Pages

Friday, January 31, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជានឹងបន្តរក្សាយ៉ាងមុតមាំនូវឯករាជ្យភាព នូវរាល់សេចក្តីសម្រេចរបស់យើងលើបន្ទាត់នយោបាយ ក្នុងនិងក្រៅប្រទេស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងបន្តរក្សាយ៉ាងមុតមាំនូវឯករាជ្យភាព នូវរាល់សេចក្តីសម្រេចរបស់យើងលើបន្ទាត់នយោបាយ ក្នុងនិងក្រៅប្រទេស ទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុងវិស័យសន្តិសុខ និងការពារជាតិ ដោយគោរពនូវគោលនយោបាយ អព្យាក្រឹត្យភាពអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃសុក្រទី៣១ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស ដែលពិធីបិទសន្និបាតនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងខិតខំបន្តពង្រឹងចំណងមិត្តភាព សហប្រតិបត្តិការ ទំនាក់ទនង និងភាពជាដៃគូល្អប្រសើរដែលមានស្រាប់ជាមួយប្រទេសជាមិត្តនានា ស្តារឡើងវិញនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយមិត្តចាស់ និងស្វែងរកកសាងទំនាក់ទំនងល្អជាមួយមិត្តថ្មី ជាពិសេសនៅអឺរ៉ុបខាងកើតនិងកណ្តាល នៅអាស៊ីកណ្តាល នៅអាហ្រ្វិក មជ្ឍឹមបូព៌ា និងអាមេរិកឡាទីន។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី លោក មិនដែលធ្វើសេចក្តីសម្រេចណាដើម្បីតម្រូវចិត្តប្រទេសណាមួយនោះទេ លោកមិនធ្វើអ្វីដែលនឹងនាំឱ្យខូចប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជានោះឡើយ៕







No comments:

Post a Comment