Pages
▼
ធនាគារជាតិនៃកម្ពុជាកំណត់មិនឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកការប្រាក់លើសពី១.៥ភាគរយក្នុង១ខែ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ បានចេញសេចក្តីប្រកាស លម្អិតជុំវិញការកំណត់អត្រាការប្រាក់ ឥណទាន (កម្ចី) ក្នុងកម្រិតមិនឱ្យលើសពី១៨% ក្នុងឆ្នាំ ឬ១.៥ភាគរយក្នុង១ខែ។សេចក្តីប្រកាសធនាគារជាតិបានបញ្ជាក់ថា ប្រកាសនេះធ្វើឡើងក្នុងគោលដៅការពារអតិថិជន ពីការគិតអត្រាការប្រាក់ខ្ពស់ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ ឥណទានឱ្យមានប្រសិទ្ធភាព។ ការអនុវត្តអត្រាការប្រាក់មិនឲ្យលើសពី១៨% ឬ ១.៥%ក្នុងមួយខែ គឺចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ជាកំហិត៕
No comments:
Post a Comment