្បូររចនាផ្សេងៗ ដែលជាលម្អនៃការរស់នៅរបស់ប្រជាជនយើងឱ្យលេចធ្លោ តាមរយៈ ទម្រង់របាំអប្សរាដ៏ល្អឥតខ្ចោះ ទម្រង់របាំក្បាច់ បុរាណជាច្រើន ដែលសុទ្ធសឹងតែជាខ្លឹមសារនៃវប្បធម៌ខ្មែរ ឱ្យនៅដិតដាម ជាប់ជានិច្ចក្នុងស្មារតី និងអារម្មណ៍នៃប្រជាជនខ្មែរគ្រប់ៗរូប។


សិល្បករខ្មែរ តាមរយៈ ស្នាដៃ និងទេពកោសល្យរបស់ខ្លួន បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជាទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក។


ក្នុងយុគសកលូបនីយកម្ម ជាពិសេស ក្នុងយុគបរិវត្តកម្មឌីជីថលនាពេលបច្ចុប្បន្ន តួនាទីសិល្បករ សិល្បការិនី កាន់តែមានសារ:សំខាន់ សិល្បករមួយរូបៗសុទ្ធតែអាចជាទូតសុឆន្ទៈតំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះ បំផុសឱ្យកាន់តែខ្ពស់ឡើង នូវអត្តសញ្ញាណជាតិ ភាពរុងរឿងសាជាថ្មី និងក្តីស្រឡាញ់ការពារវប្បធម៌ជាតិ ឱ្យកាន់តែខ្លាំងក្លាឡើង។ ទន្ទឹមនេះ បញ្ហាប្រឈមមួយចំនួនក៏បានកើតឡើង ដូចជា កង្វះខាតធនធានមនុស្ស ការបាត់បង់សិល្បករដែលមានវ័យចំណាស់ៗ តាមវ័យ និងកាលវេលា កង្វះខាតចំណេះដឹងស្តីពីវប្បធម៌ជាតិ​ ឬការរត់តាមផលប្រយោជន៍ចំពោះមុខមួយចំនួននៅលើទីផ្សារ រួមទាំងការហូរចូលនៃចរន្តវប្បធម៌បរទេស ដែលអ្វីៗទាំងអស់នេះ ទាមទារនូវសេចក្តីក្លាហាន ក្នុងការប្រឈមជាមួយនឹងភាពរឹងមាំ ដោយឈរលើស្មារតីជាតិរបស់សិល្បករគ្រប់ៗរូប ដើម្បីតំណាងនូវអ្វីដែលជាទេពកោសល្យរបស់ខ្លួនឯងផង ជាតម្លៃរបស់សង្គមដែលខ្លួនរស់នៅផង និងជាកិត្តិយសប្រទេសជាតិ ដែលខ្លួនមានកំណើត និងរស់នៅផង។


ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី អង្គពិធីទាំងមូលជាទីមេត្រី!


វឌ្ឍនភាពរបស់សមាគមសិល្បករខ្មែរ នៅក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ មានសន្ទុះគួរជាទីមោទនៈ ក៏ប៉ុន្តែ បញ្ហា និងភាពរអាក់រអួលដោយចេតនា ឬអចេតនា តែងតែកើតមានចៀសមិនផុត។ ដើម្បីចូលរួមតម្រង់ទិស និងពង្រឹងដំណើរការរបស់សមាគមសិល្បករខ្មែរ ឱ្យសម្រេចបានជោគជ័យតាមផែនការ ព្រមទាំងដើម្បីជាមូលដ្ឋាននៃក្រមសីលធម៌ សម្រាប់អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈដោយភាពថ្លៃថ្នូរ និងជោគជ័យរបស់សិល្បករគ្រប់រូប ហើយក្លាយជាវឌ្ឍនភាពរួមរបស់វិស័យសិល្បៈទាំងមូលរបស់ជាតិ ខ្ញុំសូមរំឭក និងផ្តល់ជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖


ទី១. ដំណើរការផ្លូវការរបស់សមាគម គឺពឹងផ្អែកលើឯកសារគតិយុត្តនានាដែលជាឯកសារគោល សម្រាប់ការប្រព្រឹត្តទៅរបស់សមាគម។ ខ្ញុំសង្ឃឹមថា វត្តមានក្រុមប្រឹក្សាភិបាលដែលមានសមាជិកមកពីអន្តរវិស័យ និងក្លាយជាគ្រឹះដ៏រឹងមាំ ទ្រទ្រង់សមាគម ឱ្យដំណើរការប្រព្រឹត្តទៅបានដោយជោគជ័យ និងមានប្រសិទ្ធភាព​។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់សមាគម ត្រូវធ្វើការសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំឯកសារគតិយុត្តនានារបស់សមាគមឱ្យមានភាពរឹងមាំ និងមានប្រសិទ្ធភាព ក្នុងការអនុវត្ត ព្រមទាំងគិតគូរពីផែនការសកម្មភាពរយៈពេលខ្លី មធ្យម វែង របស់សមាគម ដែលជាកត្តាគន្លឹះនៃជោគជ័យរបស់​សមាគម។


ទី២. សមាគមសិល្បករខ្មែរ បានក្លាយជាថ្នាលដ៏ធំនៃការប្រមូលផ្តុំសិល្បករឆ្នើមល្បីៗ និងមានទេពកោសល្យ​ខ្ពស់ ដែលខ្ញុំមានជំនឿថា នាថ្ងៃអនាគតដ៏ខ្លី សមាគមនឹងបន្តក្លាយជាថ្នាលសម្រាប់ការបណ្តុះបណ្តាល ផ្ទេរចំណេះដឹង បទពិសោធ ពីសិល្បកររៀមច្បង មកសិល្បករបន្តវេន។


ទី៣. ក្នុងវិស័យសិល្បៈវប្បធម៌ សិល្បករ គឺជាគំរូ ជាតួអង្គ ដែលមានឥទ្ធិពលទៅលើមជ្ឈដ្ឋានផ្សេងៗ ជាពិសេស ឧបករណ៍ផ្សព្វផ្សាយ តាមរយៈការសម្តែងដោយផ្ទាល់ ឬមិនផ្ទាល់។ ការរក្សាបាននូវតម្លៃសិល្បៈវប្បធម៌ជាតិ និងតម្លៃផ្ទាល់ខ្លួនរបស់សិល្បករ គឺពិតជាអាស្រ័យលើសេចក្តីសម្រេចផ្ទាល់ ដែលជាការសម្រេចចិត្តត្រឹមត្រូវ នឹងទទួលបានការគាំទ្រពីសាធារណជន រីឯការសម្រេចចិត្តមិនត្រឹមត្រូវ នឹងទទួលរងនូវសម្ពាធសង្គម។ ដូច្នេះ សមាគមសិល្បករខ្មែរត្រូវធ្វើការសហការឱ្យបានជិតសិ្ធទ្ធជាមួយក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញនូវក្រមសីលធម៌នៃអ្នកសិល្បៈ ព្រមទាំងបង្កើតនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ ដើម្បីធ្វើជាយន្តការសម្របសម្រួលជាមួយសមាគម និងអ្នកសិល្បៈគ្រប់ៗរូប។


ទី៤. ក្នុងបរិការណ៍នៃបរិវត្តកម្មឌីជីថល ការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងពិបាកទប់ស្កាត់។ ខ្ញុំសូមរំលឹកដល់គ្រប់សិល្បករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត ការបង្កើតមាតិកា និងការសម្តែងទាំងឡាយណា ដែលមានចរិតមិនល្អសម្រាប់សង្គមឬវប្បធម៌ជាតិរបស់យើង។ លើសពីនេះ សមាគមក៏ត្រូវគិតគូរ និងរួមចំណែកបង្កើនសកម្មភាពជួយសង្គម កុមារ ស្ត្រី មនុស្សចាស់ ជនពិការ និងអនាម័យ បរិស្ថាន ជាដើម។


[ចាប់ផ្តើមសេចក្តីអធិប្បាយ២]


ជាពិសេស បន្តយកចិត្តទុកដាក់ដល់សិល្បករ សិល្បការិនី វ័យចាស់ជរាដែលមានជីវភាពលំបាកដូចដែលបានធ្វើកន្លងមកនេះ។


[ចប់សេចក្តីអធិប្បាយ២]


ទី៥.  ពាក់ព័ន្ធនឹងការបង្កើតស្នាដៃថ្មី និងការតែងនិពន្ធ ក្រៅពីការគិតគូរទៅដល់ភាពប្លែកថ្មី សប្បាយ និងការទាក់ទាញ ដើម្បីឱ្យមានការចាប់អារម្មណ៍ និងការគាំទ្រ ខ្ញុំសូមស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការបញ្ចូលសារអប់រំ និងសារលើកស្ទួយសីលធម៌សង្គម តម្លៃគ្រួសារខ្មែរ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌ គុណធម៌ មិនលួចចម្លង ក្នុងទិសដៅតម្កល់ស្នាដៃ ដែលបានបង្កើតជាគំរូ និងកេរដំណែល សម្រាប់ជនជំនាន់ក្រោយ។


ទី៦. ឃ្លាមួយដែលគេតែងនិយាយ «រលកថ្មី ច្រានរលកមុខ» គឺជាក្រឹត្យក្រមធម្មជាតិ។ សិល្បករ រៀមច្បង មិនត្រឹមតែជារលកនាំមុខប៉ុណ្ណោះទេ ប៉ុន្តែ ជាតួអង្គ ដែលមានបទពិសោធ និងជាគំរូ ដល់រលកជំនាន់ក្រោយ ដល់យុវជនបន្តវេន។ ក្នុងន័យនេះ ការជួយជ្រោមជ្រែង បង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងការលើកទឹកចិត្តដល់យុវជនវ័យក្មេង គឺជាកាតព្វកិច្ច ដើម្បីបន្តថែរក្សាមរតកដូនតា និងការបន្តរីកចម្រើនទៅមុខរបស់វិស័យសិល្បៈវប្បធម៌ជាតិរបស់យើង។


[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]


(១) ការបង្កើតថ្មី ការអភិវឌ្ឍថ្មី ត្រូវមានក្រឹត្យក្រមតាមបែបកម្ពុជា


អម្បាញ់មិញ ខ្ញុំទស្សនារបាំ ល្ខោនផ្សេងៗ និងទម្រង់ផ្សេងៗនៃវប្បធម៌សិល្បៈរបស់យើង ហើយចុងចប់ មានវគ្គមួយដែលធ្វើឱ្យមានការចាប់អារម្មណ៍ ហើយអត្ថន័យធំណាស់ គឺការដឹងគុណរបស់សិល្បៈជំនាន់ក្រោយទៅដល់វីរសិល្បករ សិល្បការិនី ដែលជាលោកគ្រូអ្នកគ្រូ(បង្ហាត់បង្រៀនអ្នកជំនាន់ក្រោយ) ដែលបន្តវេនដឹកនាំ។ កិច្ចការនេះ គឺត្រូវធ្វើគ្រប់ជំនាន់។ ថ្ងៃនេះ ប្រធានបទរបស់យើង គឺស្នងមរតក តាមពាក្យស្លោក “រក្សា​ចាស់ បង្កើតនិងអភិវឌ្ឍថ្មី”។ នេះគឺជាពាក្យត្រឹមត្រូវ ហើយជាអ្វីដែលត្រូវធ្វើជាប់ជាប្រចាំ។ យើងមិនអាចបំភ្លេចមូលដ្ឋានសមិទ្ធផលដែលមានស្រាប់ មិនអាចភ្លេចសមិទ្ធផលដែលជំនាន់មុនបន្តទុកឱ្យនោះទេ ទោះបីជាមានការវិវត្ត ការអភិវឌ្ឍយ៉ាងណាក៏ដោយ។ នៅក្នុងសិល្បៈ យើងមិនហាមថាមិនឱ្យអភិរក្ស មិនអាចអភិវឌ្ឍនោះទេ ប៉ុន្តែការបង្កើតថ្មី ការអភិវឌ្ឍថ្មីជាពិសេស ត្រូវមានក្រឹត្យក្រម ដែលថាសកលភាវូបនីយកម្មនៃវប្បធម៌សិល្បៈ។ កម្ពុជាក៏ធ្វើការអភិវឌ្ឍ ប៉ុន្តែអភិវឌ្ឍបែបកម្ពុជា​ (ដោយ)យើងមិនចម្លងវប្បធម៌ពីប្រទេសណា ពីក្នុងកុន Hollywood មកដាក់នៅកម្ពុជាទេ។ យើងធ្វើការអភិវឌ្ឍតាមសង្គមបែបទំនើប ប៉ុន្តែបែបកម្ពុជានៅក្នុងការអភិវឌ្ឍនេះត្រូវថែរក្សា(អភិរក្ស)។


(២) ទន្ទឹមនឹងសិល្បៈជាច្រើនទម្រង់រីកចម្រើន ទម្រង់សិល្បៈខ្លះមានហានិភ័យប្រឈមទៅនឹងការបាត់បង់


ខ្ញុំមានការសប្បាយរីករាយ ទន្ទឹមនឹងឃើញការរីកចម្រើនក្នុងច្រើនវិស័យ ក្នុងនោះ សិល្បករ សិល្បការិនីរបស់យើង បានដើរតួនាទីសំខាន់ណាស់ក្នុងការជួយថែរក្សា ជួយថែទាំសិល្បៈវប្បធម៌របស់យើង។ នៅក្នុងន័យនេះ ខ្ញុំសូមធ្វើការចាប់អារម្មណ៍បន្តិច។ ទន្ទឹមនឹងឃើញការរីកចម្រើនរបស់សិល្បៈជាច្រើនទម្រង់ យើងក៏មានទម្រង់សិល្បៈខ្លះ ដែលមានហានិភ័យប្រឈមទៅនឹងការបាត់បង់ ដោយសារកត្តាខ្វះទីផ្សារ ឬក៏កត្តាណាមួយ។ ឧទាហរណ៍ជាក់ស្ដែង ល្ខោនយីកេ ដែលមានខ្លះនៅទីនេះ, ល្ខោកអាប៉េ ល្ខោនបាមោជ្ជទ័យ ល្ខោននិយាយ ក៏មានកម្រិតទាប​ នៅពេលដែលវិស័យផ្សេងៗ យើងឃើញមានការរីកចម្រើន និងការរុញច្រាន។ ខ្ញុំឃើញក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាសមាគមផ្សេងៗបានខំលើកតម្កើង។


(៣) មានក្រុមស្រាវជ្រាវពីទម្រង់សិល្បៈនានា ប៉ុន្តែហាក់ដូចជាលែងមានការផ្សព្វផ្សាយ


ទៅលើកិច្ចការនេះ ខ្ញុំសូមថ្លែងអំណរគុណនិងកោតសរសើរ ចំពោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលកន្លងទៅបានខិតខំស្រាវជ្រាវចងក្រង និងផ្សព្វផ្សាយ ឬសំដែងនូវសិល្បៈមួយចំនួន (ដូចជា) ល្ខោននិយាយ និងល្ខោនយីកេ ល្ខោនអាប៉េ ប៉ុន្តែការប្រើប្រាស់និងការផ្សព្វផ្សាយនៅមានកម្រិត។ ល្ខោនបាមោជ្ជទ័យ តាមលោកជំទាវ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រាប់ថា កាលពីជាង ១០ឆ្នាំមុន យើងនៅមានសម្ដែងខ្លះ ឥឡូវហាក់ដូចជាបាត់ឈឹង។ យើងមានក្រុមស្រាវជ្រាវនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប៉ុន្តែការផ្សព្វផ្សាយ យើងហាក់ដូចជាបាត់។ កិច្ចការទាំងអស់នេះ ដែលយើងត្រូវយកចិត្តទុករួមគ្នា។


(៤) អភិវឌ្ឍអ្វីដែលមានឱ្យកាន់តែទំនើប រួមទាំងការចុះបញ្ជីសម្បត្តិវប្បធម៌អរូបី ជាបេតិកភណ្ឌពិភពលោក


ទន្ទឹមនឹងការបង្កើតថ្មី និងអភិវឌ្ឍឱ្យកាន់តែទំនើបនូវអ្វីដែលយើងមាន រួមទាំងការចុះបញ្ជីជាសម្បត្តិបេតិក​ភណ្ឌវប្បធម៌អរូបី បេតិកភណ្ឌពិភពលោក ដើម្បីមនុស្សជាតិ ដើម្បីពិភពលោកបានដឹងអំពីអរិយធម៌យើង។ (យើងត្រូវ)រួមគ្នាថែរក្សា ប៉ុន្តែត្រូវយកចិត្តទុកដាក់ថាការអភិរក្សនិងការថែរក្សាមិនឱ្យបាត់បង់នូវទម្រង់ដែលហានិភ័យខ្ពស់ខ្លាំង។ ក្នុងន័យនេះ ខ្ញុំក៏សូមអរគុណទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធ មន្ទីរពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់ក្នុងការថែរក្សាបែបនេះ។ សូមអរគុណដល់បណ្តាអង្គការសង្គមមួយចំនួនដែលបានចូលរួមក្នុងការខិតខំកៀរគរ ធនធាន និងថែរក្សាវិស័យសិល្បៈរបស់យើង។ សូមអរគុណដល់លោកគ្រូ អ្នកគ្រូ សិល្បករ/ការិនី ដែលខិតខំថែរក្សាទម្រង់សិល្បៈទាំងអស់នោះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយមានការជួយជ្រោមជ្រែង នេះគឺជាកិច្ចការរួមដែលត្រូវធ្វើទាំងអស់គ្នា។


