Pages

Monday, August 05, 2019

លោកស្រី ម៉ែន សំអន ផ្ញើសារលិខិតជូនពរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ

ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន តាមនាមថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សូមសម្ដែងនូវមនោសញ្ចេតនារីករាយ និងសូមជូនពរបវរមហាប្រសើរជូន លោកនាយករដ្ឋមន្ត្រី សូមប្រកបដោយកម្លាំងមាំមួន សុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ និងអាយុយឺនយូរ ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាតិទទួលបានជោគជ័យថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពលើសកលលោក។
សូមអានសារលិខិតជូនពរខាងក្រោម៖

No comments:

Post a Comment