Pages

Thursday, September 14, 2017

ឧត្ដមសេនីយ៍ឯក ហុង វិណុល បានសំណូមពរឱ្យកម្លាំងជំនាញទាំងអស់ ពង្រឹងការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ឧត្ដមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ តំណាងនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយការពង្រឹងការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ពិធីផ្សព្វផ្សាយនេះមានការចូលរួមពីសំណាក់ លោកមេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរព័ត៌មានសន្តិសុខ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើននាក់បានអញ្ចើញចូលរួមផងដែរ។ លោកវរៈសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឡើងអានរបាយការណ៍ស្វាគមន៍ដល់ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អំពីលក្ខណ:ភូមិសាស្រ្តខេត្ត សភាពការណ៍សន្តិសុខ និងបទល្មើសធនធានធម្មជាតិផងដែរ។

ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទបង្ហាញ ស្ដីពីយន្តការគ្រប់គ្រង និងដឹកនាំបញ្ជាការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ឧត្ដមសេនីយ៍ឯក ហុង វិណុល បានមានប្រសាសន៍លើកឡើងថា ការងារស្រាវជ្រាវព័ត៌សន្តិសុខ មាន០៣ចំណុចសំខាន់ៗ គឺ សន្តិសុខជាតិ សន្តិសុខសង្គម និងសន្តិសុខសាធារណ:។ លោក ក៏បានសំណូមពរឱ្យកម្លាំងជំនាញទាំងអស់ ពង្រឹងការងារស្រាវជ្រាវព័ត៌មាន សន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិឱ្យយកចិត្តទុកដាក់ និងស្រាវជ្រាវយកព័ត៌មាន និងស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើសព្រៃឈើ បទល្មើសរ៉ែ បទល្មើសសត្វព្រៃបទល្មើសនេសាទជាដើម៕





No comments:

Post a Comment