Pages
▼
ព្រះមហាក្សត្រត្រាស់បង្គាប់លើកលែងទោសនិងផ្តល់នីតិសម្បទាឡើងវិញចំពោះលោក គង់ គាំ និងលោក គង់ បូរ៉ា
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យលើកលែងទោស ដោយបានត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញចំពោះសមាជិកអតីតគណបក្សសង្រ្គោះជាតិពីររូប។
បុគ្គលទាំងពីររូបដែលត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខៈ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល ហើយដែលត្រូវបានលើកលែងនៅពេលនេះគឺ៖
១- លោក គង់ គាំ ភេទប្រុស កើតថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៤១ និង
២- លោក គង់ បូរ៉ា ភេទប្រុស កើតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៤៕
No comments:
Post a Comment