Facebook លោក ស សុខា បានបង្ហោះថា «សូមជម្រាបដំណឹងជូនបងប្អូនប្រជាពលរដ្ឋ ប៉ោយប៉ែត មេត្តាជ្រាបថា ក្រុមគ្រូពេទ្យស្មគ្រចិត្ត ស សុខា នឹងចុះពិនិត្យព្យាបាលជំងឺវះកាត់ ដោយមិនគិតថ្លៃ មិនគិតនិន្នាការនយោបាយ ក្នុងបរិវេនសាលាបឋមសិក្សាទំនប់ក៥ ក្រុងប៉ោយប៉ែត ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ»។
Facebook លោក ស សុខា បានឱ្យដឹងទៀតថា «បងប្អូនប្រជាពលរដ្ឋ ដែលចង់ពិនិត្យព្យាបាលជំងឺវះកាត់ សូមគោរពអញ្ជើញ ទៅកាន់សាលាបឋមសិក្សាទំនប់ក៥ ចាប់ពីម៉ោង៧ព្រឹកតទៅ។ សូមកុំឲ្យឳកាសនេះកន្លងទៅអោយសោះ ព្រោះសុខភាព សំខាន់ជាងអ្វីៗទាំងអស់! មានសុខភាពល្អ ទើបមានអ្វីៗផ្សេងៗទៀត!៕

No comments:
Post a Comment