Pages

Thursday, October 21, 2021

ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិការផ្តល់ជូនមណ្ឌលកុមារកំព្រាខេត្តកោះកុង

កោះកុង៖ លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងសហការី បានចុះជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ១លានរៀល សម្រាប់កុមារកំព្រា ៩នាក់ និងអ្នកមើលថែកុមារ ២០ម៉ឺនរៀល (ម្នាក់) ក្នុងមណ្ឌលកុមារកំព្រាខេត្តកោះកុង។ ក្នុងនោះលោកអភិបាលរងខេត្តក៏បានឧបត្ថម្ភថវិកា ដើម្បីសាងសង់សំយាបដំបូលអគារស្នាក់នៅរបស់កុមារ ដើម្បីការពារភ្លៀងសាច និងការពារក្តៅផងដែរ។

 នាឳកាសនេះ លោកអភិបាលរងបាននាំប្រសាសន៍ផ្តាំផ្ញើរបស់លោកអភិបាលខេត្ត ដល់ក្មួយៗ ប្អូនៗ កុមារកំព្រារ ត្រូវប្រឹងប្រែងរៀនសូត្រ រៀបចំខ្លួនឲ្យក្លាយជាមនុស្សល្អ និងចូលរួមជួយដល់សង្គម និងប្រទេសជាតិនាថ្ងៃអនាគត។ ក្នុងនោះរដ្ឋបាលខេត្ត នឹងនៅតែបន្តគាំទ្រជួយដោះស្រាយរាល់បញ្ហាដែលកើតមាននៅក្នុងមណ្ឌលកុមារកំព្រាខេត្តកោះកុង។
 សម្ភារដែលមានឧបត្ថម្ភមាន ៖ អង្ករ២បាវ ទឹកសុទ្ធ ១០យួរ  សាច់គោងៀតម២កេស  និងម៉ាស់ ១កេសធំ (២៥០០ម៉ាស់)៕







No comments:

Post a Comment