យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាបានបញ្ជាក់ថា រប្រៀបវារៈចំនួន៦រួមមាន៖
១- ព្រះរាជសារព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥។
២- របាយការណ៍ស្ដីពី សកម្មភាពរបស់រដ្ឋសភាសចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៨ និងលើកទី៩ នីតិកាលទី៥។
៣- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម។
៤- ការអនុម័តយល់ព្រមលើពិធីសារ ធ្វើវិសោធកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសាធារណរដ្ឋប្រជាមានិតចិន។
៥- ការពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពី ការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។
៦- ការពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់ស្ដីពី វិសោធកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្ដីពី ប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រ ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧៕

No comments:
Post a Comment