Pages

Thursday, September 12, 2019

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនៃស្នងការដ្ឋាននគរបាលខេត្ត

កំពង់ឆ្នាំង៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្ត បានប្រារព្ធធ្វើពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលចំនួន ២៣៧នាក់ ស្រី១០នាក់។
ក្នុងនោះ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមានចំនួន ១២នាក់ ស្រី១នាក់ និងបំពាក់ឋានន្តរស័ក្តិចំនួន ២២៥នាក់ ស្រី០៩នាក់ រួមមាន ៖
– ថ្នាក់អនុសេនីយ៍ឯក ចំនួន ១២៣ នាក់ ស្រី ០៣នាក់
– ថ្នាក់អនុសេនីយ៍ទោ ចំនួន ៧០ នាក់ ស្រី ០៥នាក់
– ថ្នា់ក់អនុសេនីយ៍ត្រី ចំនួន ៣១ នាក់ ស្រី ០១នាក់
– និង ថ្នាក់ព្រិន្ទបាលឯក ចំនួន ០១ នាក់។

ពិធីនេះប្រារព្ធទៅក្រោម អធិបតីលោក ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងដោយមានការចូលរួមពី លោក លោកស្រី ស្នងការរង អធិការនគរបាលក្រុង-ស្រុក និងសមាជិកអង្គពិធីទាំងមូល ៕




No comments:

Post a Comment