Pages

Thursday, September 28, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលថ្មីមិនមានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះទេ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា ពាក់ព័ន្ធករណីពន្ធដារ  គឺមិនទាន់មានការសម្រេចជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤ ហើយរាជរដ្ឋាភិបាលថ្មី ក៏មិនមាន បង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះទេ។

សម្តេចធិបតីបានលេីកឡេីងថា  ពន្ធនេះមិនមែនជាពន្ធប្រភេទថ្មី ដែលត្រូវបង្កើតឡើងទេ ហើយកន្លងទៅយើងបានពន្យាក្នុងការអនុវត្តរយៈពេល3ឆ្នាំ កន្លងមកហើយ រហូតទៅដល់ដើមឆ្នាំ2024 ដែលតាមអ្វីដែលឯកឧត្តមអគ្គនាយកនៃអគ្ននាយកដ្ឋានពន្ធដារ បានថ្លែងនៅក្នុងបទសម្ភាសន៍នោះគឺ គ្រោងអនុវត្តនៅដើមឆ្នាំ2024។ ក្នុងករណីដែលមានការប្រែប្រួលចំពោះការអនុវត្តជាក់ស្ដែងគឺខ្ញុំសុំបញ្ជាក់ថា គោលការណ៍ចុងក្រោយ ដែលត្រូវអនុវត្តនោះគឺមិនទាន់មានការសម្រេចរបស់រាជរដ្ឋាភិបាលទេ ដែលត្រូវអនុវត្តឆ្នាំ2024 ឬកែសម្រួលយ៉ាងណា។

នេះបើយោងតាមសារសំឡេងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត  រយៈពេលជាង៤នាទី នារាត្រីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ ៕


No comments:

Post a Comment