
អតីត ប្រធានគណៈកម្មាធិការប្រជាជន ក្រុងព្រះសីហនុលោកព្រឹទ្ធាចារ្យ ជុំ ហ៊ល ដែលមានស្នាដៃកសាងជាតិ និងបំរើជាតិមាតុភូមិបានទទួលមរណភាពហើយកាលពីថ្ងៃអាទិត្យទី៥ ខែតុលា ឆ្នាំ២០១៤ ក្នុងជន្មាយុ៨៤ឆ្នាំ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានអមដំណើរពីមន្ត្រី អ្នកមុខអ្នកការក្នុងជួររាជរដ្ឋាភិបាល និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី ០៨ តុលានេះ បានអញ្ជើញចូលរួមផ្តល់ជាកិត្តិយសគោរពវិញ្ញាណក្ខន្ធ ជាការគោរពលាជាលើកចុងក្រោយ និងបានបំពាក់មេដាយជាតូបការ ជាកិច្ចបច្ឆាមរណៈ ជូនសពលោក ព្រឹទ្ធាចារ្យ ជុំ ហ៊ល អតីតប្រធានគណកម្មាធិការប្រជាជនក្រុងព្រះសីហនុ ដោយសមានចិត្តដ៍ក្រៀមក្រំ អាឡោះអាល័យ និងសោកស្តាយជាទីបំផុត បន្ទាប់ពីព្រឹទ្ធាចារ្យ ជុំ ហ៊ល បានទទួល មរណៈភាព កាលពីថ្ងៃអាទិត្យទី ០៥ តុលា ២០១៤ វេលាម៉ោង ០៤ និង៣០នាទីព្រឹក ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានសព ស្ថិតនៅផ្ទះ លេខ៣០០ ផ្លូវឯករាជ្យ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការផ្តល់ជាកិត្តិយស អញ្ជើញចូលរួមដោយផ្ទាល់របស់សម្តេចតេជោ ក្នុងការគោរពវិញ្ញាណក្ខន្ធ សំដែងមរណទុក្ខជាមួយគ្រួសារ សពព្រឹទ្ធាចារ្យរបស់ព្រឹទ្ធាចារ្យ ជុំ ហ៊ល។
ដោយ៖ ខេមារា

No comments:
Post a Comment