លោកស្រីឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងកោតសសើរចំពោះលោក លោកស្រី សមាជិក សមាជិកា និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលដ៏មមាញឹកនិងមានតម្លៃដើម្បីចូលរួមជាមតិយោបល់យ៉ាងផុសផុលនៅក្នុងអង្គសិក្ខាសាលារយៈពេលពេញមួយថ្ងៃដ៏មានសារៈសំខាន់នេះ។
លោកស្រី ម៉ែន សំអន ក៏បានលើកឡើងផងដែរអំពីគោលបំណងនៃការតាក់តែងច្បាប់នេះគឺក្នុងន័យកំណត់អំពីការដឹកនាំ និងការគ្រប់គ្រងលើវិស័យអធិការកិច្ចប្រកបដោយនិរន្តរភាព ដើម្បីអភិវឌ្ឍសង្គម សេដ្ឋកិច្ច អភិបាលកិច្ចល្អ និងនីតិរដ្ឋ និងមានគោលដៅជំរុញស្ថាប័នសាធារណៈ ស្ថាប័នមិនមែនរដ្ឋឱ្យបំពេញភារកិច្ចប្រកបដោយសក្តានុពលភាព តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព តាមរយៈការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានដើម្បីបង្ការ ទប់ស្កាត់ កែលម្អ រាល់បទល្មើសអធិការកិច្ចដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសផងដែរ៕


No comments:
Post a Comment