Pages

Wednesday, April 04, 2018

ពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារសុខាភិបាល ក្នុងខេត្តតាកែវ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៨

តាកែវ៖ នាថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ លោក អ៊ូច ភា អភិបាល ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពីបិទសន្និបាតបូកសរុប លទ្ធផលការងារសុខាភិបាល ឆ្នាំ២០១៧ និងទិសដៅការងារ ឆ្នាំ២០១៨ របស់មន្ទីរសុខាភិបាលខេត្តតាកែវ។

ក្រោយពីបានស្តាប់នូវរបាយការណ៍សន្និបាតរបស់មន្ទីរសុខាភិបាលរួចមក លោកអភិបាលខេត្ត បានសំដែង នូវការកោតសរសើរ ចំពោះលោកគ្រូ អ្នកគ្រូពេទ្យ និងមន្រ្តីរាជការបម្រើការងារក្នុងវិស័យ សុខាភិបាលរបស់ ខេត្តតាកែវ ទាំងអស់ដែលបានខិតខំបម្រើសេវា សុខាភិបាលជូនប្រជាជាពលរដ្ឋ ជាពិសេសជួយព្យាបាល ដល់ប្រជា ពលរដ្ឋក្រីក្រដោយឥតគិតថ្លៃក្នុងរយៈកាលកន្លងមក រហូតមកដល់ បច្ចុប្បន្ន។

ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្ត បានផ្តាំផ្ញើនូវអនុសាសន៍ មួយចំនួនដល់មន្រ្តីសុខាភិបាលក្នុងខេត្ត តាកែវ ត្រូវខិតខំទ្វេរដង ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍នៃ ក្រមសីល ធម៌វិជ្ជាជីវៈគ្រូពេទ្យ ជាពិសេស និងជាកាតព្វកិច្ចត្រូវជួយពិនិត្យព្យាបាល ដល់ប្រជាពលរដ្ឋក្រីក្រដោយពុំយក កម្រៃ និងមិនត្រូវមានការរើសអើងចំពោះអ្នកជម្ងឺឡើយ ដើម្បីចូលរួម ទាំងអស់គ្នាក្នុងការធ្វើឱ្យប្រសើរឡើង ជាបន្តបន្ទាប់នូវវិស័យសុខា ភិបាលរបស់ខេត្តតាកែវនិយាយដោយឡែក និងជារួមរបស់ប្រទេស ជាតិទាំងមូល ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ៕











No comments:

Post a Comment