លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បើតាមការព្យាករណ៍អាកាសធាតុនឹងត្រឡប់ទៅធម្មតាវិញនៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ លោក ក៏បានសំណូមពរដល់កម្មករនិយោជិតទាំងអស់យកចិត្តទុកដាក់ចំពោះសុខភាពទាំងអស់គ្នានៅក្នុងឱកាសដែលអាកាសធាតុចុះត្រជាក់បែបនេះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា លោកតែងយកចិត្តទុកដាក់ចំពោះកងកម្លាំងប្រដាប់អាវុធផងដែរតាមរយៈការចែកអាវរងារផងដែរ។
គួរបញ្ជាក់ថា កាលពីម្សិលមិញ នៅតាមបណ្តាញសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើសារសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរក្នុងពេលវេលាដែលអាកាសធាតុចុះត្រជាក់ខ្លាំងដោយបានបញ្ជាក់ថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស? នៅទីក្រុងភ្នំពេញព្រឹកនេះ ធាតុអាកាសត្រជាក់ខ្លាំង ហើយបន្ថែមដោយខ្យល់ធ្លាក់មកទៀត គឺរងារទាំងព្រឹកតែម្តង។ សូមបងប្អូនឆ្លៀតពេលហាត់កីឡានៅពេលព្រឹកដើម្បីសុខភាព។ ចំពោះបងប្អូនកូនក្មួយដែលជាកងទ័ពការពារនៅតាមព្រំដែន ត្រូវតែថែរក្សាសុខភាពអោយបានល្អ ហើយស្លៀកពាក់ខោអាវរងារការពារខ្លួន អោយបានជាប់កុំអោយមានជំងឺតម្កាត់ផ្សេងៗ»៕

No comments:
Post a Comment