Pages

Wednesday, October 28, 2020

លោកនាយករដ្ឋមន្រ្តីវៀតណាម ផ្ញើសារជូន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន សម្តែងការព្រួយបារម្ភចំពោះ គ្រោះទឹកជំនន់នៅកម្ពុជា


លោក ង្វៀង សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម បានសរសេរសារលិខិតសួរសុខទុក្ខលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដោយសម្តែងការព្រួយបារម្ភចំពោះ គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជា។

ក្នុងលិខិតដែលទទួលបាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្រ្តី វៀតណាម បានបញ្ជាក់ថា៖ «ខ្ញុំមានក្តីព្រួយចិត្ត និងបារម្ភយ៉ាងខ្លាំងនាពេលទទួលបានដំណឹងថា ការអូសអន្លាយនៃភ្លៀងខ្លាំងបានធ្វើឱ្យខេត្ត-ក្រុងជាច្រើនរបស់ប្រទេសកម្ពុជា រងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ បង្កជន់លិច និងការខូចខាតធ្ងន់ដល់មនុស្ស និងទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា»។

ជំនួសមុខរដ្ឋាភិបាល និងប្រជាជនវៀតណាម លោក ង្វៀង សួនហ្វុក បានផ្ញើជូន លោកនាយករដ្ឋមន្រ្តី អាជ្ញាធរ និងប្រជាជនបណ្តាខេត្ត-ក្រុង ដែលរងផលប៉ះពាល់ ព្រមទាំងបណ្តាក្រុមគ្រួសារដែលមានសមាជិករងគ្រោះថ្នាក់ដោយអកុសល «នូវការសួរសុខទុក្ខដោយស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុត»។

ជាមួយគ្នានេះ លោកមានក្តីជឿជាក់ម៉ុតមាំថា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់ពី លោកនាយករដ្ឋមន្រ្តី ប្រជាជនកម្ពុជា នឹងជម្នះលើការលំបាកទាំងនេះ និងរកជីវភាពប្រក្រតីឡើងវិញ នាពេលឆាប់ៗដ៏ខ្លីខាងមុខ។

ខាងក្រោមនេះជាលិខិតរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម ផ្ញើជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖





No comments:

Post a Comment