Pages

Thursday, September 07, 2017

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៧ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ស​ ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

ពិធីប្រកាសតែងតាំងមុខតំណែងថ្មីនេះត្រូវបានផ្ទេរភារកិច្ច លោក អ៊ុច សុខុន ពីស្នងការរងនគរបាលរាជ ធានីភ្នំពេញ មកជាស្នងការនគរបាលខេត្តបាត់ដំបង ជំនួសលោក ស ថេត ពីស្នងការនគរបាលខេត្តបាត់ដំបង ត្រូវទទួលភារកិច្ច និងមុខតំណែងថ្មីជាអគ្គស្នងការរងនគរបាលជាតិ ។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពី លោកមេបញ្ជារងយោធភូមិភាគទី៥ មេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ស្នងការរង អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ៕











No comments:

Post a Comment