Pages
▼
Wednesday, December 20, 2017
(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ជាមោទនភាពរបស់កម្ពុជា ក្នុងការកាត់បន្ថយអត្រាអ្នកជក់បារី និងជំងឺអេដស៍
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា បើពិនិត្យមើលនៃរយៈពេលនៃការជួបជុំសួរសុខទុកជាមួយកូនក្មួយកម្មករកម្មការិនីប្រមាណជាង ៣០ម៉ឺននាក់រួចមកហើយនេះ ពេលដែលយុវជនយុវនារីចូលមកថតរូប selfie គឺលោកមិនបានធុំក្លិនផ្សែងបារីនោះទេ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចនេះគឺជាមោទនភាពរបស់យើងក្នុងការកាត់បន្ថយការជក់់បារីនៅកម្ពុជា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់នៅរោងចក្រតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា «យើងមិនមានកំណើនការជក់បារីនៅកម្ពុជានោះទេក្នុងចំណោមយុវជន សូម្បីតែមនុស្សចាស់ក៏លែងជក់បារីដែលឥឡូវនេះ នៅពេលដែលប្រទេសដទៃរារាំងលែងកើតហើយ» លោកបានបន្តថា «កំណើនយុវជនយុវនារីនៅប្រទេសក្រៅ គឺមានចំនួនកាន់តែច្រើនទៅៗ ប៉ុន្តែកម្ពុជាចំណុចទាក់ទឹនរបស់យើងទៅលើការទប់ស្កាត់ការ ការកាត់បន្ថយ និងឈានទៅបញ្ចប់ការជក់បារី គឺយើងមិនបានធុំក្លិនបារីចេញពីយុវជនយុវនារីនោះទេ»។
លោកនាយករដ្ឋមន្ត្រីបានបន្តថា មួយផ្នែកទៀតក៏ជាមោទនភាពរបស់យើងដែរ គឺការកាត់បន្ថយនៅក្នុងក្របខណ្ឌទូទាំងប្រទេសនៅអត្រាឆ្លងមេរោគអេដស៍ ដែលប៉ុន្មានឆ្នាំមុនបានរាតត្បាតនៅក្នុងប្រទេសយើង ជាពិសេសនៅក្នុងសម័យអ៊ុនតាក់។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា «អ៊ុនតាក់បាននាំមកជំងឺអេដស៍ចូលកម្ពុជា ដល់ដកទៅវិញក៏បានបន្សល់ជំងឺអេដស៍នេះឱ្យយើង តែយើងបានធ្វើកិច្ចការងារនេះ មិនមានកំណើននៃអត្រាកើនឡើងនៃអ្នកមានជំងឺអេដស៍ទេ ក៏ប៉ុន្តែផ្ទុយទៅវិញគឺ អ្នកផ្ទុកមេរោគអេដស៍មានការថយចុះជាមួយនឹងការយកចិត្តទុកដាក់ក្នុងការផ្តល់ថ្នាំពន្យាជីវិត និងកាត់បន្ថយការឆ្លងបន្ត»។
No comments:
Post a Comment