Pages

Tuesday, September 19, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មាន១៨១ប្រទេសប្រកាន់ជំហរចិនមួយ រួមទាំងសហរដ្ឋអាមេរិកផងដែរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាប្រកាន់គោលនយោបាយចិនមួយ មិនខុសទេ ពីព្រោះ ប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិ១៩៣ប្រទេស ក្នុងនោះមាន១៨១ប្រទេស គឺប្រកាន់ជំហរចិនមួយ រួមទាំងសហរដ្ឋអាមេរិកផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ។

ពាក់ព័ន្ធនឹងពាណិជ្ជកម្មវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើង ត្រូវបង្កើនមិត្តឱ្យបានច្រើន យើងជាប្រទេសតូចមួយ ឱ្យតែមានមិត្តយើងយកឱ្យច្រើនទៅ ហើយទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសតូច ប្រទេសធំ យើងត្រូវតែធ្វើ ដើម្បីផលប្រយោជន៍ទាំងទ្វេពិសេសគឺទាញយកផលប្រយោជន៍មកឱ្យជាតិយើងឱ្យបានច្រើន៕







No comments:

Post a Comment