Pages

Monday, February 19, 2018

អភិបាលក្រុងកំពង់ឆ្នាំងអំពាវនាវដល់ម្ចាស់ស្ថានីយប្រេង ហ្គាស និងអាជីករលក់ដូរ ត្រូវប្រុងប្រយ័ត្នខ្ពស់ រួមគ្នាការពារកុំឱ្យកើតមាននូវគ្រោះអគ្គីភ័យ

កំពង់ឆ្នាំង៖ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេង ហ្គាស អាជីករលក់ដូរផ្សារលើ ផ្សារក្រោម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវរួមគ្នាការពារកុំឱ្យកើតមាននូវគ្រោះអគ្គីភ័យ ក្នុងឱកាសដែលលោកបាន ចុះពិនិត្យ និងណែនាំម្ចាស់ស្ថានីយដេប៉ូលក់ប្រេង ហ្គាស កន្លែងឆ្អើរត្រី អាជីវករលក់ដូរនៅទូទាំងក្រុងកំពង់ឆ្នាំង។

លោក យិន សាវ៉េន ក៏បានផ្តាំផ្ញើដល់ម្ចាស់ស្ថានីយ ដេប៉ូលក់ប្រេងហ្គាស អ្នកឆ្អើរត្រី អាជីវករលក់ដូរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមឧបករណ៍ពន្លត់អគ្គីភ័យ ជាប់ជាប្រចាំ ក្រែងមានគ្រោះអគ្គីភ័យណាមួយ កើតឡើយដោយយថាហេតុ ដែលលោកបានបញ្ជាក់ថា ការពារមុន ទើបយើងអាចទប់ស្កាត់បានទាន់ពេលវេលា៕




No comments:

Post a Comment