
សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
នឹងចូលរួមចែករំលែកនូវបទពិសោធន៍ដែលកម្ពុជាមាន ក៏ដូចជាស្វែងយល់ផងដែរ
ពីបញ្ហាប្រឈម និងការវិវត្តនៅក្នុងពិភពលោក
នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងដាវ៉ូ
ប្រទេសស្វីសនៅពេលខាងមុខ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត
ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី។
នារសៀលថ្ងៃទី១៦
ខែធ្នូ ឆ្នាំ២០១៤ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតវឱ្យវលោក សូ ហ្សាន់
ប៉ាឡាឃឹធី រ៉ាវ (Sushant PalaKurthi Rao)
នាយកវទទួលវបន្ទុកវអាស៊ីប៉ាស៊ីហ្វិកនៃវេទិកាវសេដ្ឋកិច្ចពិភពលោក
ចូលវជួបវសម្តែងវការគួរវសម និងពិភាក្សាការងារ។
ឯកឧត្តម
អ៊ាង សុផល្លែត ឱ្យដឹងថា លោក សូ ហ្សាន់ ប៉ាឡាឃឹធី រ៉ាវ (Sushant
PalaKurthi Rao)
បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីអំពីកម្មវិធីនៃការអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកដែលនឹងប្រព្រឹត្តទៅនៅទីក្រុងដាវ៉ូ
ប្រទេសស្វីសនៅពេលខាងមុខ។ លោកនាយកទទួលបន្ទុកអាស៊ី
ប៉ាស៊ីហ្វិកនៃវេទិកាសេដ្ឋកិច្ចពិភពលោកមានប្រសាសន៍បន្តថា
វេទិកាដ៏មានសារៈសំខាន់នោះ នឹងមានអ្នកចូលរួមប្រមាណ ២.៥០០នាក់
ក្នុងនោះ៥០% មកពីវិស័យឯកជន ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុន
ធំៗរបស់ពិភពលោក៤៥% មកពីបណ្តាថ្នាក់ដឹកនាំប្រទេស អង្គការ
អ្នកសិក្សាស្រាវជ្រាវ និងបណ្តាញសារព័ត៌មានផងដែរ។
លោក
សូ ហ្សាន់ ប៉ាឡាឃឹធី រ៉ាវ (Sushant PalaKurthi Rao) មានប្រសាសន៍ថា
វេទិកានោះនឹងផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាសន្តិសុខស្បៀង
និងផ្តល់ឱកាសដល់បណ្តាថ្នាក់ដឹកនាំទាំងផ្នែករដ្ឋាភិបាល
និងវិស័យឯកជនបានជួបពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក។
ឯកឧត្តម
អ៊ាង សុផល្លែត បានឲ្យដឹងថា ដោយយោងតាមបទពិសោធន៍សំខាន់ៗ របស់សម្តេចតេជោ
ដែលធ្លាប់បានចែករំលែក ក្នុងវេទិកាផ្សេងៗដូចជាវេទិកា APEC និងវេទិកាអាស៊ានជាដើម
លោក សូ ហ្សាន់ ប៉ាឡាឃឹធី រ៉ាវ (Sushant PalaKurthi Rao)
សូមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេច
ដើម្បីសម្តេចបានចែករំលែកនូវបទពិសោធន៍ល្អៗ
ជុំវិញបញ្ហាសេដ្ឋកិច្ចរបស់កម្ពុជា-អាស៊ាន និងពិភពលោកនៅក្នុងវេទិកាដាវ៉ូ
នាពេលខាងមុខ។
ជាមួយនឹងការថ្លែងអំណរគុណជូនចំពោះលោក
សូ ហ្សាន់ ប៉ាឡាឃឹធី រ៉ាវ (Sushant PalaKurthi Rao)
ដែលបានជម្រាបជូនសម្តេចអំពីកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោក
សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងថា
សម្តេចនឹងចូលរួមចែករំលែកនូវបទពិសោធន៍ដែលកម្ពុជាមាន
ទន្ទឹមនឹងនោះកម្ពុជានឹងស្វែងយល់ផងដែរ ពីបញ្ហាប្រឈម
និងការវិវត្តនៅក្នុងពិភពលោកនោះផងដែរ៕


No comments:
Post a Comment