(៥) ចងក្រងស្រាវជ្រាវ ធ្វើការផ្សព្វផ្សាយ និងបំផុសតាមស្រទាប់មហាជន


កិច្ចការដែលយើងត្រូវយកចិត្តទុកដាក់ថែរក្សា គឺ (ទី១) ត្រូវរួមគ្នាស្រាវជ្រាវចងក្រង ជាពិសេសថែរក្សាអ្នកដែលនៅសេសសល់។ បើសិនជាយើងមិនប្រើប្រាស់ទេ យើងមិនរៀបចំទេ អាចបាត់បង់ ព្រោះអ្នកដែលនៅចេះ បន្តិចទៀតគាត់មានវ័យចំណាស់ (ហើយ)នឹងបាត់បង់។  ឯកសារនឹងអាចបាត់ទៅជាមួយ។ អញ្ចឹងតិចច្រើនត្រូវរួមគ្នាប្រមូលផ្តុំនូវអ្នកដែលសេសសល់ ឯកសារសេសសល់ ចងក្រងបន្ថែមទៀត។ (ទី២) ធ្វើការផ្សព្វផ្សាយតាមរយៈការចងក្រងក្រុមហ្វឹកហាត់ និងសម្តែង។ ឯកសារមាន អ្នកចងក្រងមាន តែត្រូវដាក់ឱ្យអនុវត្តរស់រវើកតាមរយៈការផ្សព្វផ្សាយ តាមរយៈការចងក្រងក្រុមហ្វឹកហ្វឺនសម្តែង។ (ទី៣) បំផុសស្រទាប់មហាជន យុវជន នៅតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីយើងធ្វើយ៉ាងណាឱ្យមានសកម្មភាពរស់រវើក នេះគឺជាក្រឹត្យក្រមដែលយើងត្រូវធ្វើ។


(៦) បង្កើតសមិទ្ធផលសិល្បៈផ្អែកលើមូលដ្ឋានវប្បធម៌ អភិវឌ្ឍទាំងសិល្បៈសហសម័យទាំងអាចច្នៃបាន


ក្នុងន័យនេះ ខ្ញុំសូមឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបន្តយកចិត្តទុកដាក់ខ្លាំងទៅលើទម្រង់សិល្បៈ ដែលមានហានិភ័យខ្ពស់ ដោយក្នុងពេលជាមួយគ្នា (ទី១) បង្កើតសមិទ្ធផលផ្សេងៗនៅក្នុងសិល្បៈរបស់យើង ផ្អែកទៅលើមូលដ្ឋានវប្បធម៌ … (ទី២) ធ្វើការអភិវឌ្ឍដើម្បីឱ្យរីកចម្រើនបន្ថែមទៀត ទាំងសហសម័យ ទាំងសិល្បៈដែលយើងអាចច្នៃបាន ដើម្បីឱ្យមានការទាក់ទាញស្របទៅតាមស្ថានភាពបច្ចុប្បន្ន។ ប៉ុន្តែការរក្សាចាស់គឺជាកិច្ចការសំខាន់ ក្នុងនោះការអភិរក្សទម្រង់សិល្បៈ ឬមួយប្រភេទសិល្បៈខ្លះដែលអាចបាត់បង់ នៅក្នុងពេលខាងមុខ នេះគឺជាកិច្ចការដែលត្រូវយកចិត្តទុកដាក់ … យើងកុំបង្កើតឱ្យបានថ្មី ហើយមានតែថ្មី តែបាត់ចាស់។ យើងត្រូវមានអ្វីនៅក្នុងដៃ ហើយរួមគ្នាបង្កើតឱ្យបានច្រើន ដើម្បីវប្បធម៌រស់រវើកតទៅ …។


(៧) សិល្បករ/ការិនី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជួយគ្នាផ្សព្វផ្សាយសិល្បៈគ្រប់ទម្រង់


នៅក្នុងន័យនេះ ខ្ញុំសូមអរគុណចំពោះបងប្អូនសិល្បករ/ការិនី ដែលកន្លងទៅគឺឃើញបានផ្សព្វផ្សាយ ខិតខំប្រឹងប្រែង នៅក្នុងការចងក្រងប្រមូលផ្តុំ កន្លែងខ្លះគឺលទ្ធភាពផ្ទាល់ខ្លួនដើម្បីធ្វើការផ្សព្វផ្សាយ គ្រប់ទម្រង់ទាំងអស់តិចច្រើន។ ឥឡូវមានមធ្យោបាយអាចផ្សព្វផ្សាយតាមរយៈហ្វេកប៊ុក ឬ TikTok របស់ខ្លួន។ សុំចូលរួមធ្វើ។ បងប្អូនខ្លះបានផ្សព្វផ្សាយទៅដល់ឆាកអន្តរជាតិ នាំយកសិល្បៈវប្បធម៌ទាំងកុនផងទៅថ្នាក់អន្តរជាតិ តាមរយៈការចូលរួមពិធីផ្សេងៗ។ ថ្ងៃមុន នៅទិវាដូចជាមហោស្របសិល្បៈនៅប្រទេសបារាំង ឃើញមានសិល្បករ/ការិនី យើងច្នៃសម្លៀកបំពាក់ម៉ូដខ្មែរទៅចូលរួម។ យើងចូលរួមសម្តែងតាមវេទិកាផ្សេងៗ។ ក្រសួងក៏មានរបាំព្រះរាជទ្រព្យចេញទៅក្រៅ។


(៨) សិល្បករ/ការិនី ជាគំរូមានឥទ្ធិពលចំពោះសម្រាប់យុវជន


នេះគឺជាកិច្ចការដែលរួមគ្នាធ្វើដើម្បីផ្សព្វផ្សាយ។  យើងផ្សព្វផ្សាយរៀងៗខ្លួន តាមហ្វេកប៊ុក តាមមធ្យោបាយរបស់យើង។ សិល្បករ/ការិនីដែលជា Idol ដែលមាន Fan រាប់ម៉ឺនរាប់សែននាក់ អ្វីដែលយើងផូស្តគឺជាគំរូធំមួយ។ អ្វីដែលបងប្អូន Idol ផូស្តអំពីវប្បធម៌សិល្បៈ  យុវជនរាប់សែនរាប់លាននាក់នឹងធ្វើតាម។ នេះជាឥទ្ធិពលធំណាស់។ ក្នុងន័យនេះ យើងត្រូវរួមគ្នាបង្កើត អភិវឌ្ឍ ហើយអភិរក្ស ហើយជាពិសេសថែរក្សានូវអ្វីដែលជិតបាត់បង់។ នៅក្នុងន័យនេះ ខ្ញុំបានឱ្យស្រាវជ្រាវ។ កន្លងទៅយើងខិតខំធ្វើការច្រើន ប៉ុន្តែកន្លែងខ្លះដោយសារកត្តាទីផ្សារ កន្លែងខ្លះដោយសារកត្តាផ្សេងៗ ការចាប់អារម្មណ៍ពីមហាជនមិនសូវមាន ដែលធ្វើឱ្យហានិភ័យកាន់តែខ្ពស់។


(៩) បង្កើតមូលនិធិអភិរក្សទម្រង់សិល្បៈដែលមានហានិភ័យខ្ពស់​


ក្នុងន័យនេះក្រសួងវប្បធម៌ដើម្បីពិនិត្យលទ្ធភាពដាក់វិធានដើម្បីចូលរួម។ ខ្ញុំបានសម្រេចបង្កើតមូលនិធិមួយដើម្បីចូលរួមអភិរក្សក្រុមទម្រង់សិល្បៈដែលមានហានិភ័យខ្ពស់​ដើម្បីថែរក្សាតទៅទៀត។ ក្នុងន័យជំរុញលើកទឹកចិត្ត និងផ្ដល់លទ្ធភាព ជាពិសេសផ្ដោតលើទម្រង់ដែលងាយរងហានិភ័យ។ ទម្រង់ដែលអាចរីកចម្រើនហើយ ទម្រង់សិល្បៈដែលមាន(ភាព)រស់រវើក យើងជំរុញបន្ដទៀតឲ្យកាន់តែមានការច្នៃប្រឌិតបន្តទៀត ប៉ុន្ដែទម្រង់ដែលរងហានិភ័យនិងការបាត់បង់ ឬទម្រង់ខ្លះបានបាត់មួយរយៈខ្លីហើយដូចល្ខោនបាមោជ្ជទ័យ ត្រូវស្រាវជ្រាវឡើងវិញ ចងក្រងឡើងវិញ ដើម្បីទុក​ផ្សព្វផ្សាយ ឲ្យយុវជន កុមារ សិស្សានុសិស្សបានស្គាល់​។


(១០) វប្បធម៌/សិល្បៈកេរដំណែលដូនតា ទោះមានឬមិនមានទីផ្សារ ទាំងអស់គ្នាមានកាតព្វ​កិច្ចរក្សាឲ្យមានជីវិត


មិនចាំបាច់ទាល់តែមាន​ទីផ្សារទើបអាចរស់ទេ។ មានរបស់ខ្លះអាច(ពឹងលើ)ទីផ្សារឲ្យរស់ដោយចីរភាព ប៉ុន្ដែរបស់ខ្លះជាពិសេសវប្បធម៌ សិល្បៈដែលជាកេរដំណែលដូនតា ទោះបីមានទីផ្សារ ឬមិនមានទីផ្សារ ជាកាតព្វ​កិច្ចរបស់យើងទាំងអស់គ្នាដែលត្រូវតែរក្សាឲ្យមានជីវិតរស់នៅកុំឲ្យបាត់សាបសូន្យ … សម័យឥឡូវជាសម័យទីផ្សារ សម័យដែលដំណើរការចាំបាច់ត្រូវមានចីរភាព ប៉ុន្ដែកន្លែងណាខ្វះខាត រដ្ឋ សប្បុរសជន និងយើងគ្រប់គ្នាមានកាតព្វកិច្ចចូលរួមដោយមិនគិតពីអត្ថប្រយោជន៍និងទីផ្សារ ព្រោះជាតម្លៃធំណាស់នៃការថែរក្សានូវក្ដេរិ៍ដំណែលដូនតាយើង គ្មានទំហំថវិកាណាអាច(យកមក)គិតគូរបានទេ។ យើងត្រូវតែរួមចំណែកការពារ(កេរតដំណែលដូនតា)ឲ្យបាន។


(១១) ក្បាច់គុនកងយោធពលខេមរភូមិន្ទ ផ្សំពីគុនខ្មែរ ល្បុក្កតោ និងយុទ្ធក្រមខម


ខ្ញុំសូមចូលរួមជាមួយក្រសួង​វប្បធម៌ (ធ្វើកិច្ចការខាងលើ)តាមការបង្កើតមូលនិធិនេះ។ ខ្ញុំសូមអំពាវនាវឲ្យសមាគមសិល្បករខ្មែរ ក៏ដូចជាសមាគមនានាក្នុងវិស័យសិល្បៈរួមគ្នាថែរក្សានិងអភិរក្ស លើកស្ទួយការចាប់អារម្មណ៍ ជាពិសេសការការពារនិងស្រាវជ្រាវឡើងវិញនូវទម្រង់ជាច្រើនដែលបាត់បង់ទៅហើយ។ ខ្ញុំធ្លាប់មានបទពិសោធនេះម្ដងកាលពីនៅកងទ័ព។ ខ្ញុំបានដឹកនាំចងក្រង «ក្បាច់គុនកងយោធពលខេមរភូមិន្ទ»។ កន្លងទៅកងទ័ពយើងមានក្បាច់គុន ប៉ុន្ដែពីមុនយើងអត់បានបញ្ចូល។ អញ្ចឹង យើងក៏បាន​ហ្វឹកហ្វឺន ការ៉ាតេ តៃក្វាន់ដូ ក្បាច់អីផ្សេង។ ថ្ងៃមួយ ខ្ញុំមកពីប្រជុំនៅក្រៅប្រទេស អង្គុយមើលកុនមួយដែលទ័ព​ហុងកុងហ្វឹកហ្វឺនកុងហ៊្វូ។ ខ្ញុំគិតថា កម្ពុជាយើងមានល្បុក្កតោ និងក្បាច់គុនមួយចំនួន ដែលគប្បីជំរុញចូលក្នុងកងទ័ព​។ ត្រូវប្រមូលផ្ដុំរៀបចំ។ ពេលនោះ យើងបានធ្វើការជាមួយគុនខ្មែរ ល្បុក្កតោ និងយុទ្ធក្រមខម រៀបចំធាតុផ្សំ រៀបចំជាឯកសារនេះ។ ឯកសារនេះ មិនអាចរស់បានទេ ប្រសិនបើគ្មានផែនការជំរុញអនុវត្ដ។ យើងដាក់ឲ្យអនុវត្ដនៅក្នុងកងទ័ព ក៏ចាប់ផ្ដើមមានចរន្ដ​។ ឥឡូវយើងមានការថែរក្សា។ មានសមាគមច្រើនជាល្បុក្កតោ  គុនខ្មែរ យុទ្ធក្រមខម បានដើររស់រវើក ចូលរួមបែបនេះ ការប្រមូលចងក្រង ផ្សព្វផ្សាយ និងដាក់ឲ្យដើរ(អនុវត្ដ)។


(១២) បង្កើតវេទិកាលើកកម្ពស់ការយល់ដឹងពីវប្បធម៌និងសិល្បៈឱ្យដល់កូនខ្មែរជំនាន់ក្រោយ


ថ្ងៃមុន បានជជែកជាមួយឯកឧត្តម ថោង ខុន ថាក្បាច់គុនបុរាណខ្មែរយើង មិនមែនមានតែប៉ុណ្ណឹងទេ។ ក្បាច់ខ្លះមានស្រងែពេន មានអីផ្សេងៗ ចង់បាត់ហើយ។ អញ្ចឹង មានតែរកវិធីដើម្បីគាស់ឡើងវិញ រៀបចំថែរក្សា។ ទោះបីមិនមានអ្នក​ហ្វឹកហ្វឺនច្រើនក៏ដោយក៏ត្រូវថែរក្សា។ កំពុងតែគិតគូរឲ្យមានការប្រកួតក្បាច់គុនមួយ គេហៅថាក្បាច់គុនចម្រុះ។ គេមាន MMA នៅស្រុកគេ ក្បាច់គុនអីក៏គេវាយ ការ៉ាតេ តៃក្វាន់ដូ យូដូ វាយបាន ប្រ​កួត​បាន។ ខ្ញុំកំពុងឲ្យឯកឧត្តម ថោង ខុន (ឯកឧត្តម) វ៉ាត់ ចំរើន រៀបចំការប្រកួតសេរី ប៉ុន្ដែឲ្យតែក្បាច់គុនខ្មែរទេ។ ប្រកួតក្នុងហ្នឹង ចង់​គុនខ្មែរ ល្បុក្កតោ ខម ស្រងែពេន​ ស្អីផ្សេងៗ ឲ្យចូលមកប្រកួតដើម្បីឲ្យរស់រវើកឡើងវិញ។ ខ្ញុំគិតថា វប្បធម៌និងសិល្បៈយើងដូចគ្នា។ បង្កើតវេទិកា បង្កើតការចាប់អារម្មណ៍ បង្កើតដើម្បីឲ្យដឹង។ ល្ខោននិយាយ ល្ខោនយីកេ ល្ខោនបាមោជ្ជទ័យ ល្ខោនអាប៉េ សិល្បៈផ្សេងទៀតដែលយើងអាចស្រាវ​ជ្រាវឃើញ គឺចងក្រងដាក់ឲ្យប្រើប្រាស់បែបនេះ ព្រោះកូនខ្មែរជំនាន់ក្រោយក៏ចង់ដឹង យើងក៏ចង់ធ្វើ។


(១៣) ច្នៃទម្រង់សិល្បៈពីដើមមករូបភាពផ្សេង ដោយថែរក្សាផង ដើម្បីអោយកាន់តែរីកចំរើនផង


នេះគឺជាយន្តការដែលស្របជាមួយនឹងពាក្យស្លោកយប់នេះ “រក្សាចាស់ បង្កើតថ្មី អភិវឌ្ឍថ្មី”។ បង្កើត និងអភិវឌ្ឍថ្មីនេះនៅក្នុងសិល្បៈវប្បធម៌ មិនមែនថាហាមមិនឲ្យអភិវឌ្ឍទេ។ ត្រូវជំរុញឲ្យមានការអភិវឌ្ឍ តែអភិវឌ្ឍបែបកម្ពុជា ផ្អែកទៅលើមូលដ្ឋាននៃវប្បធម៌ អត្តសញ្ញាណជាតិ​។ យើងមិនចម្លងវប្បធម៌អ្នកណាមកដាក់ ដើម្បីយើងធ្វើជារបស់យើងនោះទេ។ យើងត្រូវធ្វើខ្លួនឯង។ វប្បធម៌របស់យើងមានអាចច្នៃបាន រស់រវើក។ ខ្ញុំឃើញល្ខោនសហសម័យ របាំសហសម័យ សម្ដែងអម្បាញ់មិញនេះ គឺយើងអាចយកទម្រង់សិល្បៈពីដើមមកច្នៃក្នុងរូបភាពផ្សេងដើម្បីថែរក្សា(ផងដើម្បីអោយកាន់តែរីកចំរើនផង)។ នៅតែខ្មែរដដែល។ លេងបទថ្មី តែងរឿងថ្មី យីកេរឿងថ្មី ក៏អាចជាយីកេ អត់មានអ្នកណាដណ្ដើមទេ។


(១៤) ថែរក្សានិងផ្សព្វផ្សាយវប្បធម៌/សិល្បៈ មិនត្រឹមតែតាមការហ្វឹកហ្វឺនក្នុងសាលាវិចិត្រសិល្បៈទេ តែតាមសកម្មភាពតារាដែលមានប្រជាប្រីយ៍ភាព


ខ្ញុំសង្ឃឹមថាសមាគមសិល្បករខ្មែរ នឹងចូលរួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាសមាគម អង្គការផ្សេងៗ ដើរតួនាទីអប់រំ អភិរក្ស និងជួយលើកស្ទួយវិស័យសិល្បៈ ក៏ដូចជា លោកគ្រូ អ្នកគ្រូ និងបងប្អូនទាំងអស់ ជាពិសេស សិល្បករ/ការិនីគ្រប់ទម្រង់ទាំងអស់ ជាពិសេសជួយជំរុញ(ឱ្យនៅគង់វង់មកវិញ)នូវអ្វីដែលជិតបាត់បង់។ សិល្បករ/ការិនីរបស់យើង គឺជា idol ធំណាស់សម្រាប់យុវជន។ លោកគ្រូ អ្នកគ្រូ វីរសិល្បករ/ការិនី គឺជាឃ្លាំងវប្បធម៌ ដែលរក្សាទុកពីជំនាន់មុន ដែលលោកគ្រូ អ្នកគ្រូពីជំនាន់មុនផ្ទេរជូនលោកគ្រូ អ្នកគ្រូ។ ឥឡូវលោកគ្រូ អ្នកគ្រូក្លាយជាគ្រូតា គ្រូយាយ ផ្ទេរបន្តទៀតដើម្បីចែករំលែក។ សិល្បៈមិនត្រឹមតែហ្វឹកហ្វឺនក្នុងសាលាវិចិត្រសិល្បៈនោះទេ ត្រូវជំរុញអនុវត្តឲ្យបានទូលំទូលាយគ្រប់ទាំងអស់ ជាពិសេស សិល្បករ/ការិនី បងប្អូនដែលជាតារាដែលមានប្រជាប្រីយភាព អ្នកតាមច្រើន សូមជួយផ្សព្វផ្សាយបែបនេះ។


(១៥) រដ្ឋជាមួយនិងឯកជន ឬរដ្ឋនិងអង្គការសង្គមស៊ីវិល ឬគ្រប់វិស័យរួមគ្នាគិត ធ្វើ និងទទួលខុសត្រូវការពារ អភិរក្ស វប្បធម៌ និងសិល្បៈ


មិនថាសិល្បៈគ្រប់ជំនាន់ណាទេ គឺរួមគ្នាបន្ត ព្រោះបើខ្មែរយើងមិនថែសិល្បៈខ្មែរ អត់មានអ្នកណាមកថែឲ្យយើងទេ។ បើមួយជំនាន់ទៅមួយជំនាន់(ចេះតែ)ក្លាយខ្លាំងពេក ឬមួយបាត់អត្តសញ្ញាណ យើងនឹងបាត់(អស់)ហើយ។នេះ​ជាអ្វីដែលសិល្បៈ វប្បធម៌ សាសនា ភាសាខ្មែរ ក្នុងនោះ ថ្ងៃនេះ សមាគមដែលនៅទីនេះជាឧទាហរណ៍មួយនៃការប្រមូលផ្ដុំចងក្រង ជាដៃគូមួយរបស់រាជរដ្ឋាភិបាល។ ខ្ញុំតែងតែនិយាយថា ភាពជាដៃគូរវាងរដ្ឋជាមួយនឹងវិស័យឯកជន ឬមួយរដ្ឋជាមួយនឹងអង្គការសង្គមស៊ីវិល ឬរដ្ឋជាមួយគ្រប់វិស័យដើម្បីរួមគ្នាជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវរួមគ្នា ក្នុងវិស័យការពារ អភិរក្ស វប្បធម៌ សិល្បៈរបស់យើង។ បងប្អូននៅទីនេះ ជាតួអង្គសំខាន់ណាស់ដើម្បីយើងរួមគ្នាធ្វើ។ ខ្ញុំសូមអំពាវនាវដល់មហាជនចូលរួមថែរក្សា និងលើកស្ទួយដល់ទម្រង់សិល្បៈបុរាណខ្មែរគ្រប់ទម្រង់ ព្រោះវាជាព្រលឹងជាតិរបស់យើង។


[ចប់សេចក្ដីអធិប្បាយ៣]


ក្នុងស្មារតីនេះ ខ្ញុំលើកទឹកចិត្តសមាគមសិល្បករខ្មែរ បន្តបើកចំហ និងពង្រឹងកិច្ចសហការ គាំទ្រដល់គ្រប់សមាគមសិល្បៈ និងអ្នកប្រកបអាជីព ក្នុងវិស័យសិល្បៈគ្រប់ទម្រង់ និងដើរតួនាទី ជាអ្នកសម្របសម្រួល ផ្តល់ប្រឹក្សាយោបល់ តម្រង់ទិស ព្រមទាំងត្រូវពង្រឹងនូវយន្តការលើកសរសើរ និងលើកទឹកចិត្ត ក្រោមទម្រង់ជាប័ណ្ណសរសើរ លិខិតទទួលស្គាល់ លិខិតគាំទ្រ ឬ ការស្នើសុំគ្រឿងឥស្សរិយយស ជាដើម។ ជាមួយនេះ, សមាគមសិល្បករខ្មែរ ក៏ត្រូវធ្វើការណែនាំ កែលម្អ ចំពោះកំហុសឆ្គងនានា ព្រមទាំងតម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថ ដែលគួរប្រកាន់យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការ ផលប៉ះពាល់ជាយថាហេតុ មកលើសិល្បៈ វប្បធម៌ ប្រពៃណីជាតិ។


[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]


ខ្ញុំសូមឆ្លៀតយកឱកាសនេះដើម្បីធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់សាជាថ្មីជូនចំពោះលោកអ៊ំ លោកតា លោកយាយ ដែលជាវីរសិល្បករពីជំនាន់មុន អ្នកដែលសល់ពីសង្គ្រាម សល់ពីប៉ុលពត បានបន្តនូវកេរ្តិ៍ដំណែលដែលលោកតា លោកយាយ បានហ្វឹកហ្វឺនពីមុនសង្គ្រាមថែរក្សាពូនជ្រំដើម្បីរស់រវើកឡើងវិញ ចែករំលែកទៅដល់លោកគ្រូ អ្នកគ្រូ សិល្បករយើងជំនាន់ក្រោយ ហើយសិល្បករយើងជំនាន់នេះគឺនឹងបន្តថែទាំពូនជ្រំដើម្បីឲ្យសិល្បករជំនាន់កូន ជំនាន់ចៅរបស់យើងនៅតែចូលរួមនិងមានលទ្ធភាពថែរក្សាអត្តសញ្ញាណជាតិរបស់យើងតាមរយៈសិល្បៈ វប្បធម៌ សូមអរគុណណាស់ចំពោះការងារនេះ។


[ចប់សេចក្តីអធិប្បាយ៤]


ឯកឧត្ដម លោកជំទាវ លោក លោកស្រី!


គោលនយោបាយស្តីពីសិល្បៈវប្បធម៌ គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិនេះ ហើយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការសកម្មភាពអាទិភាពទាំង ៦ចំណុច ដោយរួមបញ្ចូលទាំងអាទិភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈដូនតា បញ្ជាក់ច្បាស់ពីជំហររបស់រាជរដ្ឋាភិបាល ដែលមិនត្រឹមសំដៅទៅដល់ការការពារមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិ និងប្រជាជននោះទេ ប៉ុន្តែ ប្រែក្លាយវិស័យនេះ ឱ្យក្លាយជាកម្លាំងមួយ ដែលនឹងចូលរួមដោយផ្ទាល់ និងដោយប្រយោលដល់កំណើនសេដ្ឋកិច្ច។


យោងលើក្របខណ្ឌនៃគោលនយោបាយទាំងនេះ ខ្ញុំសូមស្នើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តដាក់ចេញនូវសកម្មភាពជាក់ស្តែង បង្កើតឱ្យបានឆាប់រហ័សនូវយន្តការតាមដានវាយតម្លៃ និងកែតម្រូវសកម្មភាពអាទិភាព ដើម្បីធ្វើឱ្យវិស័យនេះ ក្លាយជាជោគជ័យមួយក្នុងចំណោមជោគជ័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនេះ សមាគមសិល្បករខ្មែរ ត្រូវខិតខំបង្កើនកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បរួបរួមជាធ្លុងមួយរបស់អ្នកសិល្បៈ ទាំងក្នុងអាជីពផ្ទាល់ផង ទាំងដើម្បីសង្គមផង និងសិល្បៈដ៏ថ្លៃថ្លារបស់ជាតិយើងផង។   


ទោះជាថ្ងៃនេះ យើងពុំបានជួបជុំអស់ ជាមួយសិល្បករ ដែលមានចំនួនរហូតដល់រាប់ម៉ឺននាក់ នៅទូទាំងប្រទេស និងក្រៅប្រទេស ក៏ខ្ញុំយល់ថា ជំនួបថ្ងៃនេះ គឺជាសក្ខីភាពនៃវេទិកា សម្រាប់សម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ដល់គ្រប់តួអង្គនៃវិស័យសិល្បៈ ដែលបានចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ការពារថែរក្សាកេរដំណែលដូនតា និងការចូលរួមពង្រឹងអត្តសញ្ញាណជាតិ និងប្រជាជន ជាពិសេស ការលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីចូលរួមគាំទ្រ និងផ្ទេរចំណេះដឹង និងបទពិសោធដល់យុវជនបន្តវេន។


ខ្ញុំសូមយកឱកាសនេះ ជាថ្មីម្តងទៀត វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមសិល្បករខ្មែរ និងសូមវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំដ៏ល្អរបស់ អ្នកឧកញ៉ា ម៉ៅ ចំណាន ក្រោមការគាំទ្ររបស់ក្រុមប្រឹក្សាភិបាល ដែលបានធ្វើឱ្យសមាគមសិល្បករខ្មែរ ក្លាយជាតំណាងនៃការរួបរួមសិល្បៈជាតិ ហើយខ្ញុំសង្ឃឹម និងជឿជាក់ថា អ្នកឧកញ៉ា នឹងដឹកនាំសមាគមនេះ ទៅរកទំព័រថ្មី នៃភាពសកម្មបន្ថែមទៀត កសាងនូវសមិទ្ធផលបន្ថែមពីសមាគមដែលបានកសាងពីអាណត្តិមុនៗនេះ និងទទួលបានជោគជ័យបន្ថែមទៀត។


ជាទីបញ្ចប់ ជាមួយការលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានសិល្បករ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពូមីង បងប្អូនសិល្បករ សិល្បការិនីទាំងអស់ សូមមានសុខភាពល្អ ទទួលបានជោគជ័យថ្មីៗ ក្នុងអាជីពការងារ និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ​ កុំបីឃ្លៀងឃ្លាត។


[ចាប់ផ្តើមសេចក្តីអធិប្បាយ៥]


(១៦) ឯកភាពជាគោលការណ៍សំណើលើកលែងពន្ធការផលិតស្នាដៃវប្បធម៌ ជួយសមាគមសិល្បករខ្មែរហានិភ័យខ្ពស់ ១០ម៉ឺន/ឆ្នាំ រយៈពេល ៥ឆ្នាំ និងលោកជំទាវទីមួយជាប្រធានក្រុមប្រឹក្សាភិបាល


អម្បាញ់មិញអ្នក


ឧកញ៉ាប្រធានសមាគមបានសុំលើកលែងពន្ធដល់សមាគមសិល្បករខ្មែរ លើកលែងពន្ធចំពោះការផលិតស្នាដៃវប្បធម៌របស់សមាគមសិល្បករខ្មែរ។ ខ្ញុំឯកភាពជាគោលការណ៍ ហើយចាំជជែកជាមួយនឹងខាងពន្ធដារជាក់ស្តែងលំអិតដើម្បីជួយនៅក្នុងការងារនេះ។ ដើម្បីជូនដល់ដំណើរការចូលរួមនេះ ខ្ញុំសូមចូលរួមជួយសមាគមសិល្បករខ្មែរក្នុងរយៈពេល ៥ ឆ្នាំ ក្នុងមួយឆ្នាំគឺ ១០ម៉ឺនដុល្លារផងដែរ។ អម្បាញ់​មិញ បន្ថែមលើនេះ ក៏ជួយបង្កើតនូវមូលនិធិទ្រទ្រង់ជាពិសេសទៅលើទម្រង់សិល្បៈដែលមានហានិភ័យនៅក្នុងការបាត់បង់នេះដើម្បីធ្វើការងារ។ មុនមកទីនេះខ្ញុំបាន lobby អ្នកសំខាន់មួយឱ្យធ្វើប្រធានក្រុមប្រឹក្សាភិបាល។ ប្រពន្ធរបស់ខ្ញុំគាត់ព្រមធ្វើ ព្រោះគាត់ចាប់អារម្មណ៍ក្នុងវិស័យវប្បធម៌។ គាត់ធ្វើការមួយចំនួនជាមួយលោកជំទាវ(រដ្ឋមន្ត្រីអំពី)រឿងស្រាវជ្រាវអំពីសូត្រ។ គាត់ទទួលការងារនេះ។ រឿងមនុស្សធម៌គាត់យកទាំងអស់​។ អាហារូបករណ៍អីជូនគាត់ទាំងអស់ …។


(១៧) ក្រៅពីទឹកដី, វប្បធម៌ សិល្បៈ សាសនា ភាសាហ្នឹងឯងជាការបញ្ជាក់អត្តសញ្ញាណជាតិ


ខ្ញុំសង្ឃឹមថាសប្បុរសជនទាំងអស់ អ្នកឧកញ៉ា លោកឧកញ៉ា បងប្អូនទាំងអស់ នឹងបន្តចូលរួមគាំទ្រទៅដល់សិល្បករ ទម្រង់សិល្បៈរបស់យើងគ្រប់វិស័យតាមលទ្ធភាពដែលអាចធ្វើទៅបាន ចូលមកក្នុងជាមួយសមា​គម​សិល្បករខ្មែរ ឬមួយក៏តាមយន្តការណា ឬមួយតាមរូបភាពដែលអាចធ្វើទៅបាន។ សុំបន្តរួមគ្នា ដើម្បីទុកឲ្យកូនចៅយើង។ ទៅណាក៏គេសួរថាខ្មែរ យើងទៅណាក៏ឃើញសិល្បៈខ្មែរ របាំព្រះរាជទ្រព្យសម្តែងនៅប៉ារីស យើងមានមោទនរួចទៅហើយ។ ឃើញល្ខោនខោលរបស់យើងសម្តែងនៅ Canne យើងមោទនរួចទៅហើយ។ ឃើញសិល្បកររបស់យើងដើរកម្រាលព្រំក្រហមនៅ Canne យើងក៏សប្បាយចិត្ត គាំទ្ររួចទៅហើយ។ ខ្មែរតែមួយរួមគ្នាបែបនេះ។ មួយដៃមួយជើង យើងអាចរួមគ្នាបាន។ អត្តសញ្ញាណជាតិមួយគ្មានអីក្រៅពីវប្បធម៌ សិល្បៈ សាសនា ភាសាហ្នឹងឯង បន្ថែមទៅលើទឹកដីរបស់យើង។


ល្ងាចនេះ យើងចូលរួមអបអរសាទរជាថ្មីជូនអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានទទួលការបោះឆ្នោតគាំទ្រ ផ្ដល់សេចក្តីទុកចិត្តជ្រើសរើសជាប្រធានសមាគមសិល្បៈខ្មែរសម្រាប់អាណត្តិទី៦ ហើយក៏សូមអរគុណសាជាថ្មីចំពោះលោកជំទាវ ចន ចន្ទលក្ខិណា ប្រធានសមាគមអាណត្តិទី៥ ដែលបានធ្វើសកម្មភាពច្រើននៅក្នុងការជួយទៅដល់សមាគមរបស់យើងកន្លងទៅ។ សូមអរគុណដល់អតីតថ្នាក់ដឹកនាំរបស់សមាគមសិល្បករខ្មែរយើងគ្រប់អាណត្តិទាំងអស់។ សង្ឃឹមថាការដឹកនាំនឹងបន្តបង្កើនពូនជ្រំនូវសមិទ្ធផលថ្មីតាមរូបភាពរក្សាសមិទ្ធផលដែលកសាងបានមកដល់ពេលនេះ បង្កើតនិងអភិវឌ្ឍថ្មីសមិទ្ធផលក្នុងវិស័យសិល្បៈតទៅទៀត។ អញ្ចឹងសុំតែប៉ុណ្ណេះចុះ ព្រោះគេថានិយាយត្រឹមម៉ោង៦ បាយឆ្អិនហើយ។ សូមអរគុណ ហើយសូមជូនពរ។


[ចប់សេចក្តីអធិប្បាយ៥]

Thursday, May 30, 2024

Selected Comments Samdech Moha Bovor Thipadei Hun Manet, at the inauguration of “the Dhamma Stupa, the Marble Carvings, Concrete Roads and Achievements in the Cambodian Buddhist Cultural Center” [Unofficial translations]

 

CMF:

[4]


(1) With peace, people have rights and freedom of religion, and the ability to build religious achievements


[…] If we talk about attaining peace and merit making, we can confirm that (the two events) are related to one another […] it is with peace that we can perform religious/Buddhist rituals or merit making. Without peace and the provision of right and/or freedom, to celebrate religious observances can be difficult. It is with peace that religions flourish. It is with peace that we obtain the right and freedom (of religion) that we are able to build (such religious shrines). It is with peace that people can afford to donate resources to help with such marvelous construction. And, it is with peace that the Cambodian people, both inside and outside the country, can join together to realize such achievements […] let us come together to build more achievements for our children […]


(2) The liberation of human life on January 7, helping to build a life from scratch, the granting of religious freedom, and peace through win-win politics are all merits making or performing good actions


[…] Peace allows us to practice (Buddhist/religious actions) […] in these 45 years, the Royal Government has issued policies regarding performing good actions. (Firstly,) the big merit making was the liberation of human life on January 7, 1979 (from the genocide) […]; secondly, merits are made with the people to build a life from scratch until we now can not only afford the opportunity to learn but also the capacity to build […]; thirdly, the granting of religious freedom has offered the opportunity to prosper in religious practices. Another big good action is the fact that we can sit here is because of the win-win politics […] which is based on mutual understanding and leniency. This is the good action performance, non-discrimination, understanding in the Khmer spirit, whereby, we provide guaranteeing on the life, securing of property and jobs of the former Khmer Rouge rank and file […]


(3) That there is no religious conflicts, Cambodia is at peace and stability


This religious practice not only brings peace, but also shares the goal of maintaining peace. A society without merit making and/or mutual understanding, whether in Buddhism, Christianity or Islam, there would be no peace and no stability. If people continue to discriminate, communities that are living along each other would be in conflict. In some countries, there are many religions, but they are not in good term with each other. It is quite often that followers from one religion inflict damages on another. In Cambodia, we do not have religious conflicts. That is the (good) understanding that is coming out of people’s celebrations of religious rites, which culminate in stable peace, and cause no conflict […]


(4) Virtue and morality from worshipping and mutual understanding are fundamental in maintaining peace and stability


We encourage competition to develop, to grow, and to succeed, but there must be boundary. The primary boundary are the virtue and morality, which is formed on the basis of rituals and mutual understanding. The competition for one to win that would not care whoever dies or perishes will lead to (national) dissolution. If we work together morally, virtuously, and understand each other, and are aware of where the boundaries are, our actions will serve as the foundation of maintaining peace and stability, because it is the mutual respect/understanding that enable the country to continue to grow […]


(5) Understanding each other, helping each other when there are difficulties, refraining from hurting others, together continuing to build peace, unity and national unity are all merits making


The word merit making does not means that one should do it only in the (Buddhist) pagodas. The word “merit making” means that in our everyday working and living life, there need to be mutual understanding, helping each other in times of difficulty, refraining from hurting others, continuing to build the foundation of peace and national unity, all of these are merits-making. The importance of the merit making is for Cambodia to be stronger […] (whereas in life,) there is nothing more important that advice for learning to live in good term together, to learn to perform good deeds, to learn of how to unite, to learn to share […]


(As we can see that these) achievements here are happening by sharing. Firstly, the Royal Government of Samdech Techo handed over 126 hectares of land in the national park for the project. This is sharing. Secondly, the sharing of resources, budget, physical and mental strength of Oknhas and Nak Oknhas, as well as the initiators and benefactors to work together to build this (religious shrine). (This religious marvel) was built, not for personal use, but for sharing (with everyone). Anyone, not just religious practitioners, even tourists can come to visit. We do not limit it to only the Buddhist followers […]


(6) In epoch of modernity and materialism, we must turn individual competition to one for common growth


There have been various competitions, especially in epoch of modernity and materialism, that we must turn each individual competitions and combine them to be the competition for the common growth/good. For these nieces and nephews here, whether you are in the Red Cross, scouts or whatever unform, your competition is learning and doing social work. Do not compete with samurai swords […] in fact, weapons do not kill people, and weapons do not do anything wrong. It is human who does. Guns are made to protect peace and security. Do not use it to rob or threaten others. Young people, young men, young women, teenagers are in the age that wants to see something different. It is good to be brave, but not in the wrong way or orientation by law will be enacted. For the well-being of all, (competition for the common good) is what we must continue to do to strengthen all religions […]


(7) It is absolutely necessary to prevent extremist ideologies, both in religion and in the secular worlds to jointly maintain peace in society


All religions must unite so that Cambodia does not have religious conflicts […] we must prevent extremism in each religion […] religious leaders are to stand united, stand together, as our communities live alongside each other, and our people – either following Buddhism or Islam – are living in villages next to one another and they do not have (religious conflict). Regardless of their religions, people study in the same school, work together, get the opportunities together to serve in the Royal Government, in the private sector. We have people of different religions that hold positions in the armed forces and/or other positions in the state […] war does happen because of weapons but of human. It started with their mindset […] the same person in 1970 had become different in 1975 because s/he had been induced with ideology to carry out different actions. Therefore, it is absolutely necessary to prevent extremist ideologies, both in religion and in the secular world, in order to jointly maintain (peace in society) […]


(8) Knowledge without merit would not be useful


Kampong Speu has great potential […] and will enjoy future benefits. Phnom Penh has expanded and become narrow. Sihanoukville has great potential, along with that Kampong Speu has got potentials in both agriculture and industry. Soon, we will build another road (linking Kompong Speu) to the Koh Kong port. However, with these potentials, without human resources, Kampong Speu will not be able to benefit […] or to seize the opportunity […] in other word, the human resources in Kampong Speu have the opportunity coming. Adherence to morality and virtue is essential for human resources and oneself building, (whereby, a person cannot) have only knowledge (but) has no merit. Merit making and sharing is good, but we need to work together, and help each other […]


(9) The Funan Techo Canal construction to start in August with the majority of Cambodian shares


People have seen clearly and rendered support to Samdech Techo’s historic initiative to build the Funan Techo canal, which is of great interest for the nation […] some have said that the canal is to be built for Vietnam’s benefit, and some once said it will be for China’s interest to attack Vietnam. No matter what they say. The question is who will benefit from the canal? The Funan Techo canal is built in the Cambodian territory. It is for the Cambodians […] Once we link up our national economy with that of the world, the Cambodian people will benefit from our stronger economy. This is a historical project that the people have supported […] we do not hesitate.


When construction starts, there will be many Cambodian shares. We negotiate with a Chinese investment company so that it provides the technology and some investment. Now, we have negotiated that there will be many Cambodian shares in the construction of this project […] of which, we will launch the construction in the coming August […] when we are placing our hearts together to do something, I am sure the Cambodians together can do it. With or without the participation of outside investors, Cambodians will make it happen […]./.

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, សម្ពោធឆ្លង «ធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដក ចម្លាក់ថ្មម៉ាប ១.១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា»

 CMF: 30 May, 2024

ខ្ញុំព្រះករុណាខ្ញុំក្រាបថ្វាយបង្គំសម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

សម្តេចព្រះមហាសង្ឃរាជ និងព្រះគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ,

សូមក្រាបថ្វាយបង្គំសម្តេចព្រះរាជាគណៈគ្រប់ព្រះអង្គទាំងពីរគណៈ ជាទីគោរពសក្ការៈ,

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល

គណៈធិបតី ភ្ញៀវកិត្តិយស សីលវន្ត សីលវតី, លោកយាយ លោកតា,

អ៊ំ ពូ មីង បងប្អូន ប្រជាពលរដ្ឋទាំអស់ ជាទីស្រឡាញ់រាប់អាន!

ថ្ងៃនេះខ្ញុំមានកិត្តិយស និងសប្បាយរីករាយដែលបានចូលរួម នៅក្នុង «ពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី ១ តម្កល់ព្រះត្រៃបិដកឆ្លាក់លើថ្មម៉ាបចំនួន ១ ១៧០ ផ្ទាំង, ផ្លូវបេតុង ៩ ខ្សែ , បូជនីយដ្ឋានសមថៈ និង វិបស្សនា ព្រមទាំងសមិទ្ធផលនានា នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា» នៅលើឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ នាពេលនេះ ។

ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្ដើម ការខិតខំប្រឹងប្រែង និង ការលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងបានបរិច្ចាគថវិកាផ្ទាល់ខ្លួនដ៏ច្រើនរបស់លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថានិង ការជួយឧបត្ថម្ភគាំទ្រ, ទាំងស្មារតី សម្ភារៈ ថវិកា ពីរាជរដ្ឋាភិបាល, ក្រសួងធម្មការ និង សាសនា, គណៈសង្ឃនាយក, សប្បុរសជន និង ពុទ្ធបរិស័ទគ្រប់ទិសទី ដើម្បីបង្កើតបានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ទុកជាសម្បត្តិជាតិ និង ជាបូជនីយដ្ឋានព្រះពុទ្ធសាសនា ដ៏ល្អប្រណិតនៅលើនេះ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១]

ខ្ញុំក៏សូមយកឱកាសនេះអបអរសាទរចំពោះអ្នកឧកញ៉ា ញឹក ប៊ុនថា ដែលបានព្រះមហាក្សត្រ ព្រះករុណាព្រះ​បាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះប្រទានគោរម្យងារជាអ្នកឧកញ៉ា កាលពីល្ងាចមិញនេះ។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ អរគុណចំពោះសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសដែលបានចូលរួមកសាងនូវសមិទ្ធ​ផលនេះឡើង។ ពិតណាស់គឺសមិទ្ធផលនេះកើតពីការគិតផ្តួចផ្តើមដោយអ្នកឧកញ៉ា ញឹក ប៊ុនថា ប៉ុន្តែការចូលរួមគាំទ្រដើម្បីផលប្រយោជន៍រួមរបស់យើងនៅក្នុងវិស័យសាសនា ដែលមានតួនាទីសំខាន់នៅក្នុងសង្គមជាតិរបស់យើង ក៏មានការចូលរួមគាំទ្រច្រើនពីស្ថាប័នរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អាជ្ញាធរ ហើយជាពិសេសសប្បុរសជនជិតឆ្ងាយ។ ក្នុងឱកាសនេះខ្ញុំសូមឆ្លៀតឱកាសដើម្បីថ្លែងអំណរគុណដោយស្មារតីរួមគ្នា នៅក្នុងនោះក៏មានសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះរាជវររាជមាតាជាតិខ្មែរ សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចកត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសប្បុរសជនជាច្រើនរូបទាំងក្នុង និងក្រៅប្រទេស ដែលរួមគ្នានៅក្នុងការកសាងសមិទ្ធផលនៅទីនេះ។

[ចប់សេចក្តីអធិប្បាយទី១]

ជាមួយគ្នានេះ, ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលបានលើកឡើងអំពីភាពរីកចម្រើនលើគ្រប់វិស័យ នៅក្នុងខេត្តកំពង់ស្ពឺ, ជាពិសេសការរីកចម្រើនលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២]

ទន្ទឹមនេះ, ខ្ញុំសូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ កន្លងទៅដែលបានផ្តល់ការទុកចិត្ត គាំទ្រដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីមុនតាមរយៈការបោះឆ្នោតជាកន្លងមកនេះ ដែលរួមទាំងការបោះឆ្នោតសកលនៅខែកក្កដាឆ្នាំ ២០២៣។ ព្រឹត្តិកាណ៍ការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី ២៥ ខែកុម្ភៈ​ កន្លងទៅ​ និងថ្មីៗនេះក្រុមប្រឹក្សារាជធានី/ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលទើបនឹងចប់នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤។ កិច្ចការទាំងអស់នេះគឺបញ្ជាក់អំពីភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ និងការផ្តល់ឱកាសដើម្បីឱ្យគណប្រជាជនកម្ពុជាបានដឹកនាំ អនុវត្តនូវគោលនយោបាយរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសនៅខេត្តកំពង់ស្ពឺនេះតែម្តង។

[ចប់សេចក្តីអធិប្បាយ២]

ខ្ញុំព្រះករុណាខ្ញុំ ជឿជាក់ថា ក្រោយការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជារួចរាល់ជាស្ថាពរតាមគម្រោងប្លង់មេដែលបានគ្រោងទុក ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យទាំងមូល នឹងក្លាយជាបូជនីយដ្ឋានព្រះពុទ្ធសាសនា និង រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលគួរឱ្យទាក់ទាញមួយសម្រាប់ភ្ញៀវទេស​ចរជាតិ និង អន្តរជាតិ មកទស្សនាយ៉ាងច្រើនកុះករ និង បម្រើដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ព្រមទាំងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យគោលដៅទេសចរណ៍នៅកម្ពុជា ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]

ការរីកចម្រើនទាំងផ្នែកអាណាចក្រនិងពុទ្ធចក្រ នៅទីនេះគឺសំខាន់។ ទឹកដីដែលកកើតនៅក្នុងប្រទេសយើងរាប់ពាន់ឆ្នាំមកហើយ បានប្រែក្លាយជាច្រើនដំណាក់កាល ហើយនៅទីនេះក៏ធ្លាប់ជាទីកន្លែងដែលល្អនៅមុនសង្គ្រាម ប៉ុន្តែក៏ជាកន្លែងដ៏ឈឺចាប់នៅក្នុងសង្គ្រាម។ ឥឡូវយើងបានកសាងសមិទ្ធផលបន្ថែមសម្រាប់ទៅអនាគត។ អញ្ចឹង សមិទ្ធផលនៅថ្ងៃនេះ មិនត្រឹមតែជួយនៅក្នុងវិស័យព្រះពុទ្ធសាសនាសម្រាប់ពុទ្ធបរិស័ទ សីល​វន្ត សីលវតី ប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពនៃការទាក់ទាញនៅក្នុងវិស័យទេសចរណ៍ ដែលឱ្យមានប្រជាជនទាំងក្នុងនិងក្រៅប្រទេស ជាតិនិងអន្តរជាតិមកកម្សាន្តបន្ថែម។

[ចប់សេចក្តីអធិប្បាយ៣]

លើសពីនេះ មជ្ឈមណ្ឌលពុទ្ធសាសនាកម្ពុជា អាចចាត់ទុកថាជាផ្នែកមួយដ៏សំខាន់នៅក្នុងការបន្តអនុវត្តគោលនយោបាយខាងលើ ព្រមទាំងបានរួមចំណែកក្នុងការអភិវឌ្ឍចំណេះដឹងទាំងផ្នែកផ្លូវលោក និង ផ្លូវធម៌ សំដៅពង្រឹងវប្បធម៌ជាតិ បណ្តុះបណ្តាលប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់វប្បធម៌ជាតិ និង ចេះគោរពមាតាបិតា, ជាពិសេស ចេះពង្រឹងសមត្ថភាពដឹកនាំមាគ៌ាជីវិតក្នុងផ្លូវត្រឹមត្រូវ ។ មជ្ឈមណ្ឌលនេះ នឹងក្លាយទៅជាជម្រកសុវត្ថិភាពសម្រាប់លោកយាយលោកតា ក្នុងការស្នាក់នៅ និង សមាទានសីលនៅទីនេះ ។ បន្ថែមលើនេះ, មជ្ឈមណ្ឌលនេះ នឹងក្លាយជាជម្រកសម្រាប់កុមារ និង យុវជនមួយចំនួន ដែលខ្វះលទ្ធភាពជាពិសេសសិស្សនិស្សិតមកពីជនបទដាច់ស្រយាល, បានប្រើប្រាស់សម្រាប់បួសរៀន និង បន្តការសិក្សា ។

ជាមួយនឹងព្រៃភ្នំ និង ធនធានធម្មជាតិល្អផូរផង់, មជ្ឈមណ្ឌលវប្បធម៌នេះ ផ្ដល់នូវខ្យល់បរិសុទ្ធ បរិយាកាសអនុគ្រោះសម្រាប់ការរស់នៅ ការប្រតិបត្តិធម៌ ការធ្វើសមាធិអប់រំចិត្ត ការចម្រើនសមាធិរបស់ព្រះសង្ឃ និង ប្រជាពុទ្ធបរិស័ទទូទៅ, ដែលនេះគឺមានសារៈសំខាន់ ក្នុងការជួយលើកកម្ពស់សុខភាពផ្លូវកាយ និង សុខភាពផ្លូវចិត្តរបស់ប្រជាជន ស្របតាម យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ជាពិសេស មុំទី ៥ នៃបញ្ចកោណទី ១ គឺ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និង បរិយាប័ន្ន ។

ក្រោមម្លប់នៃសុខសន្តិភាព និង ការអភិវឌ្ឍ, យើងមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីបម្រើដល់ការថែរក្សា ចីរភាពនៃសុខសន្តិភាព និង ការអភិវឌ្ឍប្រទេសជាតិមាតុភូមិ ឱ្យកាន់តែមានការរីកចម្រើនឡើង ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]

(១) មានសន្តិភាព មានសិទ្ធសេរីភាព មានការប្រតិបត្តិសាសនា និងមានលទ្ធភាពកសាងសមិទ្ធផលសាសនា

អម្បាញ់មិញ នៅក្នុងរបាយការណ៍និងសន្ទរកថា របស់ឯកឧត្តម អភិបាលគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានលើកហើយពីសារៈសំខាន់នៃសុខសន្តិភាព។ ពាក្យនេះលោកតា លោកយាយ​ អ៊ំពូមីង បងប្អូន ប្រហែលជាបានដឹងបានលឺបានស្តាប់ ហើយអង្គុយថ្ងៃនេះក៏កំពុងតែបានផលពីសន្តិភាពដែរ។ ថ្ងៃនេះ យើងនិយាយពីការកសាងសមិទ្ធផលនៅក្នុងវិស័យពុទ្ធសាសនា និយាយពីការធ្វើបុណ្យ។ យើងនឹងអាចមកប្រារព្ធពិធីនេះច្រើនថ្ងៃ ច្រើនខែ ច្រើនឆ្នាំ តទៅមុខទៀត។ បើយើងនិយាយពីសន្តិភាព និងការធ្វើបុណ្យនោះ យើងអាចបញ្ជាក់ថា(ព្រឹត្តិការណ៍ទាំង)ពីរហ្នឹងពាក់ព័ន្ធគ្នានៅកម្ពុជា ពិសេសដោយសារសន្តិភាពនេះហើយ ទើបយើងអាចមានលទ្ធភាពធ្វើបុណ្យបាន។ បើគ្មានសន្តិភាពទេ និងគ្មានការផ្តល់សិទ្ធិសេរីភាព ដោយគ្មានគ្រាប់ផ្លោងនោះទេ ការប្រារព្ធពិធីធ្វើបុណ្យ ឬមួយការប្រតិបត្តិសាសនា ក៏អាចមានការលំបាក។ ដោយសារសន្តិភាពនេះហើយ ទើបសាសនារីកចម្រើន។ ដោយសារសន្តិភាពនេះហើយ ទើបយើងអាចមានសេរីភាព និងលទ្ធភាពកសាងបាននៅទីនេះ។ សមិទ្ធផលនៅទីនេះច្រើន។ (មានការចំណាយ)ថវិកាច្រើន។ ដោយសារសន្តិភាពនេះហើយ ទើបក្រៅពីមានសិទ្ធិសេរីភាព ប្រ​ជា​ពលរដ្ឋអាចមានលទ្ធភាពបរិច្ចាគធនធានជួយគ្នាបាន។ ដោយសារតែសន្តិភាពទើបប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសអាចចូលរួមនៅក្នុងការកសាងនូវសមិទ្ធផលនៅទីនេះបាន។

(២) បច្ចុប្បន្ន កម្ពុជាជួបជុំគ្នា កសាងសមិទ្ធផលបន្ថែមសម្រាប់កូនចៅតទៅ

ពេលដែលយើងមានសង្គ្រាម អ្នកនៅក្រៅប្រទេសមិនអាចជួបអ្នកនៅក្នុងប្រទេស(បានទេ) ដោយសារយើងបែកពីគ្នា តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ (ដូចដែលយើងបាន)ដឹងហើយ។ នៅដើមឆ្នាំ១៩៩០ ខ្ញុំចាំបានថាពេលនោះមានអនិកជនខ្មែរមកពីស្រុកបារាំង មកពីអាមេរិក ចំនួនតិចណាស់ ដែលបានប្រកាសរកបងប្អូនតាមទូរទស្សន៍។ ឥឡូវយើងរួមគ្នា ជួបជុំគ្នា កសាងនូវសមិទ្ធផលបន្ថែមសម្រាប់ឱ្យកូនចៅយើងតទៅទៀត។ ខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរដែលនៅក្រៅប្រទេសក៏ប្រហែលជាចង់មកលេងនៅទីនេះដែរ ព្រោះថាយើងសំរេចបានសមិទ្ធផលធំនៅទីនេះ។ នេះទើបតែជាលើកទី១ ទេ ដែលខ្ញុំបានមកឃើញផ្ទាល់។ តែបានឃើញតាមរូបភាព ហើយចង់មកយូរហើយ។ ថ្ងៃនេះមានឱកាសមកផ្ទាល់។ អញ្ចឹងអ្នកផ្សេងទៀត ប្រជាពលរដ្ឋយើងផ្សេងទៀតទាំងក្នុងនិងក្រៅប្រទេស ដែលឃើញក៏គិតថាចង់មកទីនេះ(ដើម្បីបានឃើញផ្ទាល់ដូចគ្នា)។ ដោយ​សារសន្តិភាពនេះហើយ ទើបយើងអាចចែករំលែកបាន អនុវត្តនូវវប្បធម៌ការចែករំលែកជួយគ្នា នៅក្នុងការកសាងនូវសមិទ្ធផលនេះបាន។

(៣) ការរំដោះជីវិតមនុស្សថ្ងៃ ៧មករា ជួយកសាងជីវភាពពីបាតដៃទទេ ការផ្តលស់សិទ្ធសេរីភាពសាសនា និងការធ្វើអោយមានសន្តិភាពដោយនយោបាយឈ្នះឈ្នះ សុទ្ធតែជាការធ្វើបុណ្យ

អញ្ចឹង សន្តិភាពអាចឱ្យយើងធ្វើបុណ្យ។ តែនៅស្រុកខ្មែរយើង ការធ្វើបុណ្យនេះហើយដែលនាំឱ្យមានសន្តិភាពផងដែរ។ ប្រទាក់ក្រឡាគ្នាធ្វើបុណ្យយ៉ាងម៉េច? ក្នុង ៤៥ឆ្នាំ នេះ រាជរដ្ឋាភិបាលចេញគោលនយោបាយនានាពីការធ្វើបុណ្យហ្នឹងឯង។ (ទី១) ធ្វើបុណ្យមុនគេធំបំផុតគឺ ៧មករា ឆ្នាំ ១៩៧៩។ ការរំដោះជីវិតមនុស្សនោះហើយ ជាការធ្វើបុណ្យ។ ទី២ ធ្វើបុណ្យជាមួយ​ប្រជាពលរដ្ឋជួយកសាងជីវភាពរស់នៅតាំងពីបាតដៃទទេ រហូតមកដល់យើងមានលទ្ធភាពប៉ុណ្ណេះ មានឱកាសរៀនសូត្រ មានឱកាសកសាងសមត្ថភាពក្មួយៗនៅទីនេះ។ នេះហើយគឺជាការធ្វើបុណ្យ។ (ទី៣) ការផ្តល់សិទ្ធិសេរីភាពប្រតិបត្តិសាសនា មានឱកាសបានរីកចម្រើន គឺជាការធ្វើបុណ្យ។ ធ្វើបុណ្យធំបំផុតមួយទៀតដែលយើងអាចអង្គុយនៅទីនេះបានគឺដោយសារ នយោ​បាយឈ្នះឈ្នះ។ គឺជាការធ្វើបុណ្យធំណាស់។ នយោបាយឈ្នះឈ្នះ ដាក់ចេញពីមូលដ្ឋាននៃការយោគយល់គ្នា មិនប្រកាន់ទោសគ្នា។ នេះហើយការធ្វើបុណ្យ ការមិនប្រកាន់ មិនរើសអើង ការយោគយល់គ្នា ក្នុងស្មារតីជាខ្មែរ។ ការធានានូវជីវិតរបស់អតីតខ្មែរក្រហម ការធានានូវទ្រព្យសម្បត្តិ ការធានានូវការងារ។

ជាក់ស្តែងទីនេះ គឺជាតំបន់ខ្មែរក្រហមកាន់កាប់ … ឯកឧត្តម កែវ ពង្ស បានមកទេ? (អត់បានមក)។ នៅតំបន់ឱរ៉ាល់ តំបន់ត្មាតពងនេះ សុទ្ធតែជាតំបន់វាយគ្នា។ កងពលលេខ៨ ឯកឧត្តម កែវ ពង្ស កាន់កាប់នៅទីនេះ។ កាលពីក្មេង ខ្ញុំជិះចូលមិនដល់ទីនេះទេ។ ឡើងផ្លូវមកអញ្ចេះទេ ជិះកាត់តែផ្លូវជាតិលេខ៤ ហ្នឹង មានអាយកូម ជេរគ្នា រកបាញ់គ្នាហើយ។ ដោយសារនយោបាយឈ្នះឈ្នះនេះហើយ បានជាមានការកសាងនៅទីនេះ។ យើងភ្ជាប់គ្នាបាន មិនបាច់ទៅនិយាយឯណាឆ្ងាយទេ។ លោកតា លោកយាយ អ៊ំពូមីង កន្លែងដែលយើងអង្គុយនេះឯងក៏ធ្លាប់ជាកន្លែងសមរភូមិដែរ។ ខ្ញុំចាំថាប៉ុន្មានឆ្នាំមុន ប្រហែលជា ១០ឆ្នាំជាងមុន ខ្ញុំដឹកនាំកម្លាំងមកហ្វឹកហ្វឺននៅទីនេះ។ កំពុងតែដើរល្បាតនៅក្នុងព្រៃ ក៏ប្រទះគ្រាប់បែកសល់ពីជំនាន់សង្គ្រាមនៅទីហ្នឹង។ សួរថាបើសិនជាគ្មាននយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាម តើអាចធ្វើ(ការកសាងនិងពិធី)នៅទីនេះបានទេ? ខ្ញុំមិនដឹងថាឈូសនៅកន្លែងនេះប៉ះមីនប៉ុន្មានគ្រាប់ផង? ប៉ះច្រើន។ រាវចេញ។ កាលពីប៉ុន្មានថ្ងៃមុននោះ ជាអកុសល មានប្រជាពលរដ្ឋយើងម្នាក់នៅព្រះវិហារ ជាសមាជិកក្រុមប្រឹក្សា។ មកបោះឆ្នោតហើយ ទៅវិញ ភ្ជួរដីដោយត្រាក់ទ័ររបស់គាត់។ កិនមីនតោនស្លាប់។ មានម្នាក់ទៀត ហេងមហាហេង (ភ្ជួរដី)ទៅដល់មីនតោន​ជាប់ចន្លោះ(ធ្មេញ)នង្គ័លហ្នឹង។ បើសិនជាចំកណ្ដាល គឺផ្ទុះស្លាប់ចោលប្រពន្ធកូនហើយ។ កុំថាយើងមកទីនេះ ជិះឡានមកទំងន់ប៉ុណ្ណេះ ក៏អាចផ្ទុះ …។

(៤) ធ្វើបុណ្យនាំមកនូវសន្ដិភាព និងមានសន្ដិភាពផ្ដល់ឱកាសឱ្យធ្វើបុណ្យ

ហ្នឹងហើយការធ្វើបុណ្យដែលនាំមកនូវសន្ដិភាព ហើយដែលសន្ដិភាពផ្ដល់ឱកាសឱ្យយើងធ្វើបុណ្យ។ នៅទីតាំងនេះ ព្រឹកនេះ គឺជាឧទាហរណ៍ជាក់ស្ដែងមួយសម្រាប់ប្រទេសកម្ពុជា។ បើគ្មានការធ្វើបុណ្យ ដាក់គោលនយោ​បាយយោគយល់គ្នាទេ យើងមិនចប់សង្រ្គាមនោះទេ។ ថ្ងៃទី២២(ឧសភា) សម្ដេចតេជោ ទៅកម្មវិធីនៅសាលាក្ដីខ្មែរក្រហម ដែលយើងបញ្ចប់(ការកាត់ទោស)។ លោកបានបញ្ជាក់ថា មុនបង្កើតសាលាក្ដីខ្មែរក្រហម គឺមានការ(តតាំងគ្នា) ហើយទម្រាំតែចប់ គឺមានការចរចាគ្នាតឹង ព្រោះអន្តរជាតិមួយចំនួនទាមទារឱ្យកម្ពុជាចាប់មេដឹកនាំ(ខ្មែរក្រហម)ដែលពាក់ព័ន្ធ យកមកកាត់ទោសទាំងអស់ដោយគ្មានលើកលែង។ សម្ដេចតេជោ ថា លោកមិនអាចឱ្យប្រទេស(កម្ពុជា)ក្លាយទៅជា(ប្រទេសមាន)សង្រ្គាមវិញទេ។ បើសិនជាតុលា​ការ​អន្តរជាតិមិនចូលរួម(ក្នុងការកាត់ទោស)ហ្នឹង ក៏លោកមិនអាចឱ្យប្រទេស(កម្ពុជា)ក្លាយទៅជា(ប្រទេសមាន)ភ្លើងសង្រ្គាមវិញទេ។

(៥) យោគយល់ចំពោះមេដឹកនាំថ្នាក់ក្រោមខ្មែរក្រហមដែលអនុវត្តបទបញ្ជារបស់ថ្នាក់លើ ដើម្បីការបង្រួបបង្រួមជាតិ

(នេះបញ្ជាក់ថា) បើយើងគ្មានការយោគយល់ (ស្ថានការណ៍នឹងមិនអាចវិវត្តមកដូចសព្វថ្ងៃទេ)។ មេដឹកនាំជាន់ខ្ពស់(នៃរបបខ្មែរក្រហម)ត្រូវការកាត់ទោស ត្រូវទទួលខុសត្រូវ(ចំពោះវិនាសកម្មនិងមនុស្សឃាត) ប៉ុន្តែយើងត្រូវមានការយោគយល់ចំពោះមេដឹកនាំថ្នាក់ក្រោម ដែលដឹកនាំកងពល ដែលអនុវត្តបទបញ្ជារបស់ថ្នាក់លើ (និងអនុវត្ត)គោលនយោបាយ ដើម្បីជាការបង្រួបបង្រួមជាតិ។ បើមិនអញ្ចឹងទេ ម៉ោងថ្មើនេះនៅវាយគ្នានៅឡើយ។ ឧទាហរណ៍ថា ដាក់ផែនការចាប់ឯកឧត្តម កែវ ពង្ស, ចាប់មេកងពលនៅទីនេះ។ ចាំតែគាត់ទំលាក់អាវុធទេតើ។ កម្លាំងរបស់គាត់ មានគ្រួសារនៅក្នុងនេះរាប់រយរាប់ពាន់នាក់។ បើសិនជាយើងគ្មានការសន្យានិងការអនុវត្តគោលនយោបាយ ដែលផ្ដល់ការលើកលែង ការយោគយល់គ្នាក្នុងនាមជាខ្មែរ អ្វីដែលវាកើតមានពីអតីតកាល(នឹងមិនអាចបញ្ចប់បានទេ)។ ឥឡូវយើងរួមគ្នាបញ្ចប់ ដើម្បីកសាងសន្ដិភាពនិងកសាងប្រទេសរួមគ្នា។ នេះហើយការដាក់ចេញនូវគោលនយោបាយប្រកបដោយ(ការយោគយល់និងបំពេញបុណ្យដោយ)បរិបូរណ៍។

(៦) កម្ពុជាមិនមានជម្លោះសាសនា ធ្វើឱ្យមានសុខសន្ដិភាព និងស្ថិរភាព

ដោយហេតុនេះ សន្ដិភាពធ្វើអោយមានឱកាសធ្វើបុណ្យ ប៉ុន្តែសន្ដិភាពក៏កើតឡើងដោយសារការអនុវត្តគោលនយោបាយដែលធ្វើឱ្យមានការយោគយល់គ្នា។ យើងនឹងបន្តតទៅទៀត។ ការធ្វើបុណ្យ ការប្រតិបត្តិសាសនានេះ មិនត្រឹមតែនាំមកនូវសន្ដិភាពទេ ប៉ុន្តែក៏ជាគោលដៅថែរក្សាសន្ដិភាព។ សង្គមមួយគ្មានបុណ្យ គ្មានការយល់ដឹងពីការយោគយល់គ្នា មិនថា សាសនាព្រះពុទ្ធ សាសនាគ្រិស្ដ សាសនាឥស្លាមនោះទេ យើងគ្មានសន្ដិភាពទេ គ្មានស្ថិរភាពទេ។ បើមនុស្សនៅតែរើសអើង សហគមន៍នីមួយៗ នៅក្បែរគ្នាកាប់ចាក់គ្នា។ នៅប្រទេសខ្លះ មានសាសនាច្រើន ប៉ុន្តែអត់ត្រូវគ្នា។ បន្ដិចៗ ឃើញតែប្រជាជនពីសាសនានេះ ទៅដាក់គ្រាប់បែកវាយសាសនានោះ។ តែនៅកម្ពុជា យើងមិនមានជម្លោះសាសនា។ នោះហើយគឺការយោគយល់ ការធ្វើបុណ្យឆ្លងសាសនារបស់ប្រជាជន ដែលយើងឱ្យមានសុខសន្ដិភាព ដែលមានស្ថិរភាព មិនឱ្យមានជម្លោះគ្នា។ នេះហើយដែលខ្ញុំថា ការធ្វើបុណ្យដែលមានមូលដ្ឋាននៅក្នុងសាសនាមួយភាគធំ គឺសំខាន់សម្រាប់សង្គមជាតិរបស់យើង។

(៧) គុណធម៌ និងសីលធម៌ ចេញពីការធ្វើបុណ្យនិងយោគយល់គ្នា ជាមូលដ្ឋានថែរក្សាសុខសន្ដិភាព និងស្ថិរភាព

(យើងត្រូវ)ថែរក្សាស្ថិរភាពតទៅមុខ (ដើម្បីប្រទេសជាតិ)នឹងរីកចម្រើន ជាពិសេសក្នុងដំណាក់កាលសកលភាវូបនីយកម្ម ដែលប្រទេសមានការរីកចម្រើន ការប្រកួតប្រជែងកាន់តែខ្លាំង។ មិនត្រឹមតែប្រកួតប្រជែងរវាងប្រទេសនិងប្រទេស ក្នុងប្រទេសហ្នឹងក៏ប្រកួតប្រជែងខ្លាំងដែរ។ នៅក្នុងការងារ នៅក្នុងវិស័យឯកជន នៅគ្រប់វិស័យ ការប្រកួតប្រជែងតែងតែមាន។ យើងលើកទឹកចិត្តឱ្យមានការប្រកួតប្រជែង ដើម្បីអភិវឌ្ឍន៍រីកចម្រើន ជោគជ័យទាំងអស់គ្នា ប៉ុន្តែវាត្រូវមានព្រំដែន។ ព្រំដែនធំបំផុត គឺព្រំដែនគុណធម៌ សីលធម៌នេះឯង ដែលបង្កើតចេញពីមូលដ្ឋាននៃការធ្វើបុណ្យ និងការយោគយល់គ្នា។ បើប្រកួតប្រជែងចង់តែឈ្នះ អ្នកណាស្លាប់ក៏ស្លាប់ទៅ រលាយអ្នកណាក៏រលាយទៅ ឱ្យតែខ្លួនបានជោគជ័យ ហ្នឹងគឺនាំអោយ(ប្រទេសជាតិ)រលាយ។ បើយើងខិតខំប្រឹងប្រែងរួមគ្នា ប្រកបទៅដោយសីលធម៌ គុណធម៌ យល់គ្នា ព្រំដែនអី្វដែលយើងធ្វើបាន ព្រំដែនអី្វដែលយើងធ្វើមិនបាន ហ្នឹងបានជាមូលដ្ឋាននៃការថែរក្សាសុខសន្ដិភាព ស្ថិរភាពនោះ ព្រោះការគោរពគ្នាទៅវិញទៅមកនេះហើយ គឺជាអ្វីដែលធ្វើឱ្យប្រទេសេអាចបន្តរីកចម្រើនតទៅទៀត ជាមូលដ្ឋាននៃការធ្វើបុណ្យរួមគ្នា។

