Pages

Wednesday, August 07, 2019

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែសីហា ខេត្តជាប់សមុទ្រ និងខេត្តជាប់ព្រំដែនវៀតណាម នឹងមានភ្លៀងធ្លាក់ខ្លាំង ពិសេសខេត្តក្រចេះ និងត្បូងឃ្មុំ ប្រឈមជំនន់ទឹកភ្លៀង

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយបន្ថែមទៀត ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែសីហា ដោយបញ្ជាក់ថា នៅរយៈពេល៤ថ្ងៃនេះ ខេត្តជាប់សមុទ្រ និងខេត្តជាប់ព្រំដែនវៀតណាម ពិសេសខេត្តក្រចេះ និងត្បូងឃ្មុំ អាចនឹងមានជំនន់ទឹកភ្លៀង។
ក្រសួងធនធានទឹកបានបញ្ជាក់ថា ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ធ្វើឲ្យស្ថានភាពអាកាសធាតុនៅកម្ពុជាមានលក្ខណៈ៖
– ភ្លៀងនៅតែបន្តធ្លាក់ដដែល គ្រាន់តែនៅតំបន់មាត់សមុទ្រ ភ្លៀង ខ្យល់ នៅតែបន្តកើតមាន និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។
– បណ្តាខេត្តដែលស្ថិតនៅជាប់នឹងព្រំប្រទល់វៀតណាម បរិមាណភ្លៀង នឹងកើនឡើងខ្លាំង ពិសេសខេត្តក្រចេះ និងត្បូងឃ្មុំ ដែលអាចបង្កមាន ជាជំនន់ទឹកភ្លៀង។
– កម្លាំងខ្យល់នៅមានកម្រិតខ្លាំងដដែល គឺ១៥-២០ ម៉ែត្រក្នុងមួយវិនាទី។
ក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអាកាសធាតុផងដែរ ៕

No comments:

Post a Comment