បន្ទាយមានជ័យ ៖នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ដោយការគូតគូរចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់អំណោយឃីតឧបត្ថម្ភជូនប្រជាពលរដ្ឋ ១០០ គ្រួសារ
តាមរយៈ លោក ស្វាយ ជា អភិបាលស្តីទីស្រុកម៉ាឡៃ និងក្រុមការងារស្រុកចាត់ចែងចែកជូនប្រជាពលរដ្ឋផ្ទាល់នៅទីតាំងនោះ។
សូមជម្រាបផងដែរថានេះជាវប្បធម៌ចែករំលែកដោះស្រាយរបស់ លោកអភិបាលខេត្ត ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ៕
No comments:
Post a Comment