
ក្នុងជំនួបដែលធ្វើឡើងនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី នារសៀល ថ្ងៃទី៩តុលានេះ ក្រោយពិជំនួបបានបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា៖ក្នុងជំនួននេះ កញ្ញា គិន សំណាង ប្រធានប្រតិភូ បានគោរពជំរាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ថា ប្រតិភូនាវាយុវជនកម្ពុជា ចំនួន២៩នាក់នេះនឹងទៅចូលរួមកម្មវិធីយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ដែលកម្មវិធីនេះរៀបចំឡើងដោយ រាជរដ្ឋាភិបាលជប៉ុន ហើយក្នុងឱកាសនេះតំណាងឱ្យប្រតិភូនាវាយុវជនកម្ពុជា កញ្ញា បានគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី នូវអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិត មុននឹងចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍យុវជន និងជប៉ុន លើកទី៤១។


ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានជំរាបជូនប្រតិភូទាំងមូលពីកត្តា៤យ៉ាង ដែលនាំឱ្យកម្ពុជាចូលក្នុងសមាគមអាស៊ាន ទី១គឺគោលការណ៍មិនជ្រៀតជ្រែក,ទី២គឺស្មារតី សហគមដែលសម្រេចរាល់បញ្ហាដោយគោលការណ៍ព្រមព្រៀង(កុងសុងស៊ីស) ,ទី៣គឺផលប្រយោជន៍ដែលបានពីការកាត់បន្ថយគម្លាតរវាងអាស៊ានចាស់ និងអាស៊ានថ្មី ,ទី៤គឺជាច្រកចេញការទូតដ៏សំខាន់របស់កម្ពុជា។សម្តេចក៏បានជំរាបជូន ប្រតិភូអំពីបញ្ហាទូទៅ ដែលពាក់ព័ន្ធនឹងនយោបាយ សេដ្ឋកិច្ច ហើយជាទីបញ្ចប់ សម្តេចក៏បានជំរាបជូនប្រតិភូទាំងមូលថា ដំណើរក្នុងនាវាយុវជននេះ គឺតំណាងឱ្យប្រជាជនប្រមាណជាង១៥លាននាក់ គឺមិនជាតំណាងឱ្យបុគ្គលនោះទេ ដូច្នេះត្រូវធ្វើយ៉ាងណារក្សាឱ្យបាននូវកិត្តិយស និងកិត្តិស័ព្ទដើម្បី តំណាងឱ្យប្រទេសជាតិទាំងមូល៕
No comments:
Post a Comment