Pages
▼
អគ្គីសនីជូនដំណឹងពីការដាច់ភ្លើង បណ្តោះអាសន្នក្នុងសប្តាហ៍នេះ
អគ្គិសនីកម្ពុជាសូមជូនដំណឹងថា
តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល
និងខេត្តស្វាយរៀងនឹងរងការដាច់ចរន្តអគ្គីសនីបណ្តោះអាសន្នប្រមាណយ៉ាងតិច
៧ម៉ោង ក្នុងរយៈពេល ៤ថ្ងៃ ក្នុងសប្តាហ៍នេះ ។ យោងតាមអគ្គីសនីកម្ពុជា
ការដាច់ចរន្តអគ្គីសនី នឹងមានរវាងពីថ្ងៃទី២៨ ដល់ ៣១ ខែមករា ឆ្នាំ
២០១៦ ។
សេចក្តីរាយការណ៍បង្ហាញថា នៅថ្ងៃព្រហស្បតិ៍ទី២៨ ខែមករា
តំបន់ដែលរងការដាច់ភ្លើងគឺៈ
ទី១- ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា…
ទី២- ស្ថិតនៅក្នុងសង្កាត់វឌ្ឍន:ភាព ក្រុងតាខ្មៅ
ខេត្តកណ្តាល…
ទី៣- ស្ថិតនៅភូមិដំណាក់ធំ… ភូមិដំណាក់២…
ភូមិដំណាក់៣ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ…ភូមិគោកចំបក់ … ភូមិត្រពាំងថ្លឹងក្នុងសង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ…
ទី៤- ស្ថិតនៅភូមិជ្រោយបាសាក់…ភូមិអូរអណ្តូង…ភូមិព្រែកតាពៅ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ
រាជធានីភ្នំពេញដែលនឹងត្រូវដាច់ភ្លើងចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច
។
នៅថ្ងៃសុក្រទី២៩ ខែមករា
តំបន់ដែលរងការដាច់ភ្លើងគឺៈ
ទី១- ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន…
ទី២- ស្ថិតនៅភូមិដំណាក់ធំ… ភូមិឫស្សី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ…
ទី៣- ស្ថិតនៅភូមិទួលពង្រ… ភូមិត្រពាំងថ្លឹង
ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
ទី៤- ស្ថិតនៅភូមិជ្រោយបាសាក់ ភូមិអូរអណ្តូង
ភូមិព្រែកតាពៅ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
នឹងត្រូវដាច់ភ្លើងចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច ។
នៅថ្ងៃសៅរ៍ទី៣០ ខែមករា តំបន់ដែលរងការដាច់ភ្លើងគឺៈ
ទី១- ស្ថិតនៅភូមិកោះនរា… ភូមិឫស្សីស្រស់
ក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅ…
ទី២- ស្ថិតនៅភូមិព្រៃល្ង… ភូមិស្រែជំរៅ…
ភូមិព្រៃស្ពឺ… ភូមិដំណាក់ត្រយឹង…
ភូមិព្រៃកំបុត… ភូមិព្រៃសណ្តែក
ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
ទី៣- ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥
ចាប់ពីភូមិផ្សារលិច ក្នុងសង្កាត់ព្រែកព្នៅ
ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ រហូតដល់ឃុំព្រែកតាទែន ក្នុងស្រុកពញាឭ
ខេត្តកណ្តាលនឹងត្រូវដាច់ភ្លើងចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច ។
នៅថ្ងៃអាទិត្យទី៣១ ខែមករា
តំបន់ដែលរងការដាច់ភ្លើងគឺៈ
ទី១- ស្ថិតនៅតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិ
ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន…
ទី២- ស្ថិតនៅភូមិឃ្មួញ… ភូមិសំរោង…
ភូមិត្រពាំងរាំង ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ…
ទី៣- ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥
ចាប់ពីភូមិផ្សារលិចក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ
រាជធានីភ្នំពេញ រហូតដល់ឃុំព្រែកតាទែន ក្នុងស្រុកពញាឭ ខេត្តកណ្តាល
ទី៤- ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១
ចាប់ពីភូមិព្រែកធំ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ
រហូតដល់ក្រុងស្វាយរៀង ក្នុងខេត្តស្វាយរៀង
នឹងត្រូវដាច់ភ្លើងចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច។
អគ្គីសនីកម្ពុជា បានបញ្ជាក់ថា ការដាច់ភ្លើងនេះ
ដោយសារមានការជួសជុល… ការផ្លាស់ប្តូរដំឡើងបរិក្ខារ
និងរុះរើគន្លងខែ្សបណ្តាញដើម្បីបង្កលក្ខណ:ដល់ការដ្ឋានពង្រីកផ្លូវ ។
ទាក់ទងនឹងការផ្អាកអគ្គីសនីនេះផងដែរ នៅក្នុងខេត្តកំពង់ចាម
ដែលមានតំបន់ខ្លះទទួលភ្លើងពីអគ្គីសនី វៀតណាមនោះវិញ
មានការជូនដំណឹងថាក៏មានការផ្អាកចរន្តអគ្គីសនីរយៈពេល ១២ម៉ោង
ផងដែរនៅថ្ងៃចុងសប្តាហ៍ជិតមកដល់នេះ ។
សេចក្តីជូនដំណឹងអគ្គីសនីកំពង់ចាមបានឱ្យដឹងថា អតិថិជននានាដែលកំពុងប្រើប្រាស់អគ្គីសនីសាខាមេមត់
គឺរួមមាននៅក្នុងឃុំដារ… ឃុំមេមត់… ឃុំទ្រៀក និងឃុំត្រមូង គឺនៅថ្ងៃទី៣០ និង ៣១
ខែមករាខាងមុខនេះ ការដាច់ភ្លើងនឹងមានចាប់តាំងពីម៉ោង៤
ទាបភ្លឺដល់ម៉ោង៦ ល្ងាចក្នុងរយៈពេល ២ថ្ងៃជាប់គ្នានេះ៕
No comments:
Post a Comment