(៨) យោគយល់ យកអាសារគ្នា ជួយគ្នាពេលមានការលំបាក មិនធ្វើបាបអ្នកដទៃ រួមគ្នាបន្តកសាងសន្ដិភាព សាមគ្គីភាព និងឯកភាពជាតិ គឺជាការធ្វើបុណ្យ

ពាក្យថា ធ្វើបុណ្យ មិនមែនធ្វើបុណ្យ(តែ)នៅក្នុងវត្តនោះទេ។ ពាក្យថា ធ្វើបុណ្យ បានន័យថា យើងធ្វើការ​ងាររាល់ថ្ងៃ រស់នៅរាល់ថ្ងៃដោយការយោគយល់ យកអាសារគ្នា ការជួយគ្នាពេលមានការលំបាក ការមិនធ្វើបាបអ្នកដទៃ ការរួមគ្នាបន្តកសាងមូលដ្ឋាននៃសន្ដិភាព និងសាមគ្គីភាពជាតិ ឯកភាពជាតិនេះហើយគឺជាការធ្វើបុណ្យ។ សារសំខាន់នៃការធ្វើបុណ្យបន្ត គឺដើម្បីឱ្យកម្ពុជាកាន់តែមានភាពរឹងមាំ។ នេះហើយគឺជាអ្វីដែលមានសារសំខាន់នៃមូលដ្ឋានដែលមានមួយផ្នែកធំពីសាសនានៅក្នុងការអប់រំនេះឯង។ ពិតណាស់ គ្រប់សាសនាមានព្រះរៀងៗខ្លួន មានគម្ពីរៀងៗខ្លួន។ ប៉ុន្តែខ្ញុំវិភាគមើលទៅ គ្មានអ្វីក្រៅពីដំបូន្មានសម្រាប់ឱ្យរៀនរស់នៅជាមួយគ្នាបានល្អ ឱ្យរៀនកសាងអំពើល្អ ឱ្យរៀនសាមគ្គីគ្នា ឱ្យរៀនចែករំលែកជាមួយគ្នា ដូចដែលយើងកសាងសមិទ្ធផលនេះអញ្ចឹង។ (ដូចជា)សមិទ្ធផលនៅទីនេះ កើតឡើងដោយការចែករំលែក។ ទី១ រាជរដ្ឋាភិបាលសម្ដេចតេជោបានប្រគល់ដី ១២៦ហិកតា នៅក្នុងឧទ្យានជាតិ ដើម្បីកសាងសមិទ្ធផលរួម។ នេះជាការចែករំលែក។ ទី២ ការចែករំលែកធនធាន ថវិកា កម្លាំងកាយចិត្តរបស់អ្នកឧកញ៉ា ក៏ដូចជា អ្នកផ្ដួចផ្ដើមនិងសប្បុរជន ដើម្បីរួមគ្នាធ្វើកសាងនេះឯង។

(៩) ចែករំលែកសិទ្ធិ សេរីភាព ឱកាសបណ្ដុះបណ្ដាល ដើម្បីបង្កឱកាសការងារ និងកសាងជីវភាពរស់នៅ

(វត្ថុដែល)បានកសាងនេះ មិនបានយកទុកប្រើប្រាស់ជាទ្រព្យ​ផ្ទាល់ខ្លួនទេ គឺសម្រាប់ចែករំលែក។ អ្នកណាក៏អាចមកប្រតិបត្តិបាន មិនចាំបាច់តែអ្នកប្រតិបត្តិសាសនាទេ សូម្បីតែ tourists ក៏អាចមកបានដែរ។ បើកទូលាយ។ មិនប្រកាន់ថា ទាល់តែសាសនាព្រះពុទ្ធបានមកបានទេ។ ខ្ញុំជឿថា ថ្ងៃនេះប្រហែលជាមានអ្នកកាន់សាសនាផ្សេងអញ្ជើញចូលរួមដែរ សាសនាគ្រិស្ដ សាសនាឥស្លាម សាសនាផ្សេងៗ អត់ប្រកាន់ទេ។ ហ្នឹងហើយជាការចែករំលែក បន្ដគោលនយោបាយរបស់រាជរដ្ឋាភិបាល(មុនៗ) ជាពិសេសអាណត្តិទី៧នេះ យើងដាក់គោលនយោបាយចែករំលែកនេះដែរ។ ចែករំលែកសិទ្ធិ សេរីភាព ដើម្បីប្រជាពលរដ្ឋមានសុខភាពកាន់​តែល្អ ចែករំលែកឱកាសក្នុងការបណ្ដុះបណ្ដាលដើម្បីប្រ​ជា​ពលរដ្ឋយើងមានសមត្ថភាព។ ចែករំលែកដោយដើរទាក់ម៉ូយដើម្បីយកមកចែករំលែកជាឱកាសការងារ ឱកាសកសាងជីវភាពរស់នៅ។ ចែករំលែកអ្វីដែលរដ្ឋមានទៅឱ្យប្រជាពលរដ្ឋ​ ដោយជំរុញការបើកឱកាសផ្ដល់នូវគោលការណ៍ផ្សេងៗ។ ត្រឡប់មកវិញ ពាក្យសន្តិភាពនិងការធ្វើបុណ្យ ឬការធ្វើបុណ្យដើម្បីសន្តិភាព ធ្វើបុណ្យដើម្បីរក្សាសន្តិភាព គឺមានន័យបែបនេះ។ ប្រទេសយើងត្រូវរួមគ្នាថែរក្សាសន្តិភាពតាមរយៈការបន្តធ្វើបុណ្យ ការយោគយល់គ្នា ការអភិវឌ្ឍខ្លួនប្រកួតប្រជែងប្រកបទៅដោយក្របសីលធម៌ច្បាស់លាស់។

(១០) សម័យទំនើបនិងសម្ភារៈនិយម ត្រូវធ្វើឱ្យការប្រកួតប្រជែងម្នាក់ៗ ក្លាយជាការប្រកួតប្រជែងរីកចម្រើនរួម

ការប្រកួតប្រជែងផ្សេងៗ ជាពិសេសក្នុងក្រឹត្យក្រមសម័យទំនើប សម័យសម្ភារៈនិយម ត្រូវធ្វើឱ្យការប្រកួតប្រជែងរបស់យើងម្នាក់ៗ វាបូក(ចូលគ្នា)ទៅជាសម្រាប់ការប្រកួតប្រជែងរីកចម្រើនរួម។ សំរាប់ក្មួយៗនៅទីនេះ ការប្រកួតប្រជែងគ្នាគឺការរៀនសូត្រ ការធ្វើការងារសង្គម មិនថាពាក់អាវកាកបាទក្រហម កាយរិទ្ធ ឬអាវណានោះទេ។ កុំប្រកួតប្រជែងរឿងកាប់ដាវ។ ម្សិលមិញ បានបញ្ជាឱ្យចៅហ្វាយខេត្តតាកែវរកឱ្យឃើញក្រុមកាប់ដាវនៅត្រាំកក់។ ឥឡូវរកបាន ២ ឬ ៣នាក់ហើយ។ តាមរកឱ្យឃើញ។ ឥឡូវ ដូចមិនគួរលក់ដាវសាមូរ៉ៃធ្វើអីទេ។ ផ្គាក់សម្រាប់គេធ្វើកសិកម្ម កាប់ឆ្ការអីផ្សេងៗ … ប៉ុន្តែរឿងអាវុធជារឿងមួយ។ អាវុធមិនសម្លាប់មនុស្សទេ អាវុធមិនធ្វើខុសទេ មនុស្សនេះឯង។ កាំភ្លើងគេផលិតមកប្រើដើម្បីការពារសុខសន្តិភាព សន្តិសុខ។ នេះដែលត្រូវការ។ កុំយកទៅប្រើដើម្បីប្លន់គេ ដើម្បីគំរាមគេ។ ត្រូវបណ្ដុះអប់រំឆន្ទៈជាពិសេសក្មួយៗ យុវជន យុវនារី ក្មួយៗជំទង់ គឺជាវ័យមួយដែលចង់ឃើញអីប្លែកៗ។ ក្លាហានត្រូវហើយ តែកុំក្លាហានផ្លូវខុស។ តែក្លាហានផ្លូវខុស នឹងត្រូវច្បាប់តម្រង់ទិស។ ដើម្បីបានសុខទាំងអស់គ្នានេះគឺជាអ្វីដែលយើងត្រូវធ្វើបន្ត សម្រាប់សារៈសំខាន់នៃការពង្រឹងគ្រប់សាសនាទាំងអស់។

(១១) សាសនាប្រកាន់ជំហរសាមគ្គី យោគយល់ រស់នៅនិងធ្វើកិច្ចការជាមួយគ្នា ទទួលបានឱកាសក្នុងជួររាជរដ្ឋាភិបាល វិស័យឯកជន និងបានជោគជ័យទាំងអស់គ្នា

ថ្ងៃនេះ នៅ(ក្នុងកម្មវិធី)សាសនាព្រះពុទ្ធ ប៉ុន្តែគ្រប់សាសនាទាំងអស់ត្រូវរួមគ្នា កុំឱ្យកម្ពុជាមានជម្លោះសាស​នាឱ្យសោះ។ នេះជាមូលដ្ឋានដែលយើងត្រូវយកចិត្តទុកដាក់។ ជាពិសេស ត្រូវទប់ឱ្យបាននូវភាពជ្រុលនិយមនៅក្នុងសាសនានីមួយៗ។ យើងមានសាសនាព្រះពុទ្ធ ឥស្លាម គ្រីស្ត តែយើងប្រកាន់យកសាសនាទៅតាមប្រភេទដែលមិនជ្រុលនិយម។ នេះហើយជាហេតុដែលខ្ញុំថាគ្មានជម្លោះសាសនានៅកម្ពុជា។ ថ្នាក់ដឹកនាំសាសនាទាំងអស់ប្រកាន់ជំហរសាមគ្គី ប្រកាន់ជំហរយោគយល់គ្នា សហគមន៍យើងនៅរស់ក្បែរគ្នា ប្រជាពលរដ្ឋយើងកាន់សាសនាព្រះពុទ្ធ សាសនាឥស្លាមនៅភូមិជាប់គ្នា អត់មានដែល(ឈ្លោះគ្នា)។ រៀនសាលាជាមួយគ្នា ធ្វើកិច្ចការជាមួយគ្នា ទទួលបានឱកាសជាមួយគ្នានៅក្នុងជួររាជរដ្ឋាភិបាល នៅក្នុងវិស័យឯកជនដោយមិនប្រកាន់។ យើងមានថ្នាក់ដឹកនាំសាសនាកាន់តួនាទីកងកម្លាំងប្រដាប់អាវុធ នៅក្នុងតួនាទីរដ្ឋផ្សេងៗទៀត បានជោគជ័យទាំងអស់គ្នា។

(១២) ទប់ស្កាត់មនោគមវិជ្ជាជ្រុលនិយមក្នុងសាសនានិងក្នុងអាណាចក្រ រួមគ្នាថែរក្សាភាពសុខសាន្តក្នុងសង្គមជាតិ

ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ! សង្គ្រាមមិនមែនផ្ទុះដោយសារអាវុធទេ គឺដោយសារមនុស្ស។ វាផ្ដើមចេញឡើងពីផ្នត់គំនិត។ ជំនាន់ប៉ុល ពត កូនហ៊ានវាយឪពុក-ម្ដាយចោលដោយ​សារមនុស្សហ្នឹងឯង។ ផ្នត់គំនិតមនុស្ស មនោគមវិជ្ជា ហ៊ានរាយការណ៍ឱ្យគេយកឪពុក-ម្ដាយ(ទៅសម្លាប់) ដោយគ្មានការយោគយល់ គឺដោយសារផ្នត់គំនិត។ មនុស្សដូចគ្នាពីឆ្នាំ១៩៧០ មុនឆ្នាំ១៩៧៥ គាត់មានទស្សនៈផ្សេង។ គ្រាន់តែបញ្ចូលមនោគមវិជ្ជាគឺការធ្វើផ្សេង។ អញ្ចឹងដាច់ខាតត្រូវទប់ស្កាត់មនោគមវិជ្ជាជ្រុលនិយម ទាំងក្នុងសាសនានិងក្នុងអាណាចក្រ ដើម្បីរួមគ្នាថែរក្សា(ភាពសុខសាន្តក្នុងសង្គមជាតិ)។ បានន័យថារួមគ្នាធ្វើបុណ្យនិងយោគយល់គ្នា ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាព ដើម្បីអនាគតយើងទាំងអស់គ្នា។ ក្មួយៗ ប្រហែលជាចង់មកលេងនៅទីនេះហើយ ចង់ឱ្យកន្លែងនេះក្លាយជាទីដែលមានទេសចរណ៍មកច្រើនទៀត។ អត់ចង់កាន់កាំភ្លើងវាយគ្នាដូចជំនាន់អ៊ំៗ ជំនាន់មុនទេ។ ចង់ឱ្យកំពង់ស្ពឺកាន់តែរីកចម្រើនខ្លាំង។ ជំនាន់នេះ គ្រាន់បើជាងជំនាន់លោកតា លោកយាយយើង ដែលលំបាក។ (សូម)ឱ្យជំនាន់កូនយើង ចៅយើងកាន់តែរីកចម្រើន។ កំពង់ស្ពឺកាន់តែខ្លាំងជាងនេះទៀត។ យើងម្នាក់ៗ ជាតួអង្គសំខាន់។ ឱ្យគេដឹង ល្បីយុវជនកំពង់ស្ពឺខ្លាំងខាងការងារសង្គម រៀនខ្លាំងប្រឡងនិទ្ទេស A។ កុំខ្លាំងខាងកាប់ដាវ កុំខ្លាំងខាងប្រណាំងម៉ូតូ …។

(១៣) កំពង់ស្ពឺមានសក្តានុពលធំ ទាំងកសិកម្មទាំងឧស្សាហកម្ម

ខេត្តកំពង់ស្ពឺសក្ដានុពលធំ។ ខ្ញុំទើបនិយាយជាមួយឯកឧត្តម វ៉ី សំណាង ថ្ងៃមុន … ឯកឧត្តម វ៉ី សំណាង ឧស្សាហ៍និយាយពីរឿងអ្នករលាក់កងជើង អ្នកដែលក្របំផុត។ ឥឡូវកំពង់ស្ពឺគឺជាខេត្តដែលត្រូវប៉ាន់។ ភ្នំពេញរីកធំហើយចង្អៀត។ ខេត្តព្រះសីហនុរីកធំមានសក្ដានុពលធំ តែខេត្តកំពង់ស្ពឺធំទាំងកសិកម្មនិងឧស្សាហកម្មនៅទីនេះ។ បន្តិចទៀតធ្វើផ្លូវមួយខ្សែតទៅផែកោះកុងមួយទៀត។ បន្តិចទៀតខេត្តកំពង់ស្ពឺកាន់តែខ្លាំង។ ខ្លាំងខាងសក្ដានុពល តែបើអត់ធនធានមនុស្សខេត្តកំពង់ស្ពឺចាប់យកឱកាសអត់បានទេ។ អញ្ចឹង ក្មួយៗហ្នឹងហើយ(ជាធនធានមនុស្សកំពង់ស្ពឺ) … មុននឹងយើងត្រឡប់ទៅវិញ ត្រូវធ្វើឲ្យកំពង់ស្ពឺក្លាយទៅជាភ្នំពេញ … (សួរទៅយុវ​ជនមួយរូប) មើល! ឥឡូវអាយុប៉ុន្មានឆ្នាំហើយ។ ១៦ ឆ្នាំ? … ក្នុងពេលមួយឆ្នាំៗ ត្រូវប្រើឲ្យអស់លទ្ធភាពដើម្បីកសាងសមិទ្ធផល ព្រោះជីវិតមិនទៀងទេ។ អ្វីៗក៏មិនទៀង។ ប៉ុន្តែចាប់យកឱកាសមួយៗ … ដើម្បីបង្កើតនូវសមិទ្ធផលខ្លួនឯង ដើម្បីជួយគ្រួសារ ដើម្បីជួយសង្គមជាតិ។ សំរាប់អ្នកកំពង់ស្ពឺ មិនចាំបាច់ចាំ ៥០ ឆ្នាំទៀតទេ ក្នុងការខំប្រឹងធ្វើតាំងពីខេត្តមួយដែលមានជីវភាពលំបាក(អោយប្រែប្រួលដូចសព្វថ្ងៃ)។ សូម្បីតែនៅក្នុងតំបន់ នៅក្នុងទសវត្សរ៍ទី ៨០ ខេត្តកំពង់ស្ពឺក៏មិនបានដូចថ្ងៃនេះដែរ។ ទីតាំងនេះ គឺជាទីកន្លែងដែលផ្តាច់ពីគ្នា។ មិនបានភ្ជាប់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ អ្នកភ្នំពេញជិះឡានមកលេង មកទេសចរណ៍នៅទីនេះ(នោះទេ)។ ជាកន្លែងដែលបាញ់គ្នា។

