ការបង្កើតឱ្យមានកម្មវិធីប្រលងប្រណាំងការផ្តល់សេវាសាធារណៈ គឺដើម្បីលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានដែលបានខិតខំបម្រើប្រជាពលរដ្ឋកន្លងមក ក៏ដូចជាជំរុញដល់អាជ្ញាធរភូមិ ឃុំ ខិតខំបន្ថែមឱ្យបានកាន់តែខ្លាំងខ្លាបន្ថែមទៀតក្នុងការបង្ខិតសេវាសាធារណៈឱ្យទៅដល់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ៕
Pages
▼
Wednesday, April 11, 2018
ពិធីសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តជូនរដ្ឋបាលឃុំដែលមានស្នាដៃល្អក្នុងការផ្ដល់សេវាចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ
លោកទេសរដ្ឋមន្រ្ដី ច័ន្ទ សារុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកត្រាំកក់ នាថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តជូនរដ្ឋបាលឃុំដែលមានស្នាដៃល្អក្នុងការផ្ដល់សេវាចុះបញ្ជីអត្រានុកូលដ្ឋានជូន ប្រជាពលរដ្ឋដល់មន្ទីរពេទ្យ មណ្ឌលសុខភាព និងលំនៅដ្ឋាន ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨។ ក្នុងនោះឃុំដែលទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានថវិកាចំនួន ២.០០០.០០០រៀល និងលិខិតសរសើរមួយ ឃុំចំណាត់ថ្នាក់លេខ២ ថវិកាចំនួន ១.៨០០.០០០រៀល និងលិខិតសរសើរមួយ រហូតដល់ឃុំដែលទទួលចំណាត់ថ្នាក់លេខ១៥ ក៏ទទួលបានថវិកាលើកទឹកចិត្តពីសំណាក់ លោកទេសរដ្ឋមន្ត្រី ផងដែរ ដែលថវិកាសរុបទាំងអស់មានចំនួន ១៦លានរៀល។
ការបង្កើតឱ្យមានកម្មវិធីប្រលងប្រណាំងការផ្តល់សេវាសាធារណៈ គឺដើម្បីលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានដែលបានខិតខំបម្រើប្រជាពលរដ្ឋកន្លងមក ក៏ដូចជាជំរុញដល់អាជ្ញាធរភូមិ ឃុំ ខិតខំបន្ថែមឱ្យបានកាន់តែខ្លាំងខ្លាបន្ថែមទៀតក្នុងការបង្ខិតសេវាសាធារណៈឱ្យទៅដល់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ៕
ការបង្កើតឱ្យមានកម្មវិធីប្រលងប្រណាំងការផ្តល់សេវាសាធារណៈ គឺដើម្បីលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានដែលបានខិតខំបម្រើប្រជាពលរដ្ឋកន្លងមក ក៏ដូចជាជំរុញដល់អាជ្ញាធរភូមិ ឃុំ ខិតខំបន្ថែមឱ្យបានកាន់តែខ្លាំងខ្លាបន្ថែមទៀតក្នុងការបង្ខិតសេវាសាធារណៈឱ្យទៅដល់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ៕
No comments:
Post a Comment