លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ដូចនេះ ក្នុងពិធីអញ្ជើញជាអធិបតីភាពក្នុងពិធី បិទសន្និបាតបូកសរុបការងារទេចរណ៍ និង ចែកជ័យលាភីទីក្រុងស្អាតលើកទី២ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោកនាយករដ្ឋមន្ត្រីបានបន្តថា «សង្ឃឹមថាអ្នកទាំងអស់គ្នា ខិតខំធ្វើយ៉ាងម៉េច ទប់ស្កាត់កុំឱ្យមានភេរវកម្មចូលមកក្នុងប្រទេស ការពារនូវសន្តិភាព កុំឱ្យប្រទេសយើងធ្លាក់លេចលង់ទៅក្នុងសង្គ្រាមសារជាថ្មីម្តងទៀត យើងមានបទពិសោធន៍ឈឺចាប់គ្រប់គ្រាន់ណាស់ហើយ ហើយយើងក៏មានបទពិសោធន៍មើលឃើញអំពីការអភិវឌ្ឍ ក្នុងរយៈពេល ដែលប្រទេសកម្ពុជាយើងមានសន្តិភាព»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ទៀតថា «ដូច្នេះសង្ឃឹមថា មិនមែនគ្រាន់តែជាបញ្ហាភេរវកម្មវាយប្រហារប៉ុណ្ណោះទេ ក៏ប៉ុន្តែគ្រាន់តែចោលួចតូចតាចក៏មិនត្រូវមាននៅតាមតំបន់ទេចរណ៍នានាដែរ យើងមាននគបាលសម្រាប់ផ្នែកទេសចរណ៍របស់យើង ដែលចាំបាច់ត្រូវខិតខំពង្រឹងវិស័យនេះព្រោះថាមានតែតំបន់សុវត្ថិភាពប៉ុណ្ណោះ ដែលទេសចរណ៍មកលេង ហើយទាក់ទាញគេមកលេងម្តងហើយ គេនឹងមកលេងសារជាថ្មីម្តងទៀតដោយនាំមកជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ចំណុចអស់ទាំងនេះ គឺជាចំណុចដែលយើងប្តូរផ្តាច់»។
លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា «បើទោះបីជានរណាគេថាយ៉ាងណាក៏ដោយ ប៉ុន្តែសន្តិភាពវាមានតម្លៃណាស់សម្រាប់ជីវិតរបស់យើងទាំងអស់គ្នា សម្រាប់ការអភិវឌ្ឍរបស់យើងទាំងអស់គ្នា សម្រាប់អ្នកដែលគេមិនសប្បាយចិត្តនឹងយើង គឺជារឿងរបស់គេ ប៉ុន្តែជាតិសាស្ត្ររបស់គេមិនបានមកស្លាប់ជាមួយយើងនោះទេ គឺមានតែប្រជាជនយើងតែប៉ុណ្ណោះ យើងមានបទពិសោធន៍គ្រប់គ្រាន់ណាស់យើង ដែលយើងងើបឈឡើងទាំងលំបាកវេទនាទម្រាំមានពេលនេះ»៕

No comments:
Post a Comment