យោងតាមសេចក្តីជូនព័ត៌មានរបស់
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី
៣០ ខែមីនា ឆ្នាំ ២០១៥នេះ បានបញ្ជាក់ថាលោក ជំទាវ រីតណូ ម៉ាស៊ូឌី (Retno
L.P. Marsudi) រដ្ឋមន្ត្រីការបរទេសថ្មីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី
នឹងអញ្ជើញមកបំពេញទស្សនកិច្ចបង្ហាញខ្លួន នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៣១
ខែមីនា ដល់ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៥។
តាមការគ្រោងទុក លោកជំទាវ
រីតណូ ម៉ាស៊ូឌី (Retno L.P. Marsudi) នឹងជួបពិភាក្សាទ្វេភាគីជាមួយ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment