Pages

Thursday, December 14, 2017

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ផ្ញើសារលិខិតជូនពរលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួបកំណើតគម្រប់៦៣ឆ្នាំ ឈានចូល៦៤ឆ្នាំ

នៅក្នុងឱកាសនៃការប្រារព្ធខួបកំណើតរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន គម្រប់៦៣ឆ្នាំ ឈានចូល ៦៤ ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តាមនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃទីស្តីការគណៈរដ្ឋ​មន្រ្តី រូបលោកផ្ទាល់ និងភរិយា សូមសម្តែងនូវសេចក្តីអំណរសាទរដ៏ស្មោះអស់ពីដួងចិត្ត និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង និងសូមជូនពរលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានសមប្រកបដោយកាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ថ្មីៗធំធេងថែមទៀតជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងស្វះស្វែងរកជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិដើម្បីជួយដល់ទុរគតជន ជនចាស់ជរា ជនងាយរងគ្រោះ កុមារកំព្រា ជនគរថ្លង់ យុទ្ធជនរបួស ជនពិការ និង​ជនងាយរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានបន្ថែមនៅក្នុងសារលិខិតជូនពរ ថា លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន គឺជាកុលធីតាខ្មែរដ៏ឆ្នើមមួយរូប ជាស្រ្តីដឹកនាំគំរូល្បាញល្បីដែលប្រកបដោយសីលធម៌ គុណធម៌ និងទេពកោសល្យដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ជាតិមាតុភូមិកម្ពុជា ព្រមទាំងជាឧត្តមភរិយាដ៏ប្រពៃថ្លៃថ្លាជាមាតា និងជីដូនប្រកបដោយចរិយាធម៌ និងព្រហ្មវិហាធម៌យ៉ាងវិសេសវិសាលបំផុត៕




No comments:

Post a Comment