ស្វាយរៀង៖ នៅថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា រួមដំណើរដោយលោកស្រី ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ យកទៅជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទីយប់ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២១ បណ្ដាលខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១ គ្រួសារ មានទំហំ បណ្ដោយ ៧ ម ទទឹង ៦ ម (ខូចខាតទាំងស្រុងរួមនឹងសម្ភារប្រើប្រាស់) របស់ឈ្មោះ សំ ឈួត ភេទ ប្រុស អាយុ ៩៥ ឆ្នាំ នៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល។
អំណោយចែកជូនរួមមាន៖ អង្ករ ៣០ គ.ក្រ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយសម្លរ ២ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់(ភួយ,មុង,សារុង,ក្រមា) ម៉ាស់ ១ ប្រអប់ និងថវិកាចំនួន ២០០,០០០ រៀល ៕
Pages
▼
No comments:
Post a Comment