បច្ចេកវិទ្យា LiDAR ត្រូវ
បានយកមកប្រើប្រាស់ជាលើកដំបូងនៅអាស៊ីសម្រាប់ការស្រាវជ្រាវលើ
វិស័យបុរាណវិទ្យានៅលើស្ថានីយ៍ដែលមានទ្រង់ទ្រាយធំជាងគេក្នុង
ពិភពលោក។
បច្ចេកវិទ្យានេះបានអនុញ្ញាតឲ្យអ្នកស្រាវជ្រាវគូផែនទីលម្អិតបង្ហាញនូវរចនាសម្ព័ន្ធដែលមានលើដី
ជាពិសេស គូរូបភាពដែលអាចមើលឃើញជាទម្រង់3D របស់ស្ថានីយ៍មួយ និងអាចឆ្លុះគម្របព្រៃដែលបិទបាំងរមណីដ្ឋានអង្គរទៀតផង។
LiDAR
ប្រើកាំរស្មីឡាស៊ែរ (Laser) ដែលបំពាក់ក្នុងប្រអប់ធំមួយចាប់ភ្ជាប់
នឹងឧទ្ធម្ភាគចក្រសម្រាប់បាញ់ឆ្លុះមកដី។
នៅខែមេសាឆ្នាំ ២០១២ បច្ចេកវិទ្យាLiDAR បានត្រូវបានយកមកប្រើប្រាស់សម្រាប់ការស្រាវជ្រាវបុរាណវិទ្យានៅលើផ្ទៃដីដែលមានទំហំប្រមាណ៣០០
គម២ ដើម្បីឆ្លុះមើលលើគ្រប់ផ្នែកកណ្តាលនៃឧទ្យានអង្គរ កោះកេរ្តិ៍
និងភ្នំគូលេន ក្នុងគោលបំណងដើម្បីទទួលបានរូបភាពច្បាស់សុក្រឹត្យនិងមានទំហំពិតប្រាកដ។
គម្រោងនេះត្រូវបានផ្តួចផ្តើមរៀបចំ និងទទួលខុសត្រូវបច្ចេកទេសដោយលោក
Damian
Evans តំណាងសាកលវិទ្យាល័យស៊ីដនីប្រទេសអូស្រាលី
ហើយនិងបានការចូលរួមសហការពីក្រុមអ្នកបច្ចេកទេសរបស់អាជ្ញាធរអប្សរាដឹកនាំដោយឯកឧត្តម
ត័ន ប៊ុនស៊ុយ។
ការស្រាវជ្រាវតាមរយៈបច្ចេកវិទ្យានេះបានផ្តល់នូវលទ្ធផល
និងទិន្នន័យដ៏សំខាន់ហួសពីការស្មានដូចជា៖ ការហូរច្រោះដីយ៉ាងខ្លាំងនៅសម័យអង្គរ ការពង្រីកក្រុងយ៉ាងធំជុំវិញអង្គរវត្ត
រចនាសម្ព័ន្ធ ព្រមទាំងទំនប់ទឹកជាច្រើននៅរមណីដ្ឋានភ្នំគូលែន
ការរៀបចំដីកសិកម្ម និងវិស្វកម្មស្របទៅតាមស្ថានភាពដីនៅនៅកោះកែរ។
ក្នុងតំបន់ទាំងបី គឺអង្គរ ភ្នំគូលែន កោះកែរដែលធ្វើការឆ្លុះស្ទង់យើងមើលឃើញស្ថានីយបុរាណជាច្រើនមានដូចជាប្រាសាទ
ការដ្ឋានយកថ្ម និងរចនាសម្ព័ន្ធក្រុងដែលយើងពុំបានស្គាល់ពីមុនមកជាដើម។ល។
នៅឆ្នាំ ២០១២ ស្ថាប័នជាតិ និងអន្តរជាតិចំនួន៨
បានចូលរួមសហប្រតិបត្តិការមួយយ៉ាធំដែលមិនធ្លាប់មាននៅតំបន់អង្គរ
តំណាងប្រទេសចំនួន៧ ហើយបានចូលថវិការួមគ្នាដើម្បីនាំយកបច្ចេកវិទ្យាLiDAR មកប្រើប្រាស់ដែលគម្រោងនោះមានឈ្មោះកាត់ថា
KALC ៕


No comments:
Post a Comment