Pages

Thursday, January 03, 2019

ឥទ្ធិពលរបស់ព្យុះ ប៉ាប៊ុក និងបង្កឲ្យកម្ពុជាមានអាកាសធាតុចុះត្រជាក់ និងមានភ្លៀងលាយខ្យល់បក់បោកខ្លាំង

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពីតាមដានស្ថានភាពអាកាសធាតុ រួចមកឃើញថា ជ្រលងសម្ពាធខ្ពស់ បានចាប់ផ្តើមចុះខ្សោយ នៅក្នុងសមុទ្រចិនខាងត្បូង មានកើតនូវព្យុះឈ្មោះ PABUK (ព្យុះទី១ ប្រចាំឆ្នាំ២០១៩)។ ព្យុះនេះ នឹងវិវត្តន៍ខ្លួនទៅជាព្យុះទីហ្វុង (TY PABUK) រួចបន្តដំណើរទៅកាន់ភាគខាងត្បូងប្រទេសថៃ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖
១៖ ចាប់ពីថ្ងៃទី២-៣ ខែមករា៖ ធាតុអាកាសត្រជាក់បន្តកើតមាននៅតែបណ្តាជួរភ្នំក្រវាញ ខេត្តភាគឦសាន និងខេត្តប៉ៃលិនប៉ុណ្ណោះ (ត្រជាក់តែពេលយប់ និងពេលព្រឹកព្រលឹម)។
២៖ ចាប់ពីថ្ងៃទី៣-៤ ខែមករា៖ ផ្នែកខ្លះនៃរាជធានី-ខេត្ត ប៉ែកខាងក្រោម រួមនឹងខេត្តកែប កំពត និងខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
បើតាមក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យបងប្អូននេសាទ អ្នកដំណើរតាមសមុទ្រ ជាពិសេសវីរកងទ័ពឈរជើង នៅតាមបណ្តាកោះនានា សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះ ដែលអាចនឹងបង្កឲ្យកើតមានភ្លៀងលាយឡំ ជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៣-៤ ខែមករា ឆ្នាំ២០១៩៕


No comments:

Post a Comment