លោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ បានដឹកនាំគណៈប្រតិភូខេត្តបាត់ដំបង ចូលរួមសន្និសីទសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងខេត្តជីលីន នៃសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពិធីចុះហត្ថលេខាលើគម្រោងផ្សេងៗ ក្នុងនោះក៏មានការចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយរដ្ឋាភិបាលខេត្តជីលីន នៃសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារភ្នំពេញ។
អនុស្សរណៈយោគយល់គ្នារវាងរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋាភិបាលខេត្តជីលីន នៃសាធារណរដ្ឋប្រជាមានិតចិនផ្តោតសំខាន់លើ វិស័យឧស្សាហកម្ម សេដ្ឋកិច្ច កសិកម្ម ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម វារីវប្បកម្ម និងវិស័យពាក់ព័ន្ធផ្សេងៗទៀត៕


No comments:
Post a Comment