វត្តមាននៃការអញ្ជើញដល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់បំផុត
ពីឯកឧត្តមបណ្ឌិត កូ កូ អុង (Ko Ko Oo) រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាមីយ៉ាន់ម៉ារ
ឯកឧត្តម ស៊ៀន ប៊ុនវុធ ឯកអគ្គរាជទូតព្រះ រាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ
ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់នៃប្រទេសទាំងពីរកម្ពុជា
មីយ៉ាន់ម៉ារជាច្រើនរូប៕

Monday, June 22, 2015
សម្តេចតេជោបានអញ្ជើញទៅដល់សហភាពមីយ៉ាន់ម៉ារហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលកម្ពុជា ឡាវ មីយ៉ាន់ម៉ារ វៀតណាម លើកទី៧
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា
ក៏ដូចជាបណ្តាប្រមុខរដ្ឋាភិបាលនៃប្រទេសឡាវ វៀតណាម និងប្រទេសថៃ បានអញ្ជើញទៅដល់ចំណតអាកាសយានដ្ឋានអន្តរជាតិ
ណៃពិដោ សាធារណរដ្ឋមីយ៉ាន់ម៉ារ ជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលកម្ពុជា
ឡាវ មីយ៉ាន់ម៉ារ វៀតណាម លើកទី៧ និងកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី
ចៅប្រាយ៉ា មេគង្គ លើកទី៦ នៅទីក្រុងណៃពិដោ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ ដែលនឹងប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២២និងព្រឹកថ្ងៃទី២៣មិថុនា។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment