Pages
▼
Friday, February 19, 2016
ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថាកម្ពុជាយកឆ្នាំ ២០១៦ ជាឆ្នាំកំណត់យុទ្ធសាស្ត្រស៊ីហ្គេម
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោងខុន បានថ្លែងថា ក្នុងការត្រៀមលក្ខណៈនេះ កម្ពុជាបានយកឆ្នាំ២០១៦ នេះ គឺជាឆ្នាំកំណត់នូវយុទ្ធសាស្ត្រ ។ ប្រសាសន៍របស់ ឯកឧត្តម ថោង ខុន ដែលយកឆ្នាំ ២០១៦ កំណត់យុទ្ធសាស្ត្រនេះ បានធ្វើឡើងក្នុងមហាសន្និបាតមួយ នៅថ្ងៃទី១៨ ខែកុម្ភៈនេះ ក្នុងក្រសួងទេសចរណ៍ ។
ប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រព្រឹត្តទៅ ស្របពេលដែលកម្ពុជាបានត្រៀមរៀបចំការប្រកួតល្បែងកីឡាជាតិ ចាប់តាំងពីឆ្នាំ ២០១៦នេះផងដែរ… ហើយការប្រកួតកីឡាជាតិនេះ នឹងត្រូវធ្វើដោយទៀងទាត់ក្នុងរយៈពេល ២ឆ្នាំម្តង យ៉ាងហោចឱ្យយបានបួនដងរហូតដល់ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម ។
ទោះជាយ៉ាងណាក៏ដោយ មានសេចក្តីរាយការណ៍រិះគន់ថា មានសហព័ន្ធកីឡាជាតិមួយចំនួន មិនទាន់មានសកម្មភាពអ្វីលេចចេញជារូបរៀងដែរ ដែលចាំបាច់ត្រូវតែមានផែនការជាបន្ទាន់ ក្នុងការសម្រេចគោលដៅជាយុទ្ធសាស្ត្រសម្រាប់ត្រៀមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ។
ឯកឧត្តម ថោង ខុន ត្រូវគេដកស្រង់ប្រសាសន៍ដែលព្រមានថា បើសហព័ន្ធណាមួយ នៅមិនទាន់មានសកម្មភាពអ្វីទៀតនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងមានវិធានការក្ដៅ ដើម្បីជំរុញសហព័ន្ធនោះ ឲ្យមានសកម្មភាព បើពុំដូច្នេះទេ សហព័ន្ធនោះនឹង ត្រូវប្រឈមនឹងការដកសិទ្ធិចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗតែម្ដង ។ កម្ពុជាមានសហព័ន្ធជាតិចំនួន៥ ដែលសហព័ន្ធមួយមិនមែនជាប្រភេទកីឡាអូឡាំពិកឡើយ គឺសហព័ន្ធកីឡាគូប៊ូដូ និងយូដូ ឯមួយសហព័ន្ធទៀត ជាសហព័ន្ធក្របខណ្ឌអន្តរជាតិ គឺសហព័ន្ធគុនខ្មែរអន្តរជាតិ និង ៣សហព័ន្ធទៀត រួមមានសហព័ន្ធក្របខណ្ឌអូឡាំពិក គឺសហព័ន្ធបាញ់កាំភ្លើង កីឡាស្គីទឹកកក និងសហព័ន្ធទូកក្ដោង ៕
No comments:
Post a Comment