(១៤) មិនអាចមានតែចំណេះដឹង មិនមានបុណ្យក្នុងខ្លួនបានទេ

ខ្ញុំជិះឡានពីក្មេងតាមផ្លូវជាតិលេខ៤ មកដល់ហ្នឹង គឺមានខ្មែរក្រហមនិយាយតាមអាយកូមស្រែកជេរពីក្រៅ។ យើងចាប់អាយកូមបាន។ ខ្ញុំចាំបានថាពូខ្ញុំ ជិះឡានកាម៉ង់កា (UAZ-469)។ គាត់មានអាយកូម ក៏តាំងជេរគ្នា។ ខ្មែរក្រហមស្រែកពីក្នុងថា ឃើញហើយឡាននៅហ្នឹង បន្តិចទៀតអញបាញ់ឈូសបេខ្ទេចតែម្តង។ ពូៗ ថាបាញ់មក។ ខ្ញុំដែលនៅក្មេងក៏ថាបាញ់អីខ្ញុំនៅហ្នឹងដែរ។ ហ្នឹងនៅតំបន់ភ្នំស្រួច។ កុំថាដីនៅតាមផ្លូវ ខ្ញុំសួរឯកឧត្តម យឿន សុខុន គាត់ថាពីក្មេង កាលជំនាន់ ៨០ជាង ៩០ជាង ប្រជាពលរដ្ឋយកមកដាក់តាមផ្លូវអត់នៅទេ។ មិនមែនដូចឥឡូវ មួយការ៉េចូលប៉ុន្មានខ្ញុំមិនដឹងទេ? ចែកទទេអត់នៅទេ។ រត់ទៅវិញ ព្រោះកន្លែងអសន្តិសុខ ហើយដាច់អត់មានស្អីទាំងអស់។ អត់ភ្លើង អត់ទឹក។ ឥឡូវយើង(មានការប្រែប្រួលដូច)នេះ។ បើអញ្ចឹង បន្តទៅទៀត មិនត្រឹមតែប៉ុណ្ណេះទេ គឺត្រូវឲ្យរីកខ្លាំងជាងហ្នឹង។ ធនធានមនុស្សនៅកំពង់ស្ពឺនេះជាពិសេសក្មួយៗដែលជាកូន ជាចៅ របស់លោកយាយរបស់អ៊ំពូមីង ដែលគាត់បាត់ឱកាសច្រើននៅក្នុងជំនាន់សង្រ្គាម ពេលនេះមានឱកាសហើយ។ ការធ្វើបុណ្យប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ជាការចាំបាច់សម្រាប់កសាងធនធានមនុស្ស កសាងខ្លួន។ (យើងមិនអាច)មានតែចំណេះដឹង (តែ)អត់មានបុណ្យក្នុងខ្លួន(បានទេ)។ ការធ្វើបុណ្យចែករំលែក នៅមិនទាន់គ្រប់ទេ ត្រូវរួមគ្នាធ្វើ រួមគ្នាជួយគ្នាទាំងអស់។

(១៥) ព្រែកជីកហ្វូណនជាគម្រោងប្រវត្តិសាស្រ្តដែលប្រជាពលរដ្ឋគាំទ្រ

ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណលោកតា លោកយាយ អ៊ំ ពូ មីង បង ប្អូន ព្រះតេជព្រះគុណគ្រប់ព្រះសង្ឃ នៅខេត្តកំពង់ស្ពឺនេះ ដែលបានគាំទ្រដល់ការផ្តួចផ្តើមគំនិតជាប្រវត្តិសាស្រ្តរបស់សម្តេចតេជោ ក្នុងការកសាងព្រែកជីកហ្វូណនតេជោ ដែលជាផលប្រយោជន៍សង្គមជាតិយើងធំណាស់ … រឿងពេលវេលាមានតម្លៃណាស់។ យ៉ាងច្រើន ១៥០ ឆ្នាំម្នាក់ តែមិនច្បាស់ទេ។ វាអត់សំខាន់យើងនៅដល់ ១៥០ ឆ្នាំ នៅដល់ ១០០ ឆ្នាំ ទេ។ សំខាន់ ពេលដែលយើងនៅ យើងកសាងបានអ្វីខ្លះ? ហ្នឹងហើយដែលយើងត្រូវបញ្ចប់សង្រ្គាម។ ខ្ញុំគិតថាមានការព្យាយាមចេញគោលនយោបាយច្រើនហើយ ប៉ុន្តែគោលនយោបាយឈ្នះ-ឈ្នះ ចាប់ផ្តើមតែ ២ ឆ្នាំគត់ បញ្ចប់សង្រ្គាម ៥០០ ឆ្នាំ។ ដាក់នយោបាយត្រូវ ក្នុងតែ ២ឆ្នាំគត់ នៅឆ្នាំ ១៩៩៦ តំបន់ឱរ៉ាល់ក្លាយជាឈ្នួនផ្ទុះ។ យើងចាប់ផ្តើមពីតំបន់ហ្នឹង។ (សង្គ្រាមបាន)បញ្ចប់នៅឆ្នាំ ១៩៩៨។ ពីរឆ្នាំគត់ យើងអាចបញ្ចប់សង្រ្គាមដែលមានមក ៥០០ ឆ្នាំបាន។ អញ្ចឹង ត្រូវតែធ្វើព្រែកជីកហ្វូណននេះជាបន្ទាន់។ យើងត្រូវធ្វើ។ ឥឡូវអត់ចាំនរណាទៀតទេ។ គេសួរច្រើនណាស់។ មានអ្នកខ្លះចេញមកថាអញ្ចេះថាអញ្ចុះ។ អ្នកខ្លះថាធ្វើអាហ្នឹងសម្រាប់ផលប្រយោជន៍វៀតណាម។ ម្តងថាប្រយោជន៍ចិន វាយវៀតណាម។ រឿងអ្នកណាថាអីថាទៅ។ ផលប្រយោជន៍អ្នកណា បើធ្វើព្រែកជីកហ្វូណនតេជោនៅក្នុងទឹកដីខ្មែរវាគឺដើម្បីប្រជាពលរដ្ឋខ្មែរ។ រឿងសេដ្ឋកិច្ចពិភពលោករឿងមួយ ប៉ុន្តែរឿងជាតិយើងភ្ជាប់សេដ្ឋកិច្ចពិភពលោកគឺដើម្បីខ្មែរខ្លាំង។ នេះជាគម្រោងប្រវត្តិសាស្រ្ត ដែលប្រជាពលរដ្ឋបានគាំទ្រ។

(១៦) ខ្មែរធ្វើបាន – ព្រែកជីកហ៊្វូណនតេជោ បើកការដ្ឋានក្នុងខែសីហា ២០២៤

កិច្ចការនេះយើងមិនបង្អង់ទេ។ ពេលដែលចាប់ផ្តើមសាងសង់នឹងមានខ្មែរយើងចូលរួមជាភាគច្រើន។ ពិតណាស់ យើងចរចាជាមួយក្រុមហ៊ុនវិនិយោគចិនដើម្បីគាត់មានបច្ចេកទេសហើយដាក់ទុនមួយចំនួនធ្វើ។ ឥឡូវនេះ យើងបានចរចា ហើយសុំជម្រាបលោកយាយ លោកតា ថា ខ្មែរយើងនឹងមានហ៊ុនភាគច្រើននៅក្នុងក្នុងការសាងសង់គម្រោងនេះ។ ការបើកការដ្ឋានមិនចាំយូរទេ នាំឲ្យយប់យន់សុបិន្តច្រើន។ ចង់ឲ្យឈប់ស្រមៃទាល់តែធ្វើតែម្តង។ យើងនឹងបើកការដ្ឋាននៅក្នុងខែ ៨ខាងមុខនេះ។ កុំឲ្យអ្នកខ្លះថាធ្វើមិនកើត ធ្វើអញ្ចេះធ្វើអង្កាល។ តែស្មារតីខ្មែររួមគ្នាដាក់ចិត្តធ្វើ ខ្មែរធ្វើបាន។ ប៉ុណ្ណេះយើងធ្វើបាន។ មានការចូលរួមពីវិនិយោគិនខាងក្រៅ ឬមិនធ្វើ ខ្ញុំបានប្រកាសហើយ។ អ្នកខ្លះគេសួរថាចុះបើគេមិនដាក់ទុនធ្វើយ៉ាងម៉េច? អត់ទេ អ្នកណាធ្វើមិនធ្វើ ខ្មែរធ្វើ។ ធ្វើនៅក្នុងទឹកដីខ្មែរដើម្បីលោកតា លោកយាយ ហើយលោកតា លោកយាយ។ ចាំពេលធ្វើហើយ យើងថាខ្ទង់ ៥ ទៅ ៦ ឆ្នាំទៀត លោកតា លោកយាយនៅកម្លាំងពេញ អាចជិះទូកលេងពីភ្នំពេញទៅកែប តាមផ្លូវទឹក។ ក្មួយៗដូចគ្នាដែរ។ អត់ឲ្យយូរទេ យើងនឹងធ្វើ។

(១៧) ព្រែកជីកហ៊្វូណនតេជោនឹងប្រែក្លាយសក្តានុពលបណ្តាខេត្តទិសនិរតីរួមជាមួយកំខេត្ត​ពង់​ស្ពឺ

គម្រោងមួយនេះមានលក្ខណៈពិសេសជាងគម្រោងផ្សេង។ ហេដ្ឋារចនាសម្ព័ន្ធយើងធ្វើច្រើន ហើយមិនមែនតែគម្រោងទំហំប៉ុណ្ណេះទេ ថវិកា ១០០០ លាន(ដុល្លារ)ជាង។ យើងធ្វើគម្រោងខ្លះច្រើនជាងនេះទៀត ដូចជាព្រលានយន្តហោះធំៗ ជាងនេះទៀត ប៉ុន្តែមិនមានគម្រោងណាដែលគាំទ្រដោយស្មារតីប្រជាជនខ្មែរទូទាំងពិភពលោកដូចនេះ។ ពិតណាស់ មានអ្នកមានយោបល់ជំទាស់។ អ្នកខ្លះខំស្រែកតាមហ្វេសប៊ុករាល់ថ្ងៃដើម្បីឲ្យប្រជាជនលែងជឿទុកចិត្ត លែងគាំទ្រគម្រោងរបស់ខ្មែរមួយនេះ។ ជាគម្រោងដែលមានលក្ខណៈជាតិនិយមនៅត្រង់ថា ប្រជាជនខ្មែរគ្រប់និន្នាការយល់ថាជារបស់ខ្មែរ ជាផលប្រយោជន៍ខ្មែរ។ បន្តិចទៀតកូនខ្មែរនឹងចូលរួមកសាងជាភាគច្រើន ដើម្បីផលប្រយោជន៍ខ្មែរយើង។ ជាគម្រោងដែលប្រជាពលរដ្ឋយល់និងគាំទ្រជាកម្លាំងចិត្តធំណាស់។ ថ្ងៃក្រោយ ទេសចរអាចជិះទូក ហើយឡើងមកមើលកន្លែងនេះ ហើយកំ​ពង់​ស្ពឺ ជាមួយខេត្តទិសនិរតីហ្នឹងគឺតាកែវ កំពត និងកែប កាន់តែមានសក្ដានុពល។ អញ្ចឹងត្រូវប៉ាន់អ្នកកំពង់ស្ពឺថែមទៀត។ កន្លែងនោះនឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចរីកចម្រើន កសិកម្ម កសិ-ឧស្សាហកម្ម ហើយនៅកន្លែងនេះ ដូចដែលខ្ញុំទៅកូរ៉េថ្ងៃមុនយើងមានសក្ដានុពលច្រើន រឿងកសិ-ឧស្សាហកម្ម ដំណាំស្វាយដំណាំអី។ ថ្ងៃមុន ទៅចរចាជាមួយកូរ៉េសុំទម្លាក់ពន្ធនាំចូល ដើម្បីយើងអាចនាំចេញ។

(១៨) ការធ្វើបុណ្យរបស់រាជរដ្ឋាភិបាល គឺធ្វើឲ្យប្រជាជនមានបាន

ក្រៅពីនេះ គ្រាន់តែរោងចក្រនៅទីនេះ មាន(ប្រហែល)៩០០ជាង ហើយកម្មករជាង ១០ម៉ឺននាក់។ យើងនឹងបង្កើនបន្ថែមទៀត។ បានន័យថា រកថវិកាមកដើម្បីដាក់ចូលហោប៉ៅអ្នកកំពង់ស្ពឺ។ នេះហើយការធ្វើបុណ្យនោះ។ សម្រាប់រាជរដ្ឋាភិបាល ការធ្វើបុណ្យគ្មានអីក្រៅពីធ្វើឲ្យប្រជាជនមានបាននោះទេ។ ការធ្វើបុណ្យបែបនេះត្រូវបន្ត ដើម្បីថែរក្សាស្ថិរភាព ជីវភាពរស់នៅ និងសន្តិភាព។ ការធ្វើបុណ្យ គឺធ្វើឲ្យប្រជាជនរីកចម្រើនជីវភាពនេះហើយ ដែលទប់ស្កាត់នូវអំពើជ្រុលនិយម ដែលនាំប្រទេសធ្លាក់ក្នុងភ្លើងសង្រ្គាម។ អញ្ចឹងការធ្វើបុណ្យ ការកសាងគោលនយោបាយដែលផ្អែកទៅលើការផ្ដល់ឱកាសជូនប្រជាពលរដ្ឋរីកចម្រើន ផ្អែកទៅលើមូលដ្ឋានផ្ដល់សិទ្ធិសេរីភាព និងជីវភាពរស់នៅឲ្យកាន់តែរីកចម្រើន គឺជាការធ្វើបុណ្យរបស់រាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ដើម្បីរួមគ្នាកសាងសមិទ្ធផលនិងកសាងប្រទេសជាតិយើង …។

(១៩) ក្នុង ១០០ឆ្នាំ ព្រែកជីកនឹងក្លាយជា​សមិទ្ធផលប្រវត្តិសាស្រ្តដែលកូនចៅជំនាន់សតវត្សរ៍ទី២១ រួមគ្នាបង្កើត ទុកជាស្នាដៃ

សូមអរគុណសាជាថ្មីលោកតា លោកយាយ អ៊ំ ពូមីង បងប្អូន ត្រឡប់ទៅវិញ (ដែលគាំទ្រ)រឿងព្រែកជីកនេះ ហើយយើងនឹងធ្វើឲ្យបានក្នុងពេលឆាប់ៗ ដើម្បីលោកតាលោកយាយអាចបានឃើញទាំងអស់គ្នា។ វាជាគម្រោងប្រវត្តិសាស្រ្តមួយ ក្នុងទីតាំងប្រវត្តិសាស្រ្ត។ តំបន់នេះ នៅសម័យហ៊្វូណន កន្លែងហ្នឹងក៏ជាទីតាំងសំខាន់។ អញ្ចឹងយើងធ្វើ ហើយ(ធ្វើដោយ)កូនខ្មែរ។ នៅក្នុង ១០០ឆ្នាំទៀត ព្រែកជីកនេះនឹងក្លាយជាព្រែកជីក​ប្រវត្តិសាស្រ្ត ថែមទៅលើសមិទ្ធផលដែលកូនចៅជំនាន់ថ្មីក្នុងសតវត្សរ៍ទី២១ រួមគ្នាបង្កើតទុកជាស្នាដៃបន្ត។ ខ្មែរយើងសាងអង្គរ សាងប្រាសាទច្រើន ប៉ុន្តែជាអកុសលយើងធ្លាប់បែកបាក់គ្នា។ ឥឡូវរួមគ្នាហើយ។ យើងកសាងសមិទ្ធផលថ្មីបន្ថែម។ យើងកសាងសមិទ្ធផលកម្រិតស្តង់ដា។ បើនិយាយពីសមិទ្ធផលប្រវត្តិ​សាស្រ្តមានច្រើនកម្រិតធំៗ ដូចយ៉ាងព្រលានយន្តហោះ មិនជាបុរាណ មិនជាសម័យទំនើប ប៉ុន្តែជាសមិទ្ធផលដែលយើងមិនធ្លាប់មានលើទឹកដីរបស់យើង។

[ចប់សេចក្ដីអធិប្បាយ៥]

ទន្ទឹមនឹងការរីកចម្រើនលើគ្រប់វិស័យទំាងផ្នែកពុទ្ធចក្រ និងអាណាចក្រ យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវបន្តចូលរួមអនុវត្ត ដើម្បីពង្រឹងវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែប្រសើរថែមទៀត ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំព្រះករុណាខ្ញុំផ្ទាល់ និងជាពុទ្ធបរិស័ទមួយរូប ខ្ញុំសូមចូលរួមផ្តល់នូវទស្សនទានមួយចំនួន ដូចខាងក្រោម៖

ទី១. មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា គួរមាននូវយុទ្ធសាស្រ្តជាក់លាក់ ដែលធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍមជ្ឈមណ្ឌលដ៏មានសារៈសំខាន់នេះ សម្រាប់បម្រើនូវឧត្តមប្រយោជន៍ព្រះពុទ្ធសាសនា សេដ្ឋកិច្ច សង្គម វប្បធម៌ ព្រមទំាងលើកកម្ពស់នូវកិត្យានុភាពរបស់កម្ពុជា ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។

ទី២. សូម ក្រសួងធម្មការ និង សាសនា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការក្នុងការដាក់ចេញនូវលក្ខណៈបច្ចេកទេស ទម្រង់ និងរចនាបទស្តង់ដាសម្រាប់ការកសាងសំណង់ពាក់ព័ន្ធនឹងវិស័យសាសនា ដើម្បីធ្វើយ៉ាងណាឱ្យបានត្រឹមត្រូវតាមក្រឹត្យក្រម សម្រាប់ទុកជាមរតកដ៏មានតម្លៃសម្រាប់កូនចៅខ្មែរជំនាន់ក្រោយ។

ទី៣. ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស រដ្ឋបាលខេត្តកំពង់ស្ពឺ ត្រូវចូលរួមអភិរក្ស និង អភិវឌ្ឍបរិស្ថានធម្មជាតិនៅទីនេះឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដូចជា ការថែទាំ និងការដាំដើមឈើបន្ថែម និងការអភិរក្សសត្វព្រៃជាដើម។ ក្រៅពីការរួមគ្នាអភិរក្ស និងអភិវឌ្ឍ យើងក៏ត្រូវបន្តថែរក្សាមជ្ឈមណ្ឌលនេះ ឱ្យមានបរិស្ថានល្អ បរិយាកាសរីករាយ និងសុវត្ថិភាព ដើម្បីជាការទាក់ទាញភ្ញៀវទេសចរវប្បធម៌ ដើម្បីធ្វើឱ្យទីកន្លែងនេះផ្ដល់ផលប្រយោជន៍បំផុតដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ជាពិសេស ការទាក់ទាញភ្ញៀវទេសចរវប្បធម៌ ដោយទីកន្លែងនេះស័ក្ដិសមបំផុតសម្រាប់ការអប់រំ លើកកម្ពស់សីលធម៌សង្គម និងការប្រតិបត្តិធុរៈខាងផ្នែកព្រះពុទ្ធសាសនា។

ទី៤. ខ្ញុំស្នើឱ្យ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា សហការជាមួយក្រសួងធម្មការ និងសាសនា ដើម្បីប្រើប្រាស់ទីកន្លែងនេះ ជាកន្លែងពហុវិស័យ ក្នុងការបម្រើផលប្រយោជន៍ដល់វិស័យព្រះពុទ្ធសាសនា បូជនីយដ្ឋានទេសចរណ៍សាសនា និងជាកន្លែងបណ្ដុះគុណធម៌ សីលធម៌ សុជីវធម៌ និងបដិបត្តិសមាធិ ដល់យុវជន និងពុទ្ធបរិស័ទ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

ទី៥. ក្រសួងធម្មការ និងសាសនា ត្រូវបន្តសហការសាមគ្គីគ្នា និងបង្កើនទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀតទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍ និងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលប្រព័ន្ធនេះ បង្កើតជាកម្លាំងចលករយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តការងារព្រមគ្នា និងមានសង្គតិភាពជាមួយគ្នា ទាំងការពង្រឹងអភិបាលកិច្ច និងគុណភាពស្ថាប័ន។ ក្នុងក្របខ័ណ្ឌ «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ការងារត្រូវអនុវត្តប្រកបដោយសហថាមពល (ការផ្គួបថាមពលដោយប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នា) មានកិច្ចសហការជិតស្និទ្ធ ផ្ដល់ព័ត៌មាន និងបំពេញឱ្យគ្នាទៅវិញទៅមក ព្រមទាំងមានការទទួលខុសត្រូវ ដើម្បីរួមគ្នាសម្រេចបានជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ អភិវឌ្ឍ និងផែនការសកម្មភាពនានា។

ទី៦. ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងធម្មការ និងសាសនា ត្រូវបន្តបង្កើនសកម្មភាពអប់រំសីលធម៌ គុណធម៌ សុជីវធម៌ តម្លៃនៃប្រពៃណី សាសនា និងតម្លៃការរស់នៅក្នុងសង្គម ដើម្បីជាការបង្ហាញ និងពន្យល់ដល់ប្រជាជន និងយុវជនឱ្យបានយល់ដឹងកាន់តែជ្រៅជ្រះ ចៀសវាងការប្រព្រឹត្តជាអកុសលបង្កបញ្ហាដល់សង្គម ដើម្បីរួមចំណែកដល់ការសម្រេចបាននូវសង្គមកម្ពុជាមួយដែលមានអារ្យធម៌ខ្ពស់។

មុននឹងបញ្ចប់ ជាថ្មីម្ដងទៀត ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងអំណរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលពុទ្ធសាសនាកម្ពុជា និងមន្ត្រីរាជការ នៃក្រសួងធម្មការ និងសាសនា គណៈសង្ឃនាយក និងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាក់ថ្នាក់ សប្បុរសជននានា ពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានរួមគ្នាបង្កើតបានសមិទ្ធផលថ្មីដ៏ល្អប្រណីតនេះ សម្រាប់ជាទីកន្លែងគោរពបូជា សម្រាប់ពុទ្ធសាសនិកជន។

ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ និងជូនពរ សម្ដេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សីលវន្ត សីលវតី លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទទាំងអស់ សូមមានសុខភាពល្អ ទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ចរៀងៗខ្លួន និងសេចក្តីចម្រើនគ្រប់ប្រការ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរព្រះគុណ និង សូមអរគុណ!

[ផ្ដើមសេចក្ដីអធិប្បាយ៦]

ក្នុងឱកាសនេះផងដែរ សម្រាប់លោកយាយលោកតា ១០០នាក់ (សូមជូន)ក្នុងម្នាក់ៗក្រណាត់សមួយដុំ ថវិកា ២ម៉ឺនរៀល។ ជូនយុវជនកាយាឫទ្ធិ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា សរុប ៣០០នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល។ សាលាស្រុកភ្នំស្រួចថវិកា ២លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្ពពិធីថវិកា ៣លានរៀល និងជូនថវិកា ៥០លានរៀល ដល់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដើម្បីរួមចំណែកគាំពារដល់មជ្ឈមណ្ឌល។ ហើយក៏សូមអំពាវនាវដល់បណ្ដាឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីទាំងអស់ ដែលជាសប្បុរសជន សូមបន្តចូលរួមដើម្បីកសាងនូវសមិទ្ធផលបន្ថែមនៅទីនេះ សម្រាប់ទាំងព្រះពុទ្ធសាសនា ទាំងវិស័យផ្សេងៗទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេសជាតិរបស់យើង។ អរគុណ៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ



នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ 

 

ក្នុងជំនួបនេះដែរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្ដែងនូវក្តីរីករាយដែលបានជួប ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស បន្ទាប់ពីជំនួបដំបូងកាលពីអំឡុងខែកុម្ភៈឆ្នាំ២០២៣។  ឯកឧត្តម ឯកអគ្គរាជទូត បានសំដែងនូវក្ដីរីករាយ និងអរគុណសម្ដេចតេជោដែលបានអនុញ្ញាតឱ្យ ឯកឧត្តម បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសមនៅពេលនេះ។ ឯកឧត្តមបានអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគោរពជូនពរសម្ដេច សូមមានសុខភាពល្អ និងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។

 

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានរំលឹកថា កាលពីជំនួបលើកមុន ក្រោយពេលដែលឯកឧត្តម បានក្លាយជាឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ដែលចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងកម្ពុជា និងចក្រភពអង់គ្លេសមានការរីកចម្រើនជាបន្តបន្ទាប់។ ក្នុងនោះដែរគឺការបើកសាកលវិទ្យាល័យអង់គ្លេសមួយនៅកោះពេជ្រដែលបានបើកដំណើរការជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០២៣​ កន្លងមក ជាមួយនឹងតម្លៃសិក្សាសមរម្យ និងមានផ្ដល់អាហារូបករណ៍ផងដែរ។ 


ឯកឧត្តមពិតជារីករាយដែលមានការចុះហត្ថលេខារវាងចក្រភពអង់គ្លេសជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងថាមពលករកើតឡើងវិញ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ។ 


ឯកឧត្តម ពិតជារីករាយ ដែលមាននិស្សិតខ្មែរដំបូងដែលបានចេញពីសាកលវិទ្យាល័យការពារជាតិរបស់អង់គ្លេស ហើយកន្លងទៅនេះ ក៏មាននាវារបស់អង់គ្លេសបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ  ហើយសង្ឃឹមថានៅពេលខាងមុខ នឹងមាននាវាកងទ័ពជើងទឹករបស់អង់គ្លេសចូលចតជាបន្តបន្ទាប់ទៀត។ 

 

ឯកឧត្តម ឯកអគ្គរដ្ឋទូត ពិតជារីករាយដែលមើលឃើញថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងជាបន្តបន្ទាប់ និងមានការបង្កើតវេទិកាវិនិយោគ ដើម្បីទាក់ទាញការវិនិយោគពីអង់គ្លេសមកកម្ពុជា ។ 

 

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឯកអគ្គរាជទូតអង់គ្លេស ដែលបានលើកពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចបានមានប្រសាសន៍ថា សម្ដេចពិតជារីករាយដែលចក្រភពអង់គ្លេសបានសម្រេចតាមបំណងរបស់សម្ដេច បើកសាកលវិទ្យាល័យមួយនៅក្នុងប្រទេសកម្ពុជា ពីព្រោះថាកន្លងទៅនេះ មាននិស្សិតកម្ពុជាមួយចំនួនបានទៅសិក្សានៅអង់គ្លេស តែពេលនេះ គឺមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅកម្ពុជាតែម្ដង ដែលនឹងកាន់តែមានភាពងាយស្រួល​ ពិសេសការកាត់បន្ថយការចំណាយរបស់និស្សិត។​ អ្វីដែលគួរឲ្យគាត់សម្គាល់មួយទៀតគឺ ការបង្កើតឧទ្យានឧស្សាហកម្មបៃតង ដែលកន្លងមកយើងមានការវិនិយោគដោយកូរ៉េ ដោយជប៉ុន តែឥឡូវនេះ គឺយើងនឹងមានការវិនិយោគដោយចក្រភពអង់គ្លេសបន្ថែមទៀត ក្នុងការវិនិយោគឧស្សាហកម្មបៃតងនេះ។ ទាក់ទងទៅនឹងវេទិកាវិនិយោគកម្ពុជា-អង់គ្លេស សម្ដេចតេជោ បានលើកឡើងថាថ្នាក់ដឹកនាំអង់គ្លេសបានជម្រាបបន្ថែមថា ទោះបីអង់គ្លេសចាកចេញពីសហគមន៍អឺរ៉ុបក៏ដោយ ក៏ប៉ុន្តែគោលនយោបាយរបស់អង់គ្លេសចំពោះកម្ពុជា គឺមិនមានការប្រែប្រួលនោះទេ។ សម្ដេចតេជោបានលើកទឹកចិត្តឲ្យ ឯកអគ្គរាជទូតអង់គ្លេសបន្តធ្វើការជាមួយរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត លើវិស័យពាណិជ្ជកម្ម និងការវិនិយោគនេះ ដើម្បីជំរុញទំហំពាណិជ្ជកម្មឲ្យមានការកើតឡើង។ 

 

ឯកឧត្តម ឯកអគ្គរាជទូតអង់គ្លេស បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺមានថាមពលខ្លាំង មានសកម្មភាពមមាញឹក ដែលផ្ដោតសំខាន់ទៅលើបញ្ហាពាណិជ្ជកម្ម និង ការវិនិយោគ ហើយអង់គ្លេសក៏មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយកម្ពុជា ហើយចក្រភពអង់គ្លេស នឹងជួយឱ្យការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយនេះ មានស្ថិរភាព មានសន្តិសុខមានសន្តិភាព និងគាំទ្ររដ្ឋាភិបាលថ្មី ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ 

 

សម្ដេចតេជោ និង ឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស ក៏បានពិភាក្សាគ្នាផងដែរអំពី សភាពការណ៍នៅមីយ៉ាន់ម៉ា ដំណោះស្រាយ និងវិបត្តិនៅរុស្ស៊ី និងអ៊ុយក្រែន សភាពការណ៍នៅមជ្ឈឹមបូព៌ា និងពិភាក្សាពីសភាពការណ៍សមុទ្រចិនខាងត្បូងផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ថា ការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះថារាជរដ្ឋាភិបាលថ្មី គឺសុទ្ធតែជាកម្លាំងវ័យក្មេង ហើយសុទ្ធសឹងជាធនធានមនុស្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឲ្យរីកចម្រើនបន្តទៀតនាពេលខាងមុខ។ សម្ដេចតេជោបានស្នើឲ្យឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស ជួយក្នុងបញ្ហាអធិការកិច្ច ដោយផ្ដល់នូវបច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រងធនធានមនុស្ស  ក៏ដូចជាបច្ចេកវិទ្យាក្នុងការគ្រប់គ្រងអំពើអសកម្មផ្សេងៗជាដើម។






រាជរដ្ឋាភិបាល បន្តអនុវត្តដោយខ្ជាប់ខ្ជួនក្នុងលើកកម្ពស់សេរីភាពខាងជំនឿសាសនារបស់ប្រជាពលរដ្ឋ




សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតី ប្រកាសដាក់ឱ្យដំណើរការសមិទ្ធផលធំៗចំនួន៣ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា។ នៅលើបណ្ដាញតេឡេក្រាមផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សមិទ្ធផលដែលដាក់សម្ពោធនៅថ្ងៃនេះមានដូចជា៖ ធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ ប្រវែង៣ ១៥០ម៉ែត្រ និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា។


សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ ២១៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ ស្តីពីការកំណត់តំបន់គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ដោយត្រូវបានកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» លើផ្ទៃដីសរុបចំនួន ១២៦ហិកតា ទៅជា តំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងការរៀបចំកសាងអភិវឌ្ឍប្រែក្លាយទៅជាបូជនីយដ្ឋានជាទីគោរពសក្ការៈបូជាដ៏ល្អប្រណិតថ្នាក់ជាតិ អន្តរជាតិ និងជារមណីយដ្ឋានទេសចរណ៍វប្បធម៌បែបព្រះពុទ្ធសាសនា ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដើម្បីបន្សល់ទុកជាមរត៌កដល់កូនចៅជំនាន់ក្រោយ និងដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជា។ 


សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គម្រោងសាងសង់ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាមានចំនួន ៣៨គម្រោង ដែល ប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងការត្រាស់ដឹង ពុទ្ធិ និងបញ្ញា រួមមានការសាងសង់ព្រះចូឡាមុនីចេតិយ ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន ៤ មហាប្រាសាទធម្មចេតិយតូចចំនួន៨ សម្រាប់តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤ ០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនា ផងដែរ។


សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយចារិកជាបាវចនារបស់ប្រទេសជាតិគឺ «ជាតិ សាសនា ព្រះមហាក្សត្រ» នេះគឺបានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជា បន្តអនុវត្តដោយខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការប្រណិប័តន៍សាសនាផ្សេងៗទៀត និងខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម៕






អនុវត្តតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងកសិកម្ម គ្រោងនឹងធ្វើតេស្តរកសារធាតុញៀនសម្រាប់មន្រ្តីរាជការក្រោមឱវាទ



នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមស្តាប់បទបង្ហាញរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាក់ទងនឹងការធ្វើតេស្តរកសារធាតុញៀន នៅទីស្តីការក្រសួងកសិកម្ម។


បន្ទាប់ពីបានស្តាប់បទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យបង្កើតគណៈកម្មាការរៀបចំ និងគ្រប់គ្រងការងារធ្វើតេស្តរកសារធាតុញៀននេះ ដើម្បីសិក្សាឱ្យបានច្បាស់លាស់ពីនីតិវិធីការងារដើម្បីឈានទៅអនុវត្តបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព។


គិតមកដល់ពេលនេះ ឃើញមានមន្រ្តីរាជការស៊ីវិល បានចាប់ផ្តើមធ្វើតេស្តរកសារធាតុញៀនជាបណ្តើរៗ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំមិនប្រើប្រាស់គ្រឿងញៀន ឬមិនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។


សូមបញ្ជាក់ថា ការធ្វើតេស្តរហ័សរកសារធាតុញៀនសម្រាប់មន្ត្រីរាជការ ធ្វើឡើងតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕





សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់មនោគមវិជ្ជាជ្រុលនិយម ដើម្បីថែរក្សាសុខសន្តិភាព


ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់មនោគមវិជ្ជាជ្រុលនិយម ដើម្បីថែរក្សាសុខសន្តិភាព ដែលធានាដល់ការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិយើងតទៅមុខទៀត។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សង្គ្រាមមិនមែនកើតមានដោយសារអាវុធនោះទេ ពោលគឺសង្គ្រាមកើតមានដោយសារផ្នត់គំនិត និងមនោគមវិជ្ជាដែលបានបំពាក់បំប៉នទៅលើមនុស្ស។ ជាក់ស្តែង កាលពីជំនាន់ខ្មែរក្រហម ដោយសារតែមនោគមវិជ្ជាជ្រុលនិយមនេះហើយ ទើបធ្វើឱ្យកូនហ៊ានរាយការណ៍ចាប់ឱពុកម្តាយខ្លួនឯង៕


សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្ដកំពង់ស្ពឺ ដែលបានគាំទ្រ និងទុកចិត្ដមកលើគណបក្សប្រជាជនកម្ពុជា




ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្ដកំពង់ស្ពឺ ដែលបានគាំទ្រ និងទុកចិត្ដមកលើគណបក្សប្រជាជនកម្ពុជាជាពិសេសគឺការបោះឆ្នោតសាកលកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការទុកចិត្តនិងគាំទ្រមកលើគណបក្សប្រជាជនកម្ពុជានេះហើយ ទើបផ្តល់ឱកាសដល់គណបក្សប្រជាជនកម្ពុជា អាចបន្តដឹកនាំប្រទេស និងអនុវត្តគោលនយោបាយរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋ និងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនទៅមុខបន្តទៀត៕





«មហាវិថី ស៊ី ជីនពីង» ជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន


«មហាវិថី ស៊ី ជីនពីង» (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) ដែលមានប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ នឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។


សូមជម្រាបជូនថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា «មហាវិថី ស៊ី ជីនពីង»។


បើតាម ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការប្រសិទ្ធនាម កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា «មហាវិថី ស៊ី ជីនពីង» នឹងក្លាយជាសក្ខីភាពថ្មីមួយថែមទៀតបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចារិកទុកជាអនុស្សាវរីយ៍ជាប្រវត្តិសាស្រ្ត និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមនូវកិត្តិនាម និងកិត្តិស័ព្ទរបស់ ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង រួមទាំងរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិនទាំងអស់ ដែលតែងតែបានគាំទ្រយ៉ាងសកម្មដល់បុព្វហេតុសន្តិភាព ស្ថិរភាព ជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។ 


នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្ថែមថា ការប្រសិទ្ធនាមនេះ ក៏បានបង្ហាញផងដែរនូវជំនឿជឿជាក់លើចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់រវាង កម្ពុជា-ចិន ដែលជាមិត្តដែកថែប និងត្បូងពេជ្រ ហើយត្រូវបានចារិកជាប់ក្នុងបេះដូងរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នៅគ្រប់ជំនាន់មិនអាចបំភ្លេចបាន៕