Pages

Thursday, March 02, 2017

លោក យឹម សុវណ្ណ ស្នើសុំលោក សម រង្ស៊ី ឲ្យអន្តរាគមន៍បានធ្វើជាអគ្គលេខាធិការបក្ស!

លោក យឹម សុវណ្ណ បានផ្ញើលិខិត១ ជូនទៅលោក សម រង្ស៊ី ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធមិនទទួលយកតួនាទីជាអនុប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែ ជាជំនួសវិញ លោក យឹម សុវណ្ណ បានសុំឲ្យលោក សម រង្ស៊ី ជជែកជាមួយលោក កឹម សុខា ដើម្បីឲ្យគាត់បានធ្វើជាអគ្គលេខាធិការបក្សវិញ។ នេះបើយោងតាមខ្លឹមសារលិខិតរបស់លោក យឹម សុវណ្ណ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ដែលបណ្តាញផ្សព្វផ្សាយសង្គម ហ្វេប៊ុក មានឈ្មោះ យុវតីសង្គ្រោះជាតិ បានបង្ហោះផ្សាយនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក យឹម សុវណ្ណ បានសរសេរខ្លឹមសារជូនទៅលោក សម រង្ស៊ី យ៉ាងនេះថា៖

ខ្ញុំ​ យឹម សុវណ្ណ សមាជិក​គណៈអចិន្ត្រៃ​យ៍ គណៈកម្មាធិការ​នាយកគណបក្សសង្គ្រោះ​ជាតិ ខ្ញុំ​សូម​គោរព​ជម្រាប​ជូន​លោកប្រធាន អំពី​គោល​ជំ​ហរចុង​ក្រោយ​របស់​ខ្ញុំដូចតទៅ៖
​សុំ​ទោស ដែល​ខ្ញុំមិនបាន​គោរព​តាម​ការ​ណែ​នាំ​របស់​លោកប្រធាន​ ដែល​បាន​សម្រេច​ឲ្យ​ខ្ញុំធ្វើ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។
ប៉ុន្តែ​ ជាជំ​នួស​វិញ ខ្ញុំ​សូម​លោកប្រធានត្រូវ​តែដោះ​ស្រាយ​ និង​​ទាម​ទារឯកឧត្តម​ កឹម សុខា ​ឲ្យ​បាន​ជាដាច់​ខាតឲ្យ​ខ្ញុំ​បាទ​បាន​ធ្វើ​ជា​អគ្គ​លេខាធិការ​បក្ស​ ដើម្បី​ក្តាប់​កម្លាំង​ និង​មាន​អំ​ណាច​​ទប់​ទល់ជាមួយឯកឧត្តម​ កឹម សុខា កុំ​ឲ្យ​ក្តោប​ក្តាប់​បក្ស​សង្គ្រោះ​ជាតិ​យើង​ទាំង​មូល​បាន​ ពី​ព្រោះឯកឧត្តម​ កឹម សុខា មាន​ផែនការ​ ដាក់​ យ៉ែម ប៉ុញ្ញរិទ្ធ ជា​អគ្គ​លេខាធិការ​បក្ស​សង្គ្រោះ​ជាតិ​។

ដោយ​យោង​លើ​សភាព​ការ​ចាំបាច់ អាស្រ័យហេតុនេះ សូម​ លោកប្រធាន ​ពិនិត្យ សម្រេច និង​ដាក់ចេញ​នូវ​វិធាន​ការជា​បន្ទាន់​បំ​ផុត​។




No comments:

Post a